ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ងងឹតមុខជ្រុលបុកសួន និងបង្គោលភ្លើងបណ្តាលអោយក្រឡាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្តម៉ាក់រ៉េវហ្វ័រមួយគ្រឿងបើកបរដោយបុរសវ័យចំណាស់ម្នាក់បានងងឹតមុខក៏ជ្រុលទៅបុកសួនកណ្តាលផ្លូវ និងបង្គោលភ្លើងបណ្តាលអោយក្រឡាប់ដេកស្តូកហើយអ្នកបើកបរបានរងរបួសធ្ងន់។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើកាលពីម៉ោង១១និង៣០នាទីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវភ្នំពេញហា ណូយ(១០១៩)ក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញខណ្ឌសែនសុខ…

រាជធានីភ្នំពេញ ៖ រថយន្តម៉ាក់រ៉េវហ្វ័រមួយគ្រឿងបើកបរដោយបុរសវ័យចំណាស់ម្នាក់បានងងឹតមុខក៏ជ្រុលទៅបុកសួនកណ្តាលផ្លូវ និងបង្គោលភ្លើងបណ្តាលអោយក្រឡាប់ដេកស្តូកហើយអ្នកបើកបរបានរងរបួសធ្ងន់។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើកាលពីម៉ោង១១និង៣០នាទីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវភ្នំពេញហា ណូយ(១០១៩)ក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញខណ្ឌសែនសុខ ។

រថយន្តដែលក្រឡាប់ម៉ាក់រ៉េវហ្វ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២T-៣៥៤៣ បើកបរដោយឈ្មោះ ប្រាក់ យ៉េន អាយុ៦៥ឆ្នាំ មុខរបរជាមន្រ្តីនៅក្រសួងអភិវឌ្ឍជនបទស្នាក់នៅភូមិសែនសុខទី៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុរថយន្តធ្វើដំណើរពីត្បូងទៅជើងស្រាប់តែមកដល់កន្លែងកើតហេតុក៏រេចង្កូតទៅឆ្វេងដៃបុកក្បាលសួនច្បារខណ្ឌចែកផ្លូវនិងបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលអោយក្រឡាប់ផ្ញារជើងឡើងលើតែម្តង ។ ភ្លាមអ្នកបើកបរបានលូនចេញទាំងរងរបួស ។

តាមសំដីអ្នកបើករថយន្តបានអោយដឹងថា មុនកើតគាត់បានបើករថយន្តមកពីទិញថ្នាំនៅផ្សារ​អូរ​ឡាំពិច គោលបំណងត្រឡប់ទៅផ្ទះវិញដោយធ្វើដំណើរតាមផ្លូវភ្នំពេញហាណូយ ខណៈមកដល់ចំណុចខាងលើមានអាការងងឹតមុខជ្រុលទៅបុកសួនកណ្តាលផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាល​អោយក្រឡាប់ និងធ្វើអោយគាត់រងរបួសពកក្បាល និងរលាត់ដៃជើង ។

រថយន្តត្រូវបានកម្លាំងនគរបាលការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការនគរបាល រាជធានីភ្នំពេញស្ទូចយកទៅរក្សាទុកដើម្បីដោះស្រាយរងការខូចខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ