ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​ស្ត្រី​និយម​ថា Apple ផលិត iPhone ធំ​ជ្រុល​សម្រាប់​ដៃ​មនុស្ស​ស្រី

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា Apple ត្រូវ​បាន​គេ​រិះគន់​ទៅ​លើ​ការ​ឌី​ហ្សា​ញ​ទូរស័ព្ទ iPhone ឲ្យ​ធំ​ជ្រុល​សម្រាប់​ដៃ​សុភាព​នារី ។ អ្នកគាំទ្រ​សិទ្ធិ​នារី​បាន​លើក​ឡើង​ថា…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា Apple ត្រូវ​បាន​គេ​រិះគន់​ទៅ​លើ​ការ​ឌី​ហ្សា​ញ​ទូរស័ព្ទ iPhone ឲ្យ​ធំ​ជ្រុល​សម្រាប់​ដៃ​សុភាព​នារី ។

អ្នកគាំទ្រ​សិទ្ធិ​នារី​បាន​លើក​ឡើង​ថា ពួក​គេ​ពិតជា​ខឹង​យ៉ាង​ខ្លាំង​ចំពោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា សម្រាប់​ការ​ផលិត​ទូរស័ព្ទ​ដោយ​គ្មាន​គិត​ពី​ស្ត្រី​ទាល់តែ​សោះ ក្រោយ​ពី​ការ​ប្រកាស​ថា បញ្ឈប់​ការ​ផលិត​ទូរស័ព្ទ iPhone SE ។

អេ​ក្រង់​របស់​ទូរស័ព្ទ​ចេញ​ថ្មី​របស់ Apple មាន​ទំហំ​អេ​ក្រង់​ចាប់ពី​៥.៨​អ៊ី​ញ ទៅ​៦.៥​អ៊ី​ញ ដែល​សុទ្ធតែ​ធំ​ជា iPhone SE ទាំងអស់ ។ Apple បាន​ប្រកាស​បញ្ឈប់​ការ​ផលិត iPhone SE ដែល​មាន​ទំហំ​តូច​ដែល​ធ្វើ​ឲ្យ​នៅ​សល់​តែ​IPhone ទំហំ​ធំ​ៗ ។ គេ​អាច​នឹង​មិន​ផលិត​ម៉ូ​ដែល​ណា​ដែល​មាន​ទំហំ​តូច​នោះ​ទេ នៅ​ពេល​អនាគត ។

ក្រុម​អ្នក​ស្ត្រី​និយម​លើក​ឡើង​ថា ពួក​គេ​ឈឺដៃ​ខ្លាំង​ណាស់​នៅ​ពេល​ប្រើ​ទូរស័ព្ទ​iPhone6 ។ ទាល់តែ Apple ចេញ iPhone SE មក ទើប​ពួក​គេ​មាន​អារម្មណ៍​ថា ស្រួល​ក្នុង​ដៃ​ពេល​បញ្ជា ។ គេ​អាច​និយាយ​បាន​ថា iPhone SE គឺ​សម​នឹង​ឲ្យ​ស្ត្រី​ប្រើប្រាស់ ។ ដូចនេះ​ការ​បញ្ឈប់​ផលិត iPhone SE អាច​មាន​ន័យ​ថា Apple មិន​បាន​យក​អ្នក​ប្រើប្រាស់​ជា​ស្ត្រី​មក​ដាក់​ក្នុង​ចិត្ត​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ