ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​គ្រប់គ្រង Justin Bieber ធ្លាប់​គិត​ថា Justin អាច​នឹង​ស្លា.ប់ កាលពី​ឆ្នាំ​២០១៤

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា នាយក​គ្រប់​គ្រង់​របស់​តារាចម្រៀង​ល្បី Justin Bieber លោក Scooter Braun…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា នាយក​គ្រប់​គ្រង់​របស់​តារាចម្រៀង​ល្បី Justin Bieber លោក Scooter Braun បាន​សារភាព​ថា លោក​ធ្លាប់​គិត​ថា តារា​ប្រុស​ម្នាក់​នេះ​អាច​នឹង​ស្លាប់ កាលពី​ឆ្នាំ​២០១៤ ។

នៅ​ចន្លោះ​ឆ្នាំ​២០១៣ និង​២០១៤ Justin Bieber បាន​ជួបនឹង​រឿង​អាក្រក់​ជា​ច្រើន​ដែល​មាន​ដូច​ជា ការ​ចាប់ខ្លួន​ដោយសារ​ការ​បង្ករឿង ការ​បើករថយន្ត​បំពាន​ច្បាប់​ចរាចរណ៍ និង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បតិ្ត​សាធារណៈ​មួយ​ចំនួន​ទៀត ។ ដោយសារ​តែ​រឿង​អាក្រក់​ទាំងនេះ​ហើយ ធ្លាប់​ធ្វើ​ឲ្យ Braun ភ័យ​ខ្លាច​ថា Justin អាច​នឹង​មិន​រស់ ។

លោកនាយក​បាន​និយាយ​ថា​៖ «​កាលនោះ​ជា​ពេល​ដែល​ខ្ញុំ​ចូល​គេង​រៀង​រាល់​យប់​ជាមួយនឹង​ការ​គិត​ថា ខ្ញុំ​អាច​នឹង​បាត់ Justin Bieber ។ ខ្ញុំ​គិត​ថា គេ​នឹង​ស្លាប់ ។ ខ្ញុំ​គិត​ថា គេ​ចូល​គេង​ហើយ​មិន​បានដឹង​ខ្លួន​នៅ​ពេល​ព្រឹក​ដោយសារ​តែ​មានរឿង​ច្រើន​ពេក​ដែល​ធ្វើ​ឲ្យ​ខ្លួនប្រាណ​រ៉ាប់រង​មិន​បាន »​។

កាលនោះ​លោកនាយក Braun ប្រាប់​ឲ្យ Justin ឈប់​សម្រាក​មួយ​រយៈ​ពី​វិស័យ​ចម្រៀង ហើយ​ផ្តោត​លើ​សុខភាព​ខ្លួនឯង ។ តែ Justin នៅ​តែ​បន្ត ហើយ​ឈរ​លើ​លំដាប់​កំពូល​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ