ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តែង​ៗ​នឹង​ភ្នែក ដើម​ដូង​ធ្លាក់​សង្កត់​មនុស្ស​ទាំង​រស់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ដើម​ដូង​ងាប់​មួយ​ដើម​សុខ​ៗ​ស្រាប់តែ​បាក់​ធ្លាក់​មួយ​កំណាត់​សង្កត់​ស្ត្រី​ម្នាក់​របួសធ្ងន់ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​​ផ្លូវជាតិ​លេខ​៥​ចំណុច​ដី​ឡូ​តិ៍​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​៣…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ដើម​ដូង​ងាប់​មួយ​ដើម​សុខ​ៗ​ស្រាប់តែ​បាក់​ធ្លាក់​មួយ​កំណាត់​សង្កត់​ស្ត្រី​ម្នាក់​របួសធ្ងន់ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​​ផ្លូវជាតិ​លេខ​៥​ចំណុច​ដី​ឡូ​តិ៍​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ សុះ អី​សះ អាយុ​៥០​ឆ្នាំ មុខរបរ​លក់​ត្រីងៀត ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម មាន​លំនៅ​ផ្ទះ​លេខ​៣២១ ក្បែរ​កន្លែង​កើតហេតុ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​កំពុង​តែ​ហាល​ត្រីងៀត​សុខ​ៗ ស្រាប់តែ​ដើម​ដូង​ងាប់​មួយ​ដើម​ដែល​មាន​សភាព​ពុក​បាន​បាក់​ពាក់កណ្តាល​ដើម​ធ្លាក់​ចុះ​មក​សង្កត់​ចំ​ក្បាល​ស្ត្រី​រង​គ្រោះ​តែ​ម្តង បណ្តាល​រង​របួស​ធ្ងន់​។ ហើយ​ភ្លាម​ៗ​នោះ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ឯកជន ប៉ុន្តែ​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ក្រុម​គ្រួសារ​ក៏​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​តែ​ម្តង ដើម្បី​សង្គ្រោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ