ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​រត់​ផង​ស្រែកយំ​ផង ព្រោះតែរ​លំបាក់​អាគារ​បាន​ឲ្យ​ស្លា.ប់​មនុស្ស(មានវីដេអូ)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ហាង​ស៊ុប​នាគ​កំពុង​ជួសជុល​បាន​ប្រហែល​ជិត​១៥​ថ្ងៃ​ត្រូវ​បាន​មេជាង​សំណង់ សង់​ខុស​បច្ចេកទេស បណ្តាល​ឱ្យរ​លំបាក់​សង្កត់​កម្មករ​សំណង់​ដែល​សម្រាក​នៅ​ក្នុង​អាគារ​នោះ​ស្លាប់​ម្នាក់ របួសធ្ងន់​៤​នាក់ បង្ក​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​បរទេស​កំពុង​រាំរែក​សប្បាយ នៅ​ម្តុំ​ផ្សារ​រាត្រី​ផ​ប់​ស្ទ្រី​ត រត់​បាតជើង​ស​ព្រាត ។…

ខេត្តសៀមរាប ៖ ហាង​ស៊ុប​នាគ​កំពុង​ជួសជុល​បាន​ប្រហែល​ជិត​១៥​ថ្ងៃ​ត្រូវ​បាន​មេជាង​សំណង់ សង់​ខុស​បច្ចេកទេស បណ្តាល​ឱ្យរ​លំបាក់​សង្កត់​កម្មករ​សំណង់​ដែល​សម្រាក​នៅ​ក្នុង​អាគារ​នោះ​ស្លាប់​ម្នាក់ របួសធ្ងន់​៤​នាក់ បង្ក​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​បរទេស​កំពុង​រាំរែក​សប្បាយ នៅ​ម្តុំ​ផ្សារ​រាត្រី​ផ​ប់​ស្ទ្រី​ត រត់​បាតជើង​ស​ព្រាត ។

ហេតុ​ការ​ភ្ញាក់ផ្អើល​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​បរិវេណ ផ្សារ​រាត្រី​ផ​ប់​ស្ទ្រី​ត ផ្លូវ​លេខ​៨ ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។

តាម​សាក្សី​នៅ​តំបន់​ផ​ប់​ស្ទ្រី​ត​នោះ​បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​កំពុង​បំរើភ្ញៀវ​បរទេស​ដែល​មាន​ហាង​នៅ​ម្ខាង​ផ្លូវ​ម្នាក់ និង​អាគារ​ដែល​បាក់​អតីត​ហាង​ស៊ុប​នាគ ខណៈ​ពេល​នោះ​ពួក​គាត់​លឺ​សូរ​ប្រាវ​ក៏​នាំ​គ្នា​ក្រឡេក​ទៅ​ឃើញ​មាន​កម្មករ​សំណង់​ដែល​ដេក​នៅ​ក្នុង​នោះ​ខ្លះ​រត់​ចេញ​មក​ក្រៅ​ខ្លះ​ស្រែកយំ​ថា ពួក​ខ្ញុំ​ស្លាប់​អស់ហើយ​នៅ​ក្នុង​អាគារ​នោះ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​នៅ​កន្លែង​កើតហេតុ​ថា អាគារ​នោះ​បាក់ គឺ​មក​ពី​មេជាង​ធ្វើ​ខុស​បច្ចេកទេស កាលណា​ធ្វើ​ផ្ទះ​ត្រូវ​បុក​គ្រឹះ ហើយ​ចាក់​ស្នឹម​ទើប​អាច​ចាក់​ប្លង់​សេ​ឡើង​លើ​បាន ប៉ុន្តែ​ប្រហែល​មេជាង​នេះ​គិត​ថា ម្ចាស់ផ្ទះ (​ហាង​ស៊ុប​នាគ​) ចាក់​គ្រឹះ​ពី​មុន​ហើយ​បានជា​នាំ​កម្មករ​ទាំងអស់​ដែល​មាន​គ្នា​ប្រហែល​ជាង​៣០​នាក់​នៅ​ទីនោះ ។ ប្រភព​បាន​បន្ត​ថា ការ​សាងសង់​ខុស​បច្ចេកទេស​នេះ គឺ​បណ្តាល​មក​ពី​មេជាង​មើល​ការ​ខុស​ត្រូវ​មិន​បាន​ដិត​ដល់ ដូច្នេះ​ធ្វើ​ឱ្យ​អាគារ​មួយ​នេះ​បាក់​សង្កត់​មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់​៤​នាក់​ផង​ដែរ ។

ប្រភព​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ និង​របួស​នោះ​មាន​ទី​១- ឈ្មោះ ខុ​ម សុ​ពេជ្រ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស មក​ស៊ីឈ្នួល​ធ្វើ​សំណង់​បាន​ប្រហែល​ជិត​៩​ថ្ងៃ​ក៏​ត្រូវ​អាគារ​បាក់​រលំ​សង្កត់ (​ស្លាប់​) ទី​២- ឈ្មោះ ឌី សុ​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ត្រូវ​ថ្ម​សង្កត់​ចំ​ដើមទ្រូង ទី​៣- ឈ្មោះ មឿ ម៉េ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ កម្មករ​សំណង់ ត្រូវ​ចំ​ក្បាល , ជង្គង់ និង​ដើមទ្រូង ទី​៤- ឈ្មោះ សល់ សេក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់​ត្រូវ​ចំ​ក្បាល និង​ដើមទ្រូង និង​ទី​៥- ឈ្មោះ ម៉ត់ រី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់​ត្រូវ​ចំ​ជើង , ចង្កេះ និង​ភ្នែក ។

ជន​រង​គ្រោះ​ទាំង​៥​នាក់​មានស្រុក​កំណើត​នៅ​ភូមិ​ធ្វេស ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្តសៀមរាប ។ ក្នុង​នោះ​ខូចខាត​ម៉ូតូ​ចំនួន​៣​គ្រឿង របស់​កម្មករ​សំណង់​ផង​ដែរ ។ រីឯ​មេជាង​សំណង់​ឈ្មោះ ជា ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ រស់នៅ​ស្រុក​ពួក ខេត្តសៀមរាប ត្រូវ​បាន​ធានា​សង​សំណង​ជំងឺ​ចិត្ត​ទៅ​លើ​សាកសព​ម្នាក់ ចំនួន​៣៥០០​ដុល្លារ ហើយ​ចំពោះ​ជន​រង​គ្រោះ​កំពុង​ដេកពេទ្យ​នោះ​មិន​ទាន់​បានដឹង​សង​ចំនួន​ប៉ុន្មាន​ទេ ប៉ុន្តែ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ទាមទារ​សំណង​ម្នាក់​៣០០០​ដុល្លារ​ផង​ដែរ ។

បច្ចុប្បន្ន​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ម្តាយ​ឈ្មោះ ជួន ឡប ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ធ្វេស ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្តសៀមរាប​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ជន​រង​គ្រោះ​ទាំង​៤​នាក់​ដែល​ត្រូវ​របួសធ្ងន់​កំពុង​ស្ថិត​នៅ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ឯកជន ក្រុង​-​ខេត្តសៀមរាប ដែល​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ