ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! តាំងពីវេលាទៀបភ្លឺ…ព្រឹកឡើង​ផ្អើល​ដល់​សមត្ថកិច្ច​​

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ដែល​ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៨​និង​៣៥​នាទី​ព្រឹក​នៅ​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១៨ ភូមិ​ត្រាវ​អៃ​ម ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ…

ខេត្តតាកែវ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ដែល​ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៨​និង​៣៥​នាទី​ព្រឹក​នៅ​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១៨ ភូមិ​ត្រាវ​អៃ​ម ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ លី សា​រឿ​ន ហៅ​ខ្លុយ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទីលំនៅ​កំណើត​ភូមិ សំ​រ៉ុ​ង​កណ្តាល ឃុំ​សំ​រ៉ុ​ង ស្រុក​ព្រៃ​នុប ខេត្ត​ព្រះ​សីហ​នុ ។

លោ​កឌុក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់​បានអោយ​ដឹង​ថា​បន្ទាប់​ពី​ទទួល​ដំណឹង​ថា គ្រាន់តែ​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម ផ្នែក​ជំនាញ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ បច្ចេកទេស​ខេត្ត​អាជ្ញាធរ​មូលដ្ឋាន​គ្រូពេទ្យ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឃើញ​ស្ថានភាព​សព​ជន​រង​គ្រោះ​ស្លៀក​ខោខ្លី ពណ៌​ខ្មៅ​ឆ្នូត​ស អត់​មាន​ពាក់អាវ មានកំ​ពស់ ១,៦៨​ម៉ែត្រ នៅ​លើ​ដងខ្លួន​មាន​ស្នាម​ជាំ​ជុំវិញ​ខ្លួន សព​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល ក្បាល​ទៅ​ជើង ជន​រង​គ្រោះ​បាន​ស្លាប់​ចន្លោះពី​​ម៉ោង​៣​ទៅ​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ កញ្ញា ២០១៨​។

​តាម​ការ​បំភ្លឺ​ជុំវិញ​កន្លែង​កើតហេតុ ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គ​ពិតប្រាកដ​មែន​។

ក្រោយ​ពេល​កើតហេតុ នគរបាល​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​គ្រួសារ​ដើម្បី​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ