ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយក្រលៀសភ្នែកទៅដើមស្វាយក្រោយ​ផ្ទះ…ស្លុតចិត្ត​

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ កម្មករ​ធ្វើ​សំណង់​ម្នាក់ កាលពី​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃ​ទី​១៤ កញ្ញា បាន​ដាច់​ចិត្ត​ធ្វើ​អត្តឃាត​ចង.ក​សម្លាប់​ខ្លួន​លើ​ដើម​ស្វាយ​ខាងក្រោយ​ផ្ទះ ក្នុងភូមិ​ខាងលិច ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង…

ខេត្តកណ្ដាល ៖ កម្មករ​ធ្វើ​សំណង់​ម្នាក់ កាលពី​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃ​ទី​១៤ កញ្ញា បាន​ដាច់​ចិត្ត​ធ្វើ​អត្តឃាត​ចង.ក​សម្លាប់​ខ្លួន​លើ​ដើម​ស្វាយ​ខាងក្រោយ​ផ្ទះ ក្នុងភូមិ​ខាងលិច ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ជន​រងគ្រោះ​ឈ្មោះ សំនៀង ផល្លា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ខាងលិច ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ជាកម្មករ​ធ្វើ​សំណង់ ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ អូន សុ​ផាត ត្រូវជា​ម្តាយ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត ជន​រង​គ្រោះ​បាន​ហូប​បាយ​ជុំ​គ្រួសារ​ជា​ធម្មតា រួច​ក៏​ចូល​ដេកបាត់​ទៅ លុះដល់​វេលា​ម៉ោង​៥ និង១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ កញ្ញា គាត់​ជា​ម្តាយ​បាន​ដើរ​កូននៅ​ក្រោមផ្ទះ​អត់​ឃើញ ស្រាប់តែ​ឃើញ​ចង.ក​លើ​ដើម​ស្វាយ ខាងក្រោយ​
ផ្ទះ​​បាត់ទៅហើយ​ ។ ភ្លាម​នោះ​សាច់ញាតិ​បាន​ឡើង​កាត់​ខ្សែចំណង​ដាក់ចុះ តែ​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់ ក្រុម​គ្រួសារ​បាន​រាយ​ការណ៍​ទៅ​សមត្ថកិច្ច ហើយ​សមត្ត​កិច្ច​ក៏​បាន​បង្កើត​គ​ណៈកម្ម​ការ​ចុះ​ទៅ​ពិនិត្យ ដោយ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ចងក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន ដោយ​ប្រើ​ខ្សែ​គោ​ពណ៌​ខ្មៅ បណ្តាល​ឲ្យ​ស្លាប់​ប្រាកដ​មែន តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​អ្វី​ឲ្យ​ច្បាស់លាស់​នោះ​នៅឡើយ​ទេ ។ ក្រោយ​ពេល​សមត្ត​កិច្ច​ពិនិត្យ​រួចរាល់ សព​ត្រូវ​បាន​ក្រុម​គ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ