ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់មិនចេះអស់ករណីថ្នាំញៀនមិនតិចណា១៦៥គ្រាប់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ3នាក់កាលពីម៉ោង5ល្ងាចថ្ងៃទី14 ខែកញ្ញា ឆ្នាំ2018 នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ។…

ខេត្តបន្ទាយមានជ័យ ៖ នគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ3នាក់កាលពីម៉ោង5ល្ងាចថ្ងៃទី14 ខែកញ្ញា ឆ្នាំ2018 នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ។

ជនសង្ស័យទាំង3រួមមានទី១-ឈ្មោះ កែវ សុខា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិអូរ ឃុំត្រពាំងព្រលិត ស្រុកសំពៅលូន ខេត្តបាត់ដំបង (ជួញដូរ), ទី២-ឈ្មោះ ឃិន សុឃី ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ (ប្រើប្រាស់ និងផ្តល់កន្លែងប្រើប្រាស់/ជួញដូរ) និងទី៣-ឈ្មោះ គ្រិន សារ៉ើយ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ (ប្រើប្រាស់) ។ ករណីបង្រ្កាបនេះសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀនមេតំហ្វេតាមីនWYពណ៌ផ្កាឈូកចំនួន165គ្រាប់ ពណ៌ក្រហម163 និងខៀវ2គ្រាប់ជារបស់ជនសង្ស័យទី១ ។

លោកវរសេនីយ៌ឯកបេនសំអាតអធិការនគរបាលស្រុកម៉ាឡៃប្រាប់ថាក្រោយសាកសួរនិងធ្វើកំណត់ហេតុនិងកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ដោយមុតសារុន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ