ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់លោក​តា​! ជិះ​កង់​បណ្តើរ លេង​ទូរស័ព្ទ​៩​គ្រឿង​បណ្តើរ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា លោកតា​ម្នាក់​អាច​នឹង​ជា​អ្នក​វក់​នឹង​លេង​ហ្គេ​ម Pokemon Go ខ្លាំង​ជាងគេ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា លោកតា​ម្នាក់​អាច​នឹង​ជា​អ្នក​វក់​នឹង​លេង​ហ្គេ​ម Pokemon Go ខ្លាំង​ជាងគេ ព្រោះថា គាត់​ចំណាយពេល​មួយ​ថ្ងៃ​២០​ម៉ោង មួ​យស​ប្តា​ហ៍​៦​ថ្ងៃ និង​ប្រើ​ទូរស័ព្ទ​សម្រាប់​លេង​ហ្គេ​ម​ម្តង​៩​គ្រឿង​។ តាម​ពិត​ទៅ​ហ្គេ​ម​នេះ ល្បី​បាន​មួយ​ឆាវ​កាលពី​២​ឆ្នាំ​មុន ហើយ​មក​ដល់​ពេល​នេះ​វា​ក៏​ខ្សត់​អ្នកលេង​ដែរ​។ ទោះបីជា​អ៊ីចឹង​ក៏​ដោយ ក៏​លោកតា​នៅ​តែ​លេង​ដូច​បរិភោគ​អាហារ​។

លោកតា Chen Sanyuan អាយុ​៧០​ឆ្នាំ នៅ​ទីក្រុង​តៃប៉ិ ជា​រៀងរាល់ថ្ងៃ​តែងតែ​ជិះ​កង់​ចុះ​ឡើ​ង​ៗ ដោយ​ភ្ជាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ចំនួន​៩​គ្រឿង​ទៅ​នឹង​ដៃចង្កូត​។ ទូរស័ព្ទ​ទាំងនេះ ទទួល​ថាមពល​ពី Power Bank ចំនួន​៩​ផ្សេង​ៗ​គ្នា ដើម្បី​អាច​ឲ្យ​លោកតា​លេង​ហ្គេ​ម​បាន​ជាង​២០​ម៉ោង​។

លោកតា​បាន​ចំណាយពេល​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សត្វ​របស់​លោកតា​ឡើង Level និង​អា​ចរក​សត្វ​ឲ្យ​បាន​ច្រើន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកតា Chen បាន​ចំណាយ​ប្រាក់​ជាង​១៥០០​ដុល្លា​ក្នុង​មួយ​ខែ ដើម្បី​ទិញ​របស់​នៅ​ក្នុង​ហ្គេ​ម ក៏​ដូច​ជា​ចំណាយ​ទៅ​លើ​ទូរស័ព្ទ និង Powerbank​។ លោកតា​ក៏​គ្រោង​នឹង​ទិញ​ទូរស័ព្ទ​បន្ថែម​ឲ្យ​បាន​គ្រប់​១១​គ្រឿង​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ហ្គេ​ម​នេះ​ល្បី​ខ្លាំង​ណាស់​កាលពី​២​ឆ្នាំ​មុន ដល់​ថ្នាក់​ថា យុវជន​ខ្មែរ​យើង​ជា​ច្រើន​ដើរ​កាន់​ទូរស័ព្ទ​ចាប់​សត្វ​ក្នុង​ហ្គេ​ម​នៅ​មុខ​វាំង និង​មាត់ទន្លេ​។ មក​ដល់​ពេល​នេះ គ្មាន​នរណា​សូវ​លេង​ទេ ទាំង​ស្រុក​យើង និង​ស្រុក​គេ​។ វា​ពិតជា​ចម្លែក​ណាស់ ដែល​លោកតា​ខាងលើ​នៅ​លេង​វក់​បែប​នេះ​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ EXP.GG TW

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ