ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងសាធារណការប្តេជ្ញាចិត្តបម្រើពលរដ្ឋមិនឲ្យខកចិត្ត

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានធ្វើការបន្តប្តេជ្ញាចិត្តដាក់ខ្លួនបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត មិនឱ្យប្រជាពលរដ្ឋខកចិត្ត។ លោកស៊ុន…

ខេត្តកណ្តាល ៖ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានធ្វើការបន្តប្តេជ្ញាចិត្តដាក់ខ្លួនបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត មិនឱ្យប្រជាពលរដ្ឋខកចិត្ត។ លោកស៊ុន ចាន់ថុលបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង៥០០ម៉ែត្រ និងជិះកង់សួរសុខទុក្ខប្រជាពលរដ្ឋប្រមាណ២៤៦៣នាក់ ក្នុងឃុំកំពង់កុង និងឃុំកោះធំ “ក” នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នេះ ។

លោកបានបញ្ជាក់ថា «ខ្ញុំុប្តេជ្ញាដាក់ខ្លួនបម្រើ ប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត មិនឱ្យប្រជាពលរដ្ឋខកចិត្ត ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រ ដើម្បីអភិវឌ្ឍស្រុកកោះធំឱ្យកាន់តែមានការរីកចម្រើនថែមទៀត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។

ក្នុងឪកាសនោះដែរលោកក៏បានបានអញ្ជើញចុះចាក់បេតុងជានិមិត្តរូបនៃបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែបន្ថែមទៀតប្រវែង៥០០ម៉ែត្រឋិតក្នុងចំណុចវត្តកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងការបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង៥០០ម៉ែត្រដើម្បីទុកជាចំណងដៃជូនប្រជាពលរដ្ឋ ឋិតក្នុងចំណុចវត្តកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួម ពីប្រជាពលរដ្ឋប្រមាណ១៥០០នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ