ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Justin Bieber ដាក់​ពាក្យសុំ​យក​សញ្ជាតិ​អា​មេ​រិ​ក មុន​ពេល​រៀប​ការ​ជាមួយ Hailey Baldwin

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា តារាចម្រៀង​ល្បី​ក្នុង​ស្រទាប់​យុវវ័យ Justin Bieber ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​ដាក់​ពាក្យ​ស្នើ​សុំ​យក​សញ្ជាតិ​អា​មេ​រិ​ក នៅ​មុន​ពេល​រៀប​ការ​ជាមួយនឹង​គូ​ដណ្ដឹង Hailey Baldwin…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា តារាចម្រៀង​ល្បី​ក្នុង​ស្រទាប់​យុវវ័យ Justin Bieber ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​ដាក់​ពាក្យ​ស្នើ​សុំ​យក​សញ្ជាតិ​អា​មេ​រិ​ក នៅ​មុន​ពេល​រៀប​ការ​ជាមួយនឹង​គូ​ដណ្ដឹង Hailey Baldwin ។

តារាចម្រៀង​អាយុ​២៤​ឆ្នាំ​រូប​នេះ​បាន​កើត​នៅ Ontario ប្រទេស​កា​ណា​ដា​តែ​បាន​រើ​ទៅ​នៅ Atlanta ប្រទេស​ហ្ស​ក​ហ្ស៊ី នៅ​អាយុ​១៣​ឆ្នាំ ។ តាំងពី​ពេល​នោះ​មក​គេ​ក៏​រស់នៅ​សហរដ្ឋអាមេរិក រហូត​មក​ដល់​សព្វថ្ងៃ ។

តាម​ព័ត៌មាន TMZ បាន​ឲ្យ​ដឹង​ថា Justin ដាក់​ពាក្យ​ស្នើ​សុំ​យក​សិទ្ធិ​មាន​សញ្ជាតិ​ពីរ ដើម្បី​ឲ្យ​ក្លាយជា​ប្រជាជន​របស់​អា​មេ​រិ​ក ខណៈ​ដែល​មាន​សញ្ជាតិ​ជា​កា​ណា​ដា ។ Justin សព្វថ្ងៃ​មាន Green Card ដូចនេះ​ហើយ​រូបគេ​មាន​សិទ្ធិ​រស់នៅ​អា​មេ​រិ​ក ។ នៅ​ពេល​បន្ទាប់​ទៀត​គេ​នឹង​ត្រូវ​ធ្វើតេស្ត​សមត្ថភាព​ក្នុង​និយាយ​ភាសា​អង់គ្លេស និង​តេស្ត​ចំណេះដឹង​ពី​ប្រ​វ​តិ្ត​សាស្ត្រ និង​ការ​ដឹកនាំ​របស់​អា​មេ​រិ​ក ។

នៅ​ពេល​ខាង​មុខ គេ​នឹង​ទទួល​ការ​ឆែក​មើល​ប្រវត្តិ​ផ្ទាល់ខ្លួន​ដោយ​ក្រុម FBI មុន​ពេល​ឲ្យ​ជា​សញ្ជាតិ​អា​មេ​រិ​ក ។ ក្រោយ​ពី​បាន​សញ្ជាតិ​ហើយ​រូបគេ​នឹង​អាច​មាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត និង អាច​មាន​សិទ្ធិ​ធ្វើ​ការងារ​រដ្ឋ និង​ដឹកនាំ​នយោបាយ​បាន​ផង​ដែរ​លើកលែង តែ​ឡើង​ធ្វើ​ជា​ប្រធានាធិបតី ឬ​ប្រធានាធិបតី​រង ។ រយៈពេល​២​ខែ ក្រោយ​ពិធី​ភ្ជាប់ពាក្យ​គូស្នេហ៍​ទាំង​ពីរ​ត្រូវ​បាន​គេ​ថត​បាន​ពេល​នៅ​ក្នុង​តុលាការ​ទីក្រុង​ញ៉ូ​វ​យ៉​ក ដើម្បី​សុំ​សំបុត្រ​អាពាហ៍ពិពាហ៍ ។

មាន​ពាក្យ​ច​ចាម​អារាម​មួយ​ចំនួន​លើក​ឡើង​ថា Justin និង​Hailey បាន​រៀប​ការ​ក្នុង​លក្ខណៈ​តូច​រួច​មក​ហើយ ។ តែ​ខាង​ស្រី​បាន​បដិសេធ​ទៅ​លើ​ពាក្យ​ច​ចាម​អារាម​នេះ​ដោយ​សរសេរ​លើ Twitter ថា នាង​មិន​ទាន់​រៀប​ការ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ