ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃើញ​សមត្ថកិច្ច​ភ្លាម ម្នាក់​ៗ​រត់​ផ្លោះ​របង​ចោល​ម៉ូតូ​ភ្លែត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ពណ៌​ខ្មៅ​មួយ​គ្រឿង​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ យក​មក​រក្សា​ទុក ខណៈ​ឃើញ​ជនសង្ស័យ​រត់​ចោល ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​០០​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ កញ្ញា នៅ​ក្នុង​បុរី​សុខសាន្ត ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​៣…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ពណ៌​ខ្មៅ​មួយ​គ្រឿង​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ យក​មក​រក្សា​ទុក ខណៈ​ឃើញ​ជនសង្ស័យ​រត់​ចោល ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​០០​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ កញ្ញា នៅ​ក្នុង​បុរី​សុខសាន្ត ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ថា មុន​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ធ្វើការ​ល្បាត ដើម្បី​សុវត្ថិ​ភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ខណៈ​ល្បាត​ដល់​ចំណុច​ខាងលើ​ក៏​ឃើញ​ជនសង្ស័យ​២​នាក់​កំពុង​អង្គុយ​នៅ​កន្លែង​ងងឹត និង​ស្ងាត់ ដោយ​សង្ស័យ​ក៏​ជិះ​ម៉ូតូ​ចូល​ទៅ​ក្បែរ គ្រាន់តែ​ឃើញ​កម្លាំង​សមត្ថកិច្ច​ភ្លាម ជនសង្ស័យ​ក៏​នាំ​គ្នា​រត់​ផ្លោះ​របង​គេចខ្លួន​បាត់​អស់ បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក SUZUKI VIVA​ពណ៌​ខ្មៅ ស៊េរី​២០០៦ ពាក់​ស្លាក​លេខ តាកែវ 1A-1348 មួយ​គ្រឿង ហើយ​ត្រូវ​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​៣​តែ​ម្តង​។

ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ​ប្រាប់​ថា នៅ​ចំណុច​ដែល​ជនសង្ស័យ​រត់​ចោល​ម៉ូតូ​នោះ ឱ្យ​តែ​យប់​ស្ងាត់​ឃើញ​មាន​ក្មេង​ៗ​ស្ទាវ​ៗ​មក​អង្គុយ​ជុំ​គ្នា​មិន​ខាន សង្ស័យ​មក​ផ្តុំ​គ្នា​ចែកចាយ​គ្រឿងញៀន​ផង​ក៏​មិនដឹង ទើប​ឃើញ​សមត្ថកិច្ច​រត់​ចោល​ម៉ូតូ​បែប​នេះ​តែ​ម្តង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ