ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​កម្លាំង​យាម​ការពារ​ពេញ​១​យប់ ខណៈ​ឃើញ​រថយន្ត​២​គ្រឿងគ្មាន​ម្ចាស់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ចំនួន​២​គ្រឿង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ទៅ​ដាក់​មង​ប្រទះ​ឃើញ ក្នុង​នោះ​១​គ្រឿង​បាន​ជាប់ផុង និង​១​គ្រឿង​ទៀត​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក ។ បន្ទាប់​មក​ប្រជាពលរដ្ឋ​ខាងលើ​បាន​រាយការណ៍​ជូន​នគរ​វាល​ប៉ុស្តិ៍​ចោម​ចៅ​២ ចុះ​ទៅ​យាម​ការពារ​អស់​ពេញ​១​យប់ លុះ​ព្រឹក​ឡើង​ទើប​យក​ចេញពី​កន្លែង​កើតហេតុ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រង់ចាំ​ការ​ស្រាវជ្រាវ​បន្ត​ទៀត​។ រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ​ត្រូវ​បាន​ប្រទះ​ឃើញ​តាំងពី​វេលា​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ចំនួន​២​គ្រឿង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ទៅ​ដាក់​មង​ប្រទះ​ឃើញ ក្នុង​នោះ​១​គ្រឿង​បាន​ជាប់ផុង និង​១​គ្រឿង​ទៀត​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក ។ បន្ទាប់​មក​ប្រជាពលរដ្ឋ​ខាងលើ​បាន​រាយការណ៍​ជូន​នគរ​វាល​ប៉ុស្តិ៍​ចោម​ចៅ​២ ចុះ​ទៅ​យាម​ការពារ​អស់​ពេញ​១​យប់ លុះ​ព្រឹក​ឡើង​ទើប​យក​ចេញពី​កន្លែង​កើតហេតុ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រង់ចាំ​ការ​ស្រាវជ្រាវ​បន្ត​ទៀត​។

រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ​ត្រូវ​បាន​ប្រទះ​ឃើញ​តាំងពី​វេលា​ម៉ោង​ជិត​៩​យប់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ មកម៉្លេះ នៅ​តាម​ផ្លូវ​ខ្នង​ប្រឡាយ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ល្ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា រថយន្ត​ខាងលើ​នោះ មួយ​គ្រឿង​ម៉ាក MITSUBISI MOTERO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AD-១៦៦៩ ហើយ​រថយន្ត​នេះ​បាន​ជាប់ផុង​លិច​កង់​មួយ​ចំហៀង​ទៅ​មុខ​លែង​រួច​។ ចំណែក​មួយ​គ្រឿង​ទៀត ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២AC-២៤០៩ បាន​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក ហើយ​រថយន្ត​ទាំង​២​គ្រឿង​នេះ​បាន​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ពី​គ្នា​ប៉ុណ្ណោះ ចំណែក​អ្នកបើកបរ​ឬ​ម្ចាស់​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ​គ្រាន់តែ​ដឹង​ថា​ជា​របស់​ជនជាតិ​ចិន​ប៉ុណ្ណោះ​។

បុរស​អ្នក​ដាក់​មង​ម្នាក់​បាន​ឲ្យ​ដឹង​ថា គាត់​មិន​បានឃើញ​រថយន្ត​ទាំង​២​គ្រឿង​នោះ​បើក​ទៅ​ជាប់ផុង និង​ធ្លាក់​ប្រឡាយ​នៅ​ក​ន្លែ​កើតហេតុ​នោះ​តាំងពី​ពេល​ណា​នោះ​ឡើយ តែ​រហូត​ដល់​វេលា​ម៉ោង​ជិត​៩​យប់ ខណៈ​ដែល​គាត់​ទៅ​មើល​មង​ទើប​ប្រទះ​ឃើញ​ក៏​បាន​រាយ​ការ​ប្រាប់​មេ​ភូមិ និង​ប្រាប់​អ្នក​ភូមិ ហើយ​លោក​មេ​ភូមិ​ក៏​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង​និង​ស្រាវជ្រាវ​បន្ត​។

នគរបាល​បាន​និយាយ​ថា ភ្លាម​ៗ​នោះ​មិន​មាន​នរណា​បានដឹង​ថា រថយន្ត​នោះ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​អ្វី និង​ជា​របស់​នរណា​នោះ​ទេ ហើយ​ក្រោយ​ពី​ទទួល​បាន​ដំណឹង​ខាងលើ​នោះភ្លាម​ កម្លាំង​បាន​ចុះ​ទៅ​កាន់​ទីនោះ និង​បាន​ដាក់​កម្លាំង​យាម​ការពារ​ពេញ​១​យប់ ព្រោះ​ខ្លាច​រថយន្ត​ជាប់​ពាក់ព័ន្ធ​បទល្មើស​ផ្សេង ។ លុះដល់​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ទើប​នាំ​យក​រថយន្ត​នោះ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ស្រាវជ្រាវ​រក​ម្ចាស់​។

ពេល​នោះ​មាន​ជនជាតិ​ចិន​ទៅ​ទំនាក់ទំនង និង​អះអាង​ថា​ជា​រថយន្ត​របស់​ខ្លួន ​ហើយ​ក៏​បាន​បង្ហាញ​ឯកសារ​គ្រប់គ្រាន់​ហើយ​ដែរ ។ ជនជាតិ​ចិន​ន​ទាំងនោះ​បាន​ប្រាប់​នគរបាល​ថា រថយន្ត​ទាំង​២​គ្រឿង​នោះ​គឺជា​របស់​ពួក​ខ្លួន ហើយ​នៅ​វេលា​យប់​ថ្ងៃ​ទី​១៥ ខែកញ្ញា ពួក​ខ្លួន​បាន​បើករថយន្ត​ចេញពី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​រោងចក្រ​កាត់ដេរ​នៅ​ម្ដុំ​នោះ ។ ពេល​នោះ​ពួក​ខ្លួន​បាន​បើកបរ​រថយន្ត​​តាម​ផ្លូវ​កាត់​ហើយដោយ​អត់​សូវ​ស្គាល់ផ្លូវ​ពេល​ទៅ​ដល់​ត្រង់​ខំ​ណុ​ច​កើតហេតុ​បាន​ជាប់ផុង និង​ធ្លាក់​ប្រឡាយ​ទៅ​មុខ​លែង​រួច​ទើប​ទុក​ចោល​នៅ​ទីនោះ​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ