ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​! លី​ញ ភារ​ម្យ ក្លាយជា​ម្ចាស់​កៅអី​៤​នាក់​ម្នាក់​ទៀត​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ការ​ប្រកួត​ដណ្ដើម​កៅអី​យ៉ាង​ក្ដៅ​គគុក រវាង​កីឡាករ​បង្គោល​ខៀវ លីង ភារ​ម្យ មក​ពី​ក្លិប​ភារ​ម្យ​គុន​ខ្មែរ និង​កីឡាករ ពុទ្ធ សំបូរ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ការ​ប្រកួត​ដណ្ដើម​កៅអី​យ៉ាង​ក្ដៅ​គគុក រវាង​កីឡាករ​បង្គោល​ខៀវ លីង ភារ​ម្យ មក​ពី​ក្លិប​ភារ​ម្យ​គុន​ខ្មែរ និង​កីឡាករ ពុទ្ធ សំបូរ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស បាន​បន្សល់​ទុក​នូវ​ទិដ្ឋភាព​យ៉ាង​ជក់ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ក្រសែភ្នែក​អ្នក​ទស្សនា​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ នៅ​ព្រែក​កំ​ពិស​។

កីឡាករ​បង្គោល​ខៀវ លីង ភារ​ម្យ គឺជា​អ្នក​ដណ្ដើម​បាន​កៅអី​៤​នាក់​ម្នាក់​ទៀត​ក្នុង​ជុំ​ទី​៣ ដែល​ការ​ប្រកួត​នេះ​កាន់តែ​ខិត​ជិត​ដល់​ការ​ប្រកួត​ដណ្ដើម​ជើងឯក​ចុង​ក្រោយ​។ ការ​ប្រកួត​​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ការ​ប្រកួត​កំពូល​ជើងឯក TV5 BOXING KNOCK OUT SERIES ( K-Cement) ជ្រើសរើស​ជើងឯក​ទម្ងន់​៦០​គីឡូក្រាម រដូវ​កាល​ទី​៣ នោះ កីឡា​ករ​ទាំង​ពីរ​សុទ្ធតែ​ប្រឹង​រៀងខ្លួន ទើប​ធ្វើ​ឲ្យ​អ្នក​ឈ្នះ​កាន់តែ​ក្លាយជា​កីឡាករ​ត្រូវ​បាន​គេ​សរសើរ​ខ្លាំង​។

នេះ​ជា​ការ​ប្រកួត​ជម្រុះ​ក្នុង​ស​ប្តា​ហ៍​ទី​១៤ ដោយ​តម្រូវ​ឱ្យ​អ្នក​ឈ្នះ​កន្លង​មក​ទាំង​៨​នាក់ ចាប់​គូ​គ្នា​ប្រកួត​ចាញ់​ធ្លាក់​ៗ ដើម្បី​ជ្រើស​យក​៤​នាក់​ទៅ​កាន់​វគ្គ​បន្ត​សម្រាប់​ស​ប្ដា​ហ៍​ទី​២​។ ក្នុង​ជំនួប​ដណ្ដើម​កៅអី​ដ៏​ស្វិតស្វាញ​កាលពី​ថ្ងៃ​សៅរ៍ ទី​១៥ កញ្ញា​នោះ ស្ទើរតែ​មិន​មាន​ភាគី​ណា​ម្នាក់​បន្ធូរ​ដៃ​ឲ្យ​គ្នា​នោះ​ទេ ព្រោះ​ទាំង​កីឡាករ​បង្គោល​ក្រហម និង​បង្គោល​ខៀវ សុទ្ធតែ​មិន​ចង់​បាត់បង់​ឱកាស ហើយ​ត្រូវ​ហាលអាវ​។

កីឡាករ លីង ភារ​ម្យ ដែល​ធ្លាប់​ប្រកួត​ច្រើន​នៅ​លើ​សង្វៀន​ត្រូវ​គេ​ឃើញ​ប្រកួត​ល្អ​យ៉ាង​ខ្លាំង នៅ​ពេល​សាក​កណ្ដាប់ដៃ​ជាមួយនឹង​កីឡាករ ពុទ្ធ សំបូរ ជា​គូប្រកួត​។ អ៊ីចឹង​ហើយ​ទើប​កីឡាករ​រូប​នេះ ដណ្ដើម​បាន​កៅអី​៤​នាក់​ទៅ​វគ្គ​ទី​៣ ដោយ​រង់ចាំ​ប្រកួត​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​ដណ្ដើម​ជើងឯក​ប៉ុស្តិ៍​លេខ​៥​។

យ៉ាងណាមិញ​គេ​នៅ​មិន​ទាន់​ដឹង​ថា កីឡាករ​រូប​នេះ​នឹង​អាច​បន្ត​ឈ្នះ​នៅ​វគ្គ​៤​នាក់ ដើម្បី​ក្លាយជា​ជើងឯក ឬ​ជើងឯក​រង​នៅ​ក្នុង​រដូវ​កាល​នេះ បាន​ឬ​មិន​បាន​នោះ​ទេ ក្នុង​ពេល​ដែល​​៣​រូប​ទៀត ដែល​ត្រូវ​ឡើង​ទៅ​ជាមួយ​ក៏​ត្រូវ​គេ​មើលឃើញ​ថា សុទ្ធតែ​មានការ​តាំង​ចិត្ត​ខ្ពស់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ