ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ដ៏អស្ចារ្យ​របស់​ទឹក​ល្ហុង​ដែល​អ្នក​ស្មាន​មិន​ដល់

5 ឆ្នាំ មុន

ទឹក​ល្ហុង​ផ្ទុក​ទៅ​ដោយ​ជាតិ​រ៉ែ និង​វីតាមីន​ទាំងអស់ ហើយ​វា​ក៏​គ្រប់គ្រាន់​សម្រាប់​ផ្តល់​សុខ​ភាព​ល្អ​ផង​ដែរ ។ យក​ល្អ​បើសិនជា​អ្នក​ចង់​ញ៉ាំ​ទឹក​ល្ហុង គួរតែ​ធ្វើ​វា​ដោយ​ខ្លួនឯង​ទើប​ជា​រឿង​ល្អ​។ អត្ថប្រយោជន៍​ចំពោះ​សុខភាព​ក្នុង​ការ​ញ៉ាំ​ទឹក​ល្ហុង​៖ ១-បង្ការ​ជំងឺមហារីក ៖ ទឹក​ល្ហុង​ត្រូវ​បាន​គេ​រក​ឃើញ​ថា…

ទឹក​ល្ហុង​ផ្ទុក​ទៅ​ដោយ​ជាតិ​រ៉ែ និង​វីតាមីន​ទាំងអស់ ហើយ​វា​ក៏​គ្រប់គ្រាន់​សម្រាប់​ផ្តល់​សុខ​ភាព​ល្អ​ផង​ដែរ ។ យក​ល្អ​បើសិនជា​អ្នក​ចង់​ញ៉ាំ​ទឹក​ល្ហុង គួរតែ​ធ្វើ​វា​ដោយ​ខ្លួនឯង​ទើប​ជា​រឿង​ល្អ​។ អត្ថប្រយោជន៍​ចំពោះ​សុខភាព​ក្នុង​ការ​ញ៉ាំ​ទឹក​ល្ហុង​៖

១-បង្ការ​ជំងឺមហារីក ៖ ទឹក​ល្ហុង​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ប្រសិទ្ធភាព​ខ្លាំង​ក្នុង​ការ​បង្ការ​​ជំងឺមហារីក ជា​ពិសេស​មហារីក​ពោះវៀនធំ ។ នេះ​ដោយសារ​តែ ល្ហុង​មាន​ជាតិ​សរសៃ​ខ្ពស់ ដែល​អាច​ទប់ស្កាត់​សារធាតុពុល​បង្ក​មហារីក​កុំ​ឲ្យ​តោង​ជាប់​នឹង​កោសិកា​ពោះវៀនធំ​បាន ។ ជាមួយ​គ្នា​នេះ​ដែរ​សារធាតុ Lycopene ក្នុង​ផ្លែ​ល្ហុង​នឹង​ជួយ​បង្ការ​មហារីក​ថែម​ទៀត ។

២-គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ូ​ល ៖ ផ្លែ​ល្ហុង​អាច​ជួយ​គ្រប់គ្រង​មូលហេតុ​ដ៏​សំខាន់​របស់​ជំងឺ​បេះដូ​ង​បាន នោះ​គឺ​កូ​ឡេ​ស្តេ​រ៉ូ​ល ។ ការ​ញ៉ាំ​ទឹក​ល្ហុង​យ៉ាង​ហោច​ណាស់ ២​ដង​ក្នុង​មួយ​ថ្ងៃ អាច​បន្ថយ​ការ​កកកុញ​របស់​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ខ្លួន​បាន ។

ដោយសារ​តែ​អង់​ទី​អុក​ស៊ី​ដង់ និង​វីតាមីន​C របស់​ផ្លែ​ល្ហុង វា​នឹង​មិន​ឲ្យ​កូ​ឡេ​ស្តេ​រ៉ូ​ល​កក​កុញ​ក្នុង​រាង​កាយ​បាន​ឡើយ ។ ទឹក​ល្ហុង​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ស្លោក​សាច់ដុំ​បេះដូង និង​ជំងឺ​លើស​សម្ពាធ​ឈាម ។

៣-សុខភាព​ភ្នែក ៖ ក្រៅពី​អង់​ទី​អុក​ស៊ី​ដង់​ខាងលើ ផ្លែ​ល្ហុង​ផ្ទុក​ទៅ​ដោយ​អង់​ទី​អុក​ស៊ី​ដង់​ផ្សេង​ពីរ​ទៀត ដែល​មាន​តម្លៃ​ក្នុង​ការ​ការពារ​ភ្នែក នោះ​គឺ Zeaxanthin និង Lutein ដែល​វា​មាន​យ៉ាងច្រើន​ក្នុង​ភ្នែក​មនុស្ស​យើង ។ វា​នឹង​ជួយ​ការពារ​ភ្នែក​ពី​ការ​ខូចខាត​ដោយ​សារ​​តែ​ពន្លឺ​ពណ៌​ខៀវ​ខ្លាំង និង​កាំរស្មី​យូ​វី ។

Zeaxanthin និង Lutein ត្រូវ​បាន​គេ​ដឹង​ថា មាន​ប្រយោជន៍​ក្នុង​ការ​ជួយ​បន្ថយ​ការ​ប្រឈម​​នឹង​ជំងឺ Macular Degeneration ដែល​កើតឡើង​ដោយសារ​ចាស់​ទៅ​តាម​អាយុ ហើយ​ក៏​ជា​មូលហេតុ​ចំបង​ដែល​នាំ​ឲ្យ​ខ្វាក់​ភ្នែក​ដែរ ។

៤-សុខភាព​បេះដូង ៖ ល្ហុង​ផ្ទុក​ទៅ​ដោយ​អង់​ទី​អុក​ស៊ី​ដង់​ដ៏​មាន​ប្រយោជន៍​ដូច​ជា Lycopene និង Beta-carotene ដែល​វា​នឹង​ធ្វើការ​ទាំងអស់​គ្នា​ដើម្បី​បង្ការ​ការ​ធ្វើ​អុក​ស៊ីតកម្ម​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ប្រព័ន្ធ​បេះដូង​សរសៃឈាម ហើយ​វា​ក៏​ត្រូវ​បាន​គេ​ជឿ​ថា ជា​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង និង​បញ្ហា​របត់​ឈាម​ផ្សេង​ៗ​ទៀត ។

គ្រាន់តែ​ទឹក​ល្ហុង ស្រស់​ៗ​មួយ​កែវ​គឺ​មាន​សារធាតុ Folate ដ៏​ខ្ពស់​ហើយ ក្នុង​ការ​ជួយ​សម្រួល​ដល់​កម្រិត Homocysteine ក្នុង​ចរន្តឈាម ។ ការ​ឡើង​ខ្ពស់​នៃ​សារធាតុ​មួយ​នេះ​អាច​ធ្វើ​ឲ្យ​ខូចខាត​សរសៃឈាម ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង ។

៥-សុខភាព​ស្បែក ៖ វីតាមីន C ដ៏​ខ្ពស់​ក្នុង​ទឹក​ផ្លែ​ល្ហុង​អាច​ជួយ​ជំរុញ​ដល់​ការ​ផលិត​កូ​ឡា​ជែ​ន សម្រាប់​ថែរក្សា​ភាពរឹងមាំ​របស់​ស្បែក ។ កូ​ឡា​ជែ​ន​គឺជា​សារធាតុ​ប្រូតេអ៊ីន​ត​ភ្ជាប់​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយ​ថែរក្សា​ស្បែក​ឲ្យ​មើលទៅ​ក្មេង​វ័យ និង​រឹង​មាំ ។ នៅ​ពេល​វា​ខូច​ខាត​ច្រើន​ពេក ឬ​មិន​មានការ​ផលិត​គ្រប់គ្រាន់ ភាព​ជ្រីវជ្រួញ អាច​នឹង​កើត​មាន (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ