ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​ព្រៃ​ទា ​​​តវ៉ាសុំដោះលែង និងសុំអធ្យាស្រ័យរឿងចាប់​កោរ​សក់…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​ការ​ភ្ញាក់ផ្អើល​ជាថ្មីម្តងទៀត នៅរសៀលថ្ងៃទី១៥ កញ្ញា នេះ ខណៈ​ឃើញ​​ក្រុម​អាជីវករ​ផ្សារ​ព្រៃ​ទា​ បាននាំគ្នា​​ប្រមូលផ្តុំ​​​ធ្វើការ​តវ៉ា​ និងសុំទាមទារ​ឱ្យ​នគរបាល​ដោះ​លែង​មនុស្ស​ចំនួន​៣​នាក់…

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​ការ​ភ្ញាក់ផ្អើល​ជាថ្មីម្តងទៀត នៅរសៀលថ្ងៃទី១៥ កញ្ញា នេះ ខណៈ​ឃើញ​​ក្រុម​អាជីវករ​ផ្សារ​ព្រៃ​ទា​ បាននាំគ្នា​​ប្រមូលផ្តុំ​​​ធ្វើការ​តវ៉ា​ និងសុំទាមទារ​ឱ្យ​នគរបាល​ដោះ​លែង​មនុស្ស​ចំនួន​៣​នាក់ ដែល​ត្រូវ​បាន​​កម្លាំង​​នាំមកសាក​​សួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កាល​ពី​​រសៀល​ថ្ងៃ​ទី​១៤ ​កញ្ញា ​។

គួររំលឹកថា ​ការឃាត់ខ្លួន គឺ​ដោយ​ជាប់​​ពាក់ព័ន្ធ​ចាប់​ស្ដ្រីម្នាក់ ដែល​​សង្ស័យ​ជា​ចោរលួច​ទូរស័ព្ទ​ចាប់​កោរសក់ និង​ធ្វើ​ទារុណកម្ម​លើ​រូប​​ស្ត្រី​ជា​ចោរ​រូប​នោះ បន្ទាប់​ពី​វី​ដេ​អូ​នៃ​ការ​ចាប់​កោរសក់ និង​ប្រើប្រាស់​ហិង្សា ត្រូវ​បាន​​ចែកចាយ​ពេញ​បណ្ដាញ​សង្គម Facebook ។

ជាក់ស្តែង​ ​នៅ​​ថ្ងៃ​ទី​១៥ ​កញ្ញា​ ដដែលនេះ អាជីវករ​លក់​ក្នុង​ផ្សារ​បាន​ប្រមូលគ្នាធ្វើការ​តវ៉ាសុំ​ឲ្យ​ដោះ​លែង​អាជីវករ​ដែល​ត្រូវ​បាន​ឃាត់​ខ្លូ​ន​ចំនួន​៣​នាក់ ​ ដោយ​ពួក​គាត់​លើក​ឡើង​ថា ​ពួក​គេ​ជា​ជន​រង​គ្រោះ​ទេ ហើយ​ប៉ុន្មាន​ខែ​មកនេះ​ ឧស្សាហ៍​មាន​ករណី​បន្លំ​លួច​កើតឡើង​ណាស់​នៅ​ក្នុង​ផ្សារធ្វើ​ឲ្យ​ពួក​គាត់​ខឹង ប្រសិនបើ​មាន​ការ​ធ្វើ​ចឹ​ង​លើស សុំ​ឱ្យ​​មានការ​យោគយល់ និង​អធ្យាស្រ័យផង ។

អត្ថបទសរសេរ ដោយ