ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ព្យុះ​ទីហ្វុង​​កំពុង​បោកបក់​សំដៅ​ឆ្នេរសមុទ្រ​

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ មហា​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ​មង្ឃុត ជា​ព្យុះ​ខ្លាំង​ជាងគេ​បំផុត​ប្រចាំឆ្នាំ នា​ថ្ងៃ​ទី​១៦​កញ្ញា​ កំពុង​បោកបក់​សំដៅ​មក​កាន់​បណ្ដា​តំបន់ឆ្នេរ​សមុទ្រ​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​​កុះករ​នា​ភាគ​ខាងត្បូង​ចិន ក្រោយ​វាយប្រហារ​លើ​ភាគ​ខាងជើង​ហ្វ៊ី​លី​ពី​ន ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៥​នាក់​ ហើយ​បង្ខំ​ឲ្យ​ប្រជាជន​ជាង​១០០.០០០​នាក់​ជម្លៀស​ចេញពីផ្ទះ​សម្បែង​មក​។ ព្យុះ​មង្ឃុត​បោកបក់​ឆ្ពោះទៅ​តំបន់​មួយ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ដែនដី​ហុងកុង…

ប្រទេស​ចិន ៖ មហា​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ​មង្ឃុត ជា​ព្យុះ​ខ្លាំង​ជាងគេ​បំផុត​ប្រចាំឆ្នាំ នា​ថ្ងៃ​ទី​១៦​កញ្ញា​ កំពុង​បោកបក់​សំដៅ​មក​កាន់​បណ្ដា​តំបន់ឆ្នេរ​សមុទ្រ​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​​កុះករ​នា​ភាគ​ខាងត្បូង​ចិន ក្រោយ​វាយប្រហារ​លើ​ភាគ​ខាងជើង​ហ្វ៊ី​លី​ពី​ន ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២៥​នាក់​ ហើយ​បង្ខំ​ឲ្យ​ប្រជាជន​ជាង​១០០.០០០​នាក់​ជម្លៀស​ចេញពីផ្ទះ​សម្បែង​មក​។

ព្យុះ​មង្ឃុត​បោកបក់​ឆ្ពោះទៅ​តំបន់​មួយ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ដែនដី​ហុងកុង ដែល​នៅ​ទី​នោះ​ខាង​ផ្នែក​ឧតុនិយម​ស្នើ​ដល់​ប្រជាជន​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ដោយ​លើក​ពី​ការ​គំរាម​កំហែង​ខ្លាំង​របស់​ព្យុះ​នេះ សម្រាប់​បណ្ដា​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ខាងត្បូង​ចិន​។​

ក្រោយ​ចាក​ចេញពី​ដែនដី​ហ្វ៊ី​លី​ពី​ន​ព្យុះ​នេះ នៅ​មាន​កម្លាំង​ខ្លាំង​នៅឡើយ​ជាមួយ​ខ្យល់​ក្នុង​​ល្បឿន​១៤៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ឬ​រហូត​ដល់​១៨០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ ​ព្យុះ​មង្ឃុត​​នេះ​អាច​ពង្រឹងកម្លាំង​ពេល​បោកបក់​កាត់​ពីលើ​ទឹក​ក្ដៅ​នៃ​សមុទ្រ​ចិន​ខាងត្បូង​។

ប្រជាជន​ក្រុង​ហុងកុង​ក៏​ដូច​ជា​ប្រជាជន​ម៉ា​កាវ បាន​លើកគ្នា​ដើរ​ប្រមូល​ទិញ​របស់របរ​ចាំបាច់​នានា​បម្រុង​ទុក មុន​ពេល​ព្យុះ​នោះ​មក​ដល់​។​ ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​ហុង​កុង ​KATHAY PACIFIC ​គ្រោង​លុប​ចោល​ជើងហោះហើរ​របស់​យន្តហោះ​ប្រមាណ​ជា​ជាង​៤០០​ជើង​នា​៣​ថ្ងៃ​ខាង​មុខ​នេះ​។

ចំណែក​នៅ​ចិន​វិញ​ ដើម្បី​ជា​ការ​បង្ការ​ប្រឈម​មុខ​នឹង​មហា​ព្យុះ​នោះ បាន​ជម្លៀស​មនុស្ស​​ចេញ​ប្រមាណ​ជា​៥០.០០០​នាក់ ហើយ​អំពាវនាវ​ដល់​បណ្ដា​នាវា​ឲ្យ​ប្រញាប់​វិល​ចូល​បណ្ដា​កំពង់​ផែ​។

នៅ​ភាគ​ខាងជើង​កោះ​លូ​ហ្សុ​ង​ជា​កោះធំ​ជាងគេ​បំផុត​របស់​ហ្វ៊ី​លី​ពី​ន ប្រជាជន​ប្រមាណ​ជា​៤​លាន​នាក់ កាលពី​ថ្ងៃ​ទី​១៥​កញ្ញា​ស្ថិត​នៅ​មុខ​ព្យុះ​នេះ ដែល​បោកបក់​តាម​កន្លែង​ខ្លះ​ក្នុង​ល្បឿន​ដល់​ទៅ​៣៣០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។​ចំនួន​មនុស្ស​ស្លាប់​នឹង​មានការ​កើន​ឡើង​​ពី​១​ម៉ោង​ទៅ​១​ម៉ោង​។​សម្រាប់​ពេល​នេះ​គេ​រាប់​ឃើញ​មនុស្ស​ស្លាប់​២៥​នាក់ ចំណែក​មនុស្ស​ជាង​១០៥.០០០​នាក់​ចាក​ចេញពីផ្ទះ​សម្បែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ