ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​កក្រើក​យុវវ័យ​មែន កម្មវិធី vivo Music Run Glow Concert

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ដ៏​ធំ​របស់​ក្រុមហ៊ុន vivo ដែល​បាន​សហការ​ជាមួយ​ទូរទស្សន៍​ហង្ស​​មាស ពិតជា​ធ្វើ​ឲ្យ​កក្រើក​កោះ​ពេជ្រ​មែន កាលពី​រាត្រី​ថ្ងៃ​ទី​16 ខែកញ្ញា ឆ្នាំ​2018​នេះ យើង​ឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ដ៏​ធំ​របស់​ក្រុមហ៊ុន vivo ដែល​បាន​សហការ​ជាមួយ​ទូរទស្សន៍​ហង្ស​​មាស ពិតជា​ធ្វើ​ឲ្យ​កក្រើក​កោះ​ពេជ្រ​មែន កាលពី​រាត្រី​ថ្ងៃ​ទី​16 ខែកញ្ញា ឆ្នាំ​2018​នេះ យើង​ឃើញ​ថា មាន​អ្នកចូលរួម​យ៉ាងច្រើន​កុះករ ហើយ​ក្នុង​នោះ​ភាគច្រើន​សុទ្ធតែ​ជា​យុវវ័យ ដែល​ពួក​គេ​មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ក្នុង​កម្មវិធី​ការ​សម្ពោធ​ម៉ូ​ដែល​ថ្មី​របស់ vivo V11&V11i ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​។

vivo លើក​នេះ​ពិតជា​អង្រួន​ដល់​បេះដូង​យុវវ័យ​មែនទែន​ទាំង​បច្ចេកវិទ្យា​ម៉ូ​ដែល​ថ្មី​របស់​ខ្លួន ក៏​ដូច​ជា​កម្មវិធី​សម្ពោធ​ដ៏​ពិសេស​របស់​ខ្លួន​មួយ​នេះ​ផង​ដែរ​។

ដំណើរការ​នៃ​កម្មវិធី គឺ​ចាប់ផ្តើម​ពី​ម៉ោង​4​ល្ងាច ដែល​យុវវ័យ​ជា​ច្រើន​មក​មូល​មីរ​ជុំ​គ្នា​នៅ​ក្រោយ ​City Hall ​កោះ​ពេជ្រ រួច​ចាប់ផ្តើម​យក​សំបុត្រ​ចូលរួម​របស់​ខ្លួន​ធ្វើការ​ដូរ​យក​ភ្លើងព​ណ៌​ចម្រុះ​ដូច​ជា​កងដៃ​ភ្លើង ខ្សែ​.​ក​ភ្លើង វ៉ែនតា​ភ្លើង ដង​កាន់​ភ្លើង និង​ប៉េងប៉ោង​របស់​ក្រុមហ៊ុន vivo សម្រាប់​លម្អ និង​បង្កើន​ភាព​សប្បាយ​រីករាយ​របស់​ខ្លួន​នា​ពេល​រាត្រី​ដែល​នឹង​ចូល​មក​ដល់​ថែម​ទៀត​ផង​។

កម្មវិធី​ចាប់ផ្តើម​ដំណើរការ​ជាមួយ​ភាព​រីករាយ​របស់​យុវវ័យ​ជា​ច្រើន មានការ​រត់​លេង​ជុំ​គ្នា ការ​ថតរូប selfie ជុំ​គ្នា ថតរូប​ជាមួយ​ភ្លើងពណ៌​ចម្រុះ ថតរូប​ក្នុង​ការ​ឆ្លងកាត់​ពពុះ​សាប៊ូ ស្រែក​ហ៊ោ​ក​ញ្ច្រៀ​វ រាំ​លេង​កំសាន្ត​ជាមួយ​បទ​ភ្លេង​ញាក់​កន្ត្រាក់​អារម្មណ៍​របស់ Dj ល្បី​ៗ ហើយ​ក៏​ឈាន​ទៅ​កាន់​កន្លែង​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​។

ការ​ប្រគំ​តន្ត្រី​បាន​ចាប់ផ្តើម​ឡើង​ធ្វើ​អ្នក​ទាំងអស់​គ្នា​កាន់តែ​សប្បាយ​រីករាយ​ថែម​មួយ​កម្រិត​​ទៀត​ជាមួយ​តារា​ល្បី​ៗ​ដូច​ជា លោក ព្រាប សុវត្ថិ​, កញ្ញា សុខ ពិសី​, កញ្ញា ឡូ​រ៉ា ម៉​ម​, លោក ឆ​ន សុ​វ​ណ្ណា​រាជ​, កញ្ញា សុខ ស្រី​នាង​, កញ្ញា ទេព បូ​ព្រឹក្ស​, លោក សុវត្ថិ មុនី​វណ្ណ​, លោក សុវត្ថិ មុនី​នាគ​, លោក សុវត្ថិ មុនី​វុ​ឌ្ឈ ដែល​បាន​មក​អង្រួន​ឆាក​តន្ត្រី​ទាំងមូល​ឱ្យ​កាន់តែ​កក្រើក​ពោរពេញ​ដោយ​ភាព​សប្បាយ​រីករាយ និង​ពោរពេញ​ស្នាមញញឹម​គ្រប់​ៗ​គ្នា​។

យ៉ាងណាមិញ​យើង​ក៏​ឃើញ​មាន​ស្តង់​របស់​ក្រុមហ៊ុន vivo ដែល​បង្ហាញ​អំពី​ម៉ូ​ដែល​ថ្មី គឺ V11&V11i អាច​ឱ្យ​អ្នក​ដែល​ចូលរួម​ធ្វើការ​សាកល្បង​បាន​ផង​ដែរ​។ ម្នាក់​ៗ​ពិតជា​ចាប់​អារម្មណ៍​ខ្លាំង​ណាស់ គ្រាន់តែ​ឃើញ​រូបរាង​ស៊ី​វី​ល័យ​តាំងពី​លើក​ដំបូង​របស់ vivo V11&V11i ហើយ​ពួក​គាត់​ក៏​ចាប់ផ្តើម​ធ្វើការ​តេស្ត​សាកល្បង​ដោយ​អារម្មណ៍​រីករាយ​ភា្ញ​ក់​ផ្អើល​ជាមួយ​សម្ថ​ភាព V11&V11i​។

ជា​ពិសេស​គឺ​ពួក​គាត់​ចាប់អារម្មណ៍​ទៅ​លើ​បច្ចេកវិទ្យា​ស្កេ​ន​ម្រាមដៃ​លើ​អេ​ក្រង់ ដើម្បី​ដោះ​​សោរ​ដ៏​ទំនើប​របស់ V11 តែ​ម្តង ព្រោះ​គាត់​ថា វា​ពិតជា​ប្លែក ហើយ​អស្ចារ្យ​មែនទែន​ដែល vivo អាច​បំពាក់​បច្ចេកវិទ្យា​នេះ​មុនគេ​បង្អស់ វា​ផ្តល់​អារម្មណ៍​ថ្មី​ដល់​ពួក​គាត់ វា​បាន​ធ្វើ​អោយ​ពួក​គាត់​កាន់តែ​ពេញចិត្ត​នឹង​បច្ចេកវិទ្យា​ឈាន​ទៅ​មុខ​មួយ​នេះ​ផង​ដែរ​។

ក្រុមហ៊ុន vivo ធ្វើ​អោយ​យុវវ័យ និង​អតិថិជន​របស់​ខ្លួន​ជា​ច្រើន​ចាប់អារម្មណ៍​ចំពោះ​ម៉ូដែល vivo V11&V11i ទាំង​ការ​សម្ពោធ​ដ៏​ធំ​សប្បាយ​អស្ចារ្យ​មិន​ធ្លាប់​មាន​ពី​មុន​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​សមត្ថភាព​ដ៏​ពិសេស​របស់​ម៉ូ​ដែល​ទាំង​ពីរ​នេះ​ផង​ដែរ​។ តោះ​យើង​មក​មើល​ចំណុច​ពិសេស​របស់​ម៉ូ​ដែល V11&V11i ទាំងអស់​គ្នា ៖

ចំពោះ​V11​ដែល​មាន​ចំនុច​ពិសេស​ដូច​ជា ៖

១-​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ស្កេ​ន​ក្រយៅ​ដៃ​លើ​អេ​ក្រង់​ដ៏​ទំនើប (Fingerprint Scanning)

២-​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ស្កេ​ន​មុខ (Face Access)

៣ -​អេ​ក្រង់​លាត​ធំ​ជាង​មុន​ទំហំ 6.41inch ” (FHD+Super AMOLED)+2340*1080

៤-​ថាមពល​ថ្ម​ទំហំ​ធំ 3400mAh + បច្ចេកវិទ្យា​សាក​ថ្ម​ផ្លេកបន្ទោរ សាក​ថ្ម 5​នាទី និយាយ​បាន​ដល់ 2​ម៉ោង 30​នាទី

៥-​បច្ចេកវិទ្យា AI HDR, AI Face Beauty ,AI Portrait Framing ដែល​អាច​ថតរូប​ភាព​ព្រាល​កាន់តែ​ស្អាត

៦-​កាមេរ៉ា​មុខ 25MP/​កាមេរ៉ា​ក្រោយ 12MP+5MP (24 Million Photographic Units)

៧-​មាន​ពីរ​ពណ៌​គឺ Starry Black និង Nebula Blue

៨-Funtouch OS_4.5/Android 8.1

៩-Qualcomm 660AIE Octa-core 1.95GHz

១០-RAM 6GB + ROM 128GB

ចំពោះ​V11i​ដែល​មាន​ចំនុច​ពិសេស​ដូច​ជា ៖

១-​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ស្កេ​ន​ក្រយៅ​ដៃ​ខាងក្រោយ (Finger Print)

២-​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ស្កេ​ន​មុខ (Face Access)

៣-​អេ​ក្រង់ 6.3inch” (FHD+2280*1080) IPS

៤-​ថាមពល​ថ្ម​ទំហំ​ធំ 3315mAh + បច្ចេកវិទ្យា​សាក​ថ្ម​ផ្លេកបន្ទោរ សាក​ថ្ម 5​នាទី និយាយ​បាន​ដល់ 3​ម៉ោង 48​នាទី

៥-​បច្ចេកវិទ្យា AI Portrait Framing, AI HDR, AR Sticker, AI Face Beauty ដែល​អាច​ថតរូប​ភាព​កាន់តែ​ស្អាត

៦-​កាមេរ៉ា​មុខ 25MP/​កាមេរ៉ា​ក្រោយ 16MP+5MP(24 Million Photographic Units)

៧-​មាន​ពីរ​ពណ៌​គឺ Starry Black និង Nebula Blue

៨-Funtouch OS_4.5/Android 8.1

៩-P60 Octa_core 2.0GHz

១០-RAM 4GB + ROM 128GB (MicroSD Card Up to 256GB)

កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​តម្លៃ​របស់​ម៉ូ​ដែល V11&V11i នេះ​តែ​ម្តង ចំពោះ V11​តម្លៃ 399$ និង V11i តម្លៃ 299$ ព្រមទាំង​ទទួល​បាន​កាដូ​ពិសេស​ទៀត​ផង ពេល​ដែល​លោក​អ្នកធ្វើការ​ក​ម្ម៉​ង់​ចាប់ពី​ថ្ងៃនេះ​ទៅ លោក​អ្នក​នឹង​ទទួល​បាន ៖

1.​ ​កា​តាប​ស្ពាយ V11 ដ៏​ស្រស់​ស្អាត

2.​ ដង​សែ​ល​ហ្វី 3

3.​ ​ដប​ទឹក​រក្សា​កម្តៅ 4

4.​ ​កាស និង​បន្តោង vivo 5

5.​ ​ស៊ី​មកា​ត​ភ្ជាប់​ជា​ស្រេច​ជាមួយ​គម្រោង​ស្មា​ត​ធំ ហ្មង 24 ស​ប្តា​ហ៍​។

សម្រាប់​ព័​ត៌​មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​ផេ​ក ​vivo ៖ https://www.facebook.com/vivosmartphonekh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ