ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ឱសថស្ថាន​រង​ម្នាក់​បាន​ស្លា.ប់ និង​បន្សល់​ទុក​សំបុត្រ​ផ្តាំផ្ញើ​ដល់​កូន​ប្រពន្ធ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ម្ចាស់​ឱសថស្ថាន​រង​ម្នាក់​បាន​លោត​ពីលើ​ផ្ទះ​២​ជាន់​សម្លាប់​ខ្លួន ដែល​មាន​អតិថិជន​ជា​ច្រើន​បាន​កោត​ស​សើរ​ទៅ​លើ​ការ​ផ្សំ​ថ្នាំលេប​ព្យាបាល​ជំងឺ​របស់​គាត់​ជា​ខ្លាំង តែ​គាត់​បែរជា​លោត​សម្លាប់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ឱសថស្ថាន​សុខសាន្ត (​ពេទ្យ​តឿ​) ស្ថិត​ក្នុងភូមិ​១…

ខេត្តបន្ទាយមានជ័យ ៖ ម្ចាស់​ឱសថស្ថាន​រង​ម្នាក់​បាន​លោត​ពីលើ​ផ្ទះ​២​ជាន់​សម្លាប់​ខ្លួន ដែល​មាន​អតិថិជន​ជា​ច្រើន​បាន​កោត​ស​សើរ​ទៅ​លើ​ការ​ផ្សំ​ថ្នាំលេប​ព្យាបាល​ជំងឺ​របស់​គាត់​ជា​ខ្លាំង តែ​គាត់​បែរជា​លោត​សម្លាប់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ឱសថស្ថាន​សុខសាន្ត (​ពេទ្យ​តឿ​) ស្ថិត​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ អ៊ិ​ន សំណាង ហៅ​ហេង ឬ​ពេទ្យ​តឿ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ជា​ម្ចាស់​ឱសថស្ថាន​រង​ដែល​មាន​យីហោ សុខសាន្ត ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​គ្រួសារ​សព​នៅ​កន្លែង​កើតហេតុ​សព​មាន​ជំងឺ​រ៉ាំ​រៃ​ច្រើន​មុខជា​យូរ​ឆ្នាំ​មក​ហើយ​បាន​ទៅ​ព្យាបាល​ជា​ច្រើន​ប្រទេស តែ​មិនជា និង​បាន​ណែនាំ​គាត់​ច្រើន​ដង​ហើយ​ដែរ ។ មុន​ពេល​គាត់​លោត​សម្លាប់​ខ្លួន​ក៏​មាន​លិខិត​សរសេរ​ដោយ​ដៃ​មួយ​សន្លឹក (​សងខាង​) រៀបរាប់​អំពី​សុខភាព​របស់​គាត់​ដែល​ព្យាបាល​មិនជា ហើយ​ពិបាកចិត្ត​ក្នុង​ការ​រស់នៅ ។

លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ឲ្យ​ដឹង​ថា ស្លាកស្នាម​ជន​រង​គ្រោះ​រង​របួស​បាក់ដៃ​ខាងឆ្វេង បាក់​ខ្ទង់ច្រមុះ បែក​ចង្កា ។ តាម​ការ​ពិនិត្យ​សព​ដែល​មានការ​ចូលរួម​ពី​គ្រូពេទ្យ និង​មន្ត្រី​ជំនាញ​ជន​រង​គ្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ក្រៅពី​ស្លាកស្នាម​ដែល​ធ្លាក់​ពីលើ​ផ្ទះ​ដូច​រៀបរាប់​ខាងលើ ហើយ​ចំពោះ​ស្លាកស្នាម​អ្វី​ផ្សេង​ទៀត​ដែល​សង្ស័យ​ជា​អំពើ​ឃាតកម្ម​នោះ គឺ​គ្មាន​ឡើយ ។

ការ​សន្និដ្ឋាន គឺជា​ករណី​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង (​ដោយ​លោត​ពីលើ​ផ្ទះថ្ម​) ព្រោះ​ជំងឺ​រ៉ាំ​រៃ​ជា​ច្រើន​ឆ្នាំ​ព្យាបាល​មិនជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ