ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅកៀងក្របី​មក​​​ផ្ទះវិញ​ ស្រាប់​តែ​វ័ធចេញគ្រឿង​ក្នុង​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រត​នះ​គី​រី​៖ កុមារី​ម្នាក់រ​ងរ​បូស​ធ្ងន់ធ្ងរ​ដោយសារ​សត្វ​ក្របី​វ័ធ ​បណ្តាល​ឱ្យ​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៨ ចំណុច​កើតហេតុ​អូរ​គីស ស្ថិត​នៅ​ភូមិ​ឡា​ឡៃ ឃុំ​កុក​ឡាក់ ស្រុក​វើ​ន​សៃ​។…

ខេត្ត​រត​នះ​គី​រី​៖ កុមារី​ម្នាក់រ​ងរ​បូស​ធ្ងន់ធ្ងរ​ដោយសារ​សត្វ​ក្របី​វ័ធ ​បណ្តាល​ឱ្យ​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៨ ចំណុច​កើតហេតុ​អូរ​គីស ស្ថិត​នៅ​ភូមិ​ឡា​ឡៃ ឃុំ​កុក​ឡាក់ ស្រុក​វើ​ន​សៃ​។

តាម​របាយ​ការ​ណ៍​សមត្ថកិច្ច​ប៉ូលិស​មូល​ដ្ថា​ន​បានឱ្យ​​ដឹង​ថា​ កុមារី​រង​គ្រោះ​ឈ្មោះ​ស៊ី​ង សល់ អាយុ​១២​ឆ្នាំ ជនជាតិ​ការ​វែ​ត ជា​សិស្ស រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​ដដែល​បាន​បន្ត​ទៀត​ថា បើ​តាម​ការ​រៀបរាប់​ពី​អាណាព្យាបាល​កុមារី​រង​គ្រោះ​បានឱ្យ​ថា នៅ​មុន​ពេល​កើតហេតុ​នោះ គាត់​បានឱ្យ​កូនស្រី (​កុមារី​រង​គ្រោះ​)​ទៅ​កៀង​សត្វ​ក្របី​មាន​ចំនួន​៤​ក្បាល​ត្រឡប់​មក​ផ្ទះ​វិញ​ដូច​សព្វដង តែ​កុមារី​រង​គ្រោះ​បាន​កាន់ដំបង​ទៅ​វាយ​សត្វ​ក្របី​កៀក​ពេក បណ្ដាល​ឱ្យ​សត្វ​ក្របី​វ័ធ​ត្រូវ​ចំ​ឆ្អឹងជំនីរ​ខាងឆ្វេង​បណ្ដាល​អោយ​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ រង​បួស​យ៉ាងធ្ងន់ធ្ងរ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​។

បច្ចុប្បន្ន កុមារី​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​វើ​ន​សៃ ​ដោយឡែកនៅ​ល្ងាច​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៨ ភ្នា​ក់កោះ​សន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​គ្រូពេទ្យ​បាន​ទេ ជុំវិញ​ស្ថានភាព​របួស និង​ការ​វិវត្តន៍​ព្យាបាល​របស់​កុមារី​រង​គ្រោះ​ដល់​កំរិត​ណា​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ