ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្អាត​ពិភពលោក​រួម​គ្នា​ជាមួយ​១៥០​ប្រទេស​នៅ​ជុំវិញ​ពិភពលោក

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សាលាក្រុង​ស្វាយ​រៀង​បាន​ដឹកនាំ​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​ធ្វើ​អនាម័យ​ប្រារព្ធ​ពិធី​ទិវា​សម្អាត​ពិភពលោក​២០១៨ ដោយ​មានការ​ចូលរួម ២៥៧​អង្គ​នាក់ ។ បើ​តាម​លោក ណុ​ប ចំរើន អភិបាល​នៃ​គណ​អភិបាលក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា…

ខេត្តស្វាយរៀង ៖ សាលាក្រុង​ស្វាយ​រៀង​បាន​ដឹកនាំ​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​ធ្វើ​អនាម័យ​ប្រារព្ធ​ពិធី​ទិវា​សម្អាត​ពិភពលោក​២០១៨ ដោយ​មានការ​ចូលរួម ២៥៧​អង្គ​នាក់ ។

បើ​តាម​លោក ណុ​ប ចំរើន អភិបាល​នៃ​គណ​អភិបាលក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា ការ​ប្រារព្ធ​ទិវា​នេះ គឺ​រដ្ឋបាល​សាលា​ខេត្តស្វាយរៀង​បាន​ចេញ​លិខិត​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដាក់​ផែនការ​តាម​បណ្តាល​ក្រុង​ស្រុក ឃុំ សង្កាត់​ឲ្យ​រៀបចំ​ប្រារព្ធ​ធ្វើ​ទិវា​សម្អាត​ពិភពលោក​រួម​គ្នា​ជាមួយ​១៥០​ប្រទេស​នៅ​ជុំវិញ​ពិភពលោក ។

ក្នុង​គោលបំណង​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ចូលរួម​ក្នុង​ការ​គ្រប់គ្រង​សំរាម​នៅ​ក្នុង​ប្រទេស​នឹង​ការ​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ ដោយ​មានការ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ ។

ពិធី​នេះ​ដឹកនាំ​ដោយ​លោក ណុ​ប ចំរើន អភិបាលក្រុង​ស្វាយ​រៀង តំណាង​លោក​អភិបាលក្រុង ស្វាយ​រៀង​មាន​សមាជិក​ក្រុមប្រឹក្សា​ក្រុង​កងកម្លាំង​ទាំង​៣​ចំណុះ សាលាក្រុង លោក លោកស្រី នាយករង​រដ្ឋបាល​ក្រុង មន្ត្រីរាជការ សាលាក្រុង លោក លោកស្រី ចៅសង្កាត់​ទាំង​៧ ក្នុង​ក្រុង ស​.​ស​.​យ​.​ក ក្រុង ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​សរុប​វត្តមាន​ចូលរួម​២៥៧​នាក់ ចូល​ក្នុង​ការ​ដើរ​ហែរ​ក្បួន​តាម​ដងផ្លូវ​មួយ​ចំនួន ដើម្បី​ដើរ​រើស​សំរាម និង​សម្អាត​ទីក្រុង​ផង ។

ហើយ​នៅ​តាម​បណ្តា ស្រុក ក្រុង ឃុំ សង្កាត់​ទាំង​៨ របស់​ខេត្តស្វាយរៀង​ក៏​មានការ​រៀបចំ​ប្រារព្ធ​ធ្វើ​ទិវា​សម្អាត​អនាម័យ តាម​មូលដ្ឋាន​របស់​ខ្លួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ