ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់​គ្នា​រឿង​កាត់​ស្មៅ​គោ ​ស្រាប់​កា.ប់​១​កណ្តៀវ​ជាប់​.​ក

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា នៅ​ភូមិ​ដាន​គោម ឃុំ​ដាន​គោម ស្រុក​អង្គរ​ជ័យ ខេត្តកំពត មាន​ស្ត្រី​២​នាក់…

ខេត្តកំពត ៖ សេចក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា នៅ​ភូមិ​ដាន​គោម ឃុំ​ដាន​គោម ស្រុក​អង្គរ​ជ័យ ខេត្តកំពត មាន​ស្ត្រី​២​នាក់ ព​រស់នៅ​ជិតខាង​គ្នា បាន​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​ម្នាក់​បាន​យក​កណ្តៀវ​កាត់​ស្មៅ​ចាក់​ស្ត្រី​ម្នាក់​ទៀត​ជាប់​បំពង់​.​ក បណ្តាលរ​ងរ​បួស​ហូរ​ឈាម ហើយ​ស្ត្រី​ដៃដល់​គេចខ្លួន​បាត់ ។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ម៉ក់ និ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ និង​ស្ត្រីជន​ដៃដល់​ឈ្មោះ ជ្រុ​ន សា​រេ​ន អាយុ​៣៧​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។

សេចក្តី​រាយ​ការ​ទៀត​ថា ដំបូង​ស្រី្ត​ដៃដល់​បាន​ដើរ​កាត់​ស្មៅ​គោ​តាម​របង​ផ្ទះ​ជាប់​គ្នា ហើយ​ស្ត្រី​រង​គ្រោះ​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​ទៅ​លើ​ស្ត្រី​ដៃដល់ ដែល​ក្នុង​គោលបំណង​មិន​ឲ្យ​កាត់​ស្មៅ​នោះ ។ អ្នក​ទាំង​ពីរ​បាន​ទាស់​ពាក្យ​សំដី​ទៅ​វិញ​ទៅ​មក ភ្លាម​នោះ​ស្ត្រី​ដៃដល់​បាន​យក​កណ្តៀវ​កាត់​ស្មៅ​ចាក់​លើ​ស្ត្រី​រង​គ្រោះ​ជាប់​កណ្តៀវ​នៅ​បំពង់​.​ក ហើយ​ស្ត្រី​នោះ​ក៏​គេចខ្លួន​បាត់ ។ ចំពោះ​រឿង​ខាងលើ​សមត្ថកិច្ច​កំពុងធ្វើការ​ស្វែ​រង​ជន​ដៃដល់​មក​ដាក់ទោស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ