ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀវណាស់! ដងស្ទូច​ធំយ៉ាងនេះ​រលំសង្កត់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្មករ​សំណង់​ម្នាក់​ត្រូវ​ដង​ស្ទូច​បាក់​សង្កត់ជាប់​លើ​រថយន្ត បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោច​អាធ័ម និង​បង្ក​​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា ២០១៨ នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ជាប់មាត់​អូរ​ព្រំដែន ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ កម្មករ​សំណង់​ម្នាក់​ត្រូវ​ដង​ស្ទូច​បាក់​សង្កត់ជាប់​លើ​រថយន្ត បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោច​អាធ័ម និង​បង្ក​​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា ២០១៨ នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ជាប់មាត់​អូរ​ព្រំដែន ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ម៉ឺន សុ​ខណាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុងភូមិ​ទួល​ប្រាសាទ សង្កាត់​ប៉ោយ​ប៉ែ​ត មានស្រុក​កំណើត​ភូមិ​ត្រពាំង​ឫ​​ស្សី ឃុំ​ជយោ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។
ជន​រង​គ្រោះ​ត្រូវ​ដង​ស្ទូច​លើ​រថយន្ត​របស់​ក្រុមហ៊ុន​ណា​ហ្កា​ប៉ោយ​ប៉ែ​ត​បាក់​សង្កត់ជាប់​លើ​រថយន្ត​ពេល​កំពុងស៊ី​ញ៉ូ ឬ​បញ្ជា​ដង​ស្ទូច​លើក​បន្ទះ​ស៊ីម៉ង់ត៍​ចាក់​ស្រេច ដែល​ភាសា​ថៃ​គេ​ហៅ​(​ផែន​ភឺន​) ដាក់ចុះ​នៅ​កន្លែង​កើតហេតុ​។

ករណី​បាក់​គល់​ដង​ស្ទូច​ខាងលើ​នេះ​គេ​សង្ស័យ​ថា​ដោយសារ​ផ្ទុក​លើស​ទម្ងន់​ធ្វើ​ឲ្យ​បាក់​ហើយ​សង្កត់​ជន​រង​គ្រោះ​ជាប់​លើ​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង​។

ក្រោយ​កើតហេតុ​សាច់ញាតិ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​វត្ត​ឃ​ស្ថា​រាម ហៅ​វត្ត​ត្រាច ភូមិ​ក្បាលស្ពាន​១ ប៉ុន្តែ​ដោយ​សង្ស័យ​ថា ជន​រង​គ្រោះ​មិន​ទាន់​ស្លាប់​ សាច់ញាតិ​ក៏​​ដឹក​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​លុះ​ក្រុម​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​តាម​បច្ចេកទេស​ប្រាប់​ថា​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

ករណី​ខាងលើ​នេះ ថ្វី​ត្បិត​តែ​កើតឡើង​ដោយ​ចៃដន្យ និង​ជា​រឿង​អ​ចេតនា ប៉ុន្តែ​ប្រភព​ថា​អ្នកបើកបរ​រថយន្ត​ស្ទូច​នោះ​បាន​គេចខ្លួន​បាត់​ក្រោយ​កើតហេតុ​។

ជុំវិញ​ករណី​នេះ នគរបាល​ជំនាញ​ប្រាប់​តាម​ទូរស័ព្ទ​ថា​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ដោយឡែក​ថ​យន្ត​ស្ទូច​នោះ​ស្ថិត​នៅ​កន្លែង​កើតហេតុ​នៅឡើយ​មិន​អាច​យក​ទៅ​ណា​បាន​ទេ​ ព្រោះ​ខ្លាច​មាន​បញ្ហា​ថែម​ទៀត​តាម​ដងផ្លូវ​ពេល​យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​។

សមត្ថកិច្ច​ប្រាប់​ថា​ខាង​ក្រុមហ៊ុន​ណា​ហ្កា​ប៉ោយ​ប៉ែ​តរង​់​ចាំ​ដោះស្រាយ​ជាមួយ​គ្រួសារ​រង​គ្រោះ​ មិន​គេចវេស​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ