ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​លើកដាក់​ៗ​ប៊ិះ​សម្រេចហើយ តាម​ទាន់​ជាន់កែង​បាត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ខណៈ​កំពុង​ធ្វើ​សកម្មភាព​លួច​ឈើ​ដាក់​លើ​រ៉ឺ​ម៉ក់​នោះ ស្រាប់តែ​ម្ចាស់​ឃើញ​ក៏​ចាប់​ឃាត់ខ្លួន​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ដើម្បី​សាកសួរ ហេតុការណ៍​នេះ​កាលពី​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៥ កញ្ញា ២០១៨ នៅ​ចំណុច​ដី​ឡូ​ទំនេរ​ក្បែរ​ការដ្ឋាន​សំណង់​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ខណៈ​កំពុង​ធ្វើ​សកម្មភាព​លួច​ឈើ​ដាក់​លើ​រ៉ឺ​ម៉ក់​នោះ ស្រាប់តែ​ម្ចាស់​ឃើញ​ក៏​ចាប់​ឃាត់ខ្លួន​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ដើម្បី​សាកសួរ ហេតុការណ៍​នេះ​កាលពី​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៥ កញ្ញា ២០១៨ នៅ​ចំណុច​ដី​ឡូ​ទំនេរ​ក្បែរ​ការដ្ឋាន​សំណង់​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ស៊ុន សា​រិ​ទ្ធ ហៅ​រិ​ទ្ធ អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​​នៅ​ចល័ត​ដេក​តាម​រ៉ឺ​ម៉ក់ មានស្រុក​កំណើត​ក្នុងភូមិ​ចេក ឃុំ​ចេក ស្រុក​ស្វាយ​ជ្រុំ ខេត្ត​ស្វាយរៀង​។ ចំណែក​ម្ចាស់​ឈើ​ឈ្មោះ ឃៀង រិ​ទ្ធី អាយុ​៣៩​ឆ្នាំ ជា​មេការ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ផ្លូវ​បេតុង ក្រុម​១ ស្ថិត​ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម្ចាស់​ឈើ​ជា​ដណ្តើម​កំពុង​តែ​នៅ​ក្នុង​ការដ្ឋាន ស្រាប់តែ​មាន​បុរស​ម្នាក់​ឈ្មោះ​ហៀ​ង វ​ន្ថា រត់​មក​ប្រាប់​ថា ឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​លួច​ឈើ​នៅ​ក្នុង​ដី​ឡូ​តិ៍ ដោយ​លើកដាក់​លើ​រ៉ឺ​ម៉ក់ ពេល​នោះ​គាត់​ក៏​នាំ​គ្នា​មក​ចាប់​ជនសង្ស័យ​ខាងលើ​ជាក់ស្តែង និង​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​ដើម្បី​ធ្វើការ​សាក​សួរ​​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ឈើ​ខាងលើ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​សាកសួរ​បន្ត​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ