ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក Man City ថា​គ្មាន​ការ​លក់ Kevin De Bruyne ក្នុង​តម្លៃ ៣២៦​លាន​ដុល្លារ​ទេ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Telegraph បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក និង​អ្នកចាត់ការ​ក្លិប Manchester City លោក Pep Guardiola…

តាម​ប្រភព​ព័ត៌មាន Telegraph បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក និង​អ្នកចាត់ការ​ក្លិប Manchester City លោក Pep Guardiola បាន​អះអាង​ថា Man City មិន​គិត​សោះ​រឿង​លក់ Kevin De Bruyne ក្នុង​តម្លៃ ៣២៦​លាន​ដុល្លារ ហើយ​ក៏​គ្មាន​ដែរ ចំពោះ​តម្លៃ​ផ្តាច់​កុងត្រា​សម្រាប់​កីឡាករ​ម្នាក់​នេះ ។

City ចាត់​ទុក De Bruyne ជា​កីឡាករ​ចម្បង​ក្នុង​គម្រោង​អនាគត​រយៈពេល​វែង ។ ដូចនេះ​ហើយ គ្មាន​ទេ​ការ​លក់​កីឡាករ​រូប​នេះ​ទៅ​ឲ្យ​ក្លិប​ណាមួយ ។ កន្លង​មក De Bruyne បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្លិប​ធំ​ៗ ដូច​ជា Real Madrid និង Barcelona ។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន Bein Sports លោក Guardiola ច្រានចោល​ទាំងស្រុង ចំពោះ​ការ​លើក​ឡើង​ថា De Bruyne មាន​តម្លៃ​ផ្តាច់​កុងត្រា ។

លោក​មាន​ប្រសាសន៍​ថា​«​ខ្ញុំ​មិនដឹង​ថា ថ្លៃ​ផ្តាច់​កុងត្រា​របស់​គាត់​ប៉ុន្មាន​ទេ ។ អ្នក​ព័ត៌មាន​សួរ​ខ្ញុំ​ថា តើ​នឹង​លក់​គាត់​ក្នុង​តម្លៃ​៣២៦​លាន​ដុល្លារ​ទេ ហើយ​ខ្ញុំ​ថា​ទេ ។ ខ្ញុំ​មិន​គិត​ថា គាត់​មាន​ថ្លៃ​ផ្តាច់​កុងត្រា នៅ​ក្នុង​ការ​ចុះ​កុងត្រា​របស់​គាត់​ឡើយ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ