ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ល្មោភកាម​នេះ​ឃើញ​ក្មេង​ស្រី​កំពុង​ដើរ​ចាប់​អូស​ដៃ​ចូល​ព្រៃ​ដំឡូង​មី​រំលោ.ភ​តែ​ម្តង

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនៈគិរី ៖ បើ​តាម​របាយការណ៍​ប៉ូលិស​ឃុំ និង​ស្រុក​អូរ​ជុំ​បានអោយ​សារព័ត៌មាន​ដឹង​ថា ជនសង្ស័យ​ល្មោភកាម​ម្នាក់​ចាប់រ​លោភ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​ព្រឹក ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា…

ខេត្តរតនៈគិរី ៖ បើ​តាម​របាយការណ៍​ប៉ូលិស​ឃុំ និង​ស្រុក​អូរ​ជុំ​បានអោយ​សារព័ត៌មាន​ដឹង​ថា ជនសង្ស័យ​ល្មោភកាម​ម្នាក់​ចាប់រ​លោភ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​ព្រឹក ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ។

ជនសង្ស័យ​មានឈ្មោះ ទីង សឹង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ​កាត់​ឡាវ មាន​មុខរបរ​កម្មករ​វាយ​ថ្ម មានស្រុក​កំណើត​នៅ​ភូមិ​ស្រះ​ឫស្សី ឃុំ​ស្រែ​សំបូរ ស្រុក​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ចាប់​បាន​ជនសង្ស័យ​នៅ​ចំណុច​ភូមិ​ធួ​យ ឃុំ​យ៉ាង​អ៊ុ​ង ស្រុក​អូរ​ជុំ ខណៈ​ជនសង្ស័យ​ខាងលើ​នេះ​ក្រោយ​ពី​ធ្វើ​សកម្មភាព​រំលោភ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ហើយ​រត់គេច​ខ្លួន​អស់​មួយ​រយៈ ។

សមត្ថកិច្ច​បាន​បន្ត​អោយ​ដឹង​ទៀត​ថា ជនសង្ស័យ​ខាងលើ​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ជួញដូរ​មនុស្ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

គួរ​រលឹក​ផង​ដែរ​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​រំលោភ​ក្មេង​ស្រី​ជនជាតិ​គ្រឹ​ង អាយុ​៩​ឆ្នាំ​ម្នាក់ កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក នៅ​ចំណុច​ចំការ​ដំឡូង​មី​ភូមិ​-​ឃុំ​ខាងលើ ។ ក្នុង​ករណី​រំលោភ​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​អូរ​ជុំរ​បាន​ប្រាប់​សារព័ត៌មាន​យើង​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ​គ​.​ន​.​ទ អាយុ​៩​ឆ្នាំ ជនជាតិ​គ្រឹ​ង ជា​សិស្ស​ថ្នាក់បឋមសិក្សា ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​កើតហេតុ​ត្រូវ​បាន​អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ​រាយការណ៍ និង​ប្តឹង​ដល់​ប៉ូលិស​ស្រុក​ក្រោយមក​ទៀត​សមត្ថកិច្ច​បាន​សួរនាំ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ​នោះ​ឪពុក​ម្តាយ​បាន​ទុក​នាង និង​ប្អូនស្រី​ម្នាក់​ទៀត​អាយុ​២​ឆ្នាំ​កន្លះ​អោយ​នៅ​ចាំ​ខ្ទម​ចំការ​តែ​ពីរ​នាក់​បងប្អូន​ដោយ​ម្តាយ និង​ឪពុក​ជិះ​ម៉ូតូ​ទៅ​ផ្សារ​បាន​លុង​ដើម្បី​ទិញ​គ្រឿង​បរិភោគ ។

ពេល​ឪពុក​ម្តាយ​ចេញ​ផុត​ក្មេង​ស្រី​រង​គ្រោះ និង​ប្អូនស្រី​នាង​ចាំ​ឪពុក​ម្តាយ​យូរ​ពេក​បាន​ចេញពី​ខ្ទម​ចំការ​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​ប្រហែល​៥០០​ម៉ែត្រ​ក្នុង​ចំការ​ដំឡូង​មី​មួយ​ជា​តំបន់​ដាច់​ស្រយាល​គ្មាន​ផ្ទះ​អ្នក​ភូមិ​នោះ​ទេ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ស្លា​ទុំ ស្លៀកខោ​កា​ប៊ូ​យ​អាវយឺត​ពណ៌​ខ្មៅ និង​ក​អាវ​មាន​មួក មាឌ​រាង​ខ្ពស់ សម្បុរ​ខ្មៅ ថែម​ទាំង​ដុះ​ពុកមាត់​ស្រ​ម៉ូ​ម ។

ក្មេង​ស្រី​រង​គ្រោះ​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ទៀត​ថា បាន​ដើរ​ពីរ​នាក់​បងប្អូន​ក្នុង​ដៃ​នាង​មាន​កាន់​ក្រ​ម៉ា​មួយ បុរស​នោះ​បាន​ឈប់​ម៉ូតូ ហើយ​ចាប់​ក្មេង​ស្រី​រង​គ្រោះ​យក​ក្រ​ម៉ា​របស់​ក្មេង​ស្រី​ចងដៃ​ជាប់​ហើយ​អូស​ចូល​ព្រៃ​ដំឡូង​មី​រំលោភ​នាង​រហូត​បាន​សម្រេច ក្រោយ​ពី​រំលោភ​រួច​បុរស​ជនសង្ស័យ​នោះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បន្ត​ទៅ​មុខ​បាត់ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្មេង​ស្រី​រង​គ្រោះ​មិន​បាន​រង​ការ​វាយដំ​ពី​បុរស​នោះ​ទេ គ្រាន់តែ​រំលោភ​បាន​សម្រេច​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ