ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ខាង​ៗ​អស់​មិន​តិច​ទេ​ឡើង​ខ្ទេច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ពីរ​គ្រឿង​បើក​លឿន​ដូច​គ្នា​បាន​មក​បុក​គ្នា​យ៉ាង​ពេញទំហឹង នៅ​ស្តុ​ប​សន្ធរ​មុខ បណ្ដាល​ឲ្យ​រថយន្ត​ខូចខាត​ខ្ទេច​មុខ​ដូច​គ្នា ចំណែក​អ្នក​បើករថយន្ត​ទាំង​សងខាង​រង​របួស​បាន​នាំ​គ្នា​ទៅ​ពេទ្យ​រៀងខ្លួន បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើត​ប៉ុណ្ណោះ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ងា​ក់​ផ្អើល កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១៦…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ពីរ​គ្រឿង​បើក​លឿន​ដូច​គ្នា​បាន​មក​បុក​គ្នា​យ៉ាង​ពេញទំហឹង នៅ​ស្តុ​ប​សន្ធរ​មុខ បណ្ដាល​ឲ្យ​រថយន្ត​ខូចខាត​ខ្ទេច​មុខ​ដូច​គ្នា ចំណែក​អ្នក​បើករថយន្ត​ទាំង​សងខាង​រង​របួស​បាន​នាំ​គ្នា​ទៅ​ពេទ្យ​រៀងខ្លួន បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើត​ប៉ុណ្ណោះ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ងា​ក់​ផ្អើល កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្តុ​ប​សន្ធរ​មុខ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុ​ការ​គ្រោះថ្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​ឃើញ​រថយន្ត​ម៉ាក​ព្រុស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AJ- 0583 បើកបរ​ដោយ​នារី ដែល​ធ្វើ​ដំណើរ​តាម​បណ្ដា​យ​ផ្លូវ​ម៉ៅ​សេ​ទុង​ពី​ជើង​ទៅ​ត្បូង​ដោយ​ល្បឿន​លឿន​គួរសម ពេល​មក​ដល់​ស្តុ​ប​សន្ធរ​មុខ គឺ​រថយន្ត​បត់​ស្ដាំ​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2U- 6899 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដា​យ​ផ្លូវ​កម្ពុជា​ក្រោម ពី​លិចទៅ​កើត បណ្ដាល​ឲ្យ​ខូចខាត​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ និង​ផ្ទុះ​ពាង​សុវត្ថិភាព ហើយ​រថយន្ត​ព្រុស​ក៏​ខូចខាត​ដូច​គ្នា ។

ក្រោយមក​អ្នក​បើករថយន្ត​មិន​បាន​និយាយ​គ្នា​ទេ ដោយសារ​តែ​រង​របួស​ដូច​គ្នា​ទើប​ចែកផ្លូវ​ទៅ​ពេទ្យ​រៀងខ្លួន ដោយ​បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ  ។

ប​ន្ចុ​ប្បន្ន​រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​ប៉ូលិស​ចរាចរណ៍​ខណ្ឌទួលគោក​ប្រគល់​ទៅ​ខាង​ចរាចរណ៍​ក្រុង​ធ្វើការ​វាស់វែង និង​ស្ទួ​ច​រថយន្ត​ទាំង​ពីរ​គ្រឿង​យក​ទៅ​ទុក​នៅ​ចរាចរណ៍​ក្រុង ដើម្បី​ទុក​ឲ្យ​ភាគី​ទាំង​សងខាង​ទៅ​ដោះស្រាយ​គ្នា​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ