ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​ សុំ​ទោស​​បេ​ក្ខជន មាតា បិតា​ អាណាព្យាបាល​សិ​ស្ស​ ចំ​ពោះ​​កំហុស…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សុំ​ទោស​ចំពោះ​បេក្ខជន មាតាបិតា អាណាព្យាបាល​សិស្ស និង​អ្នក​ពាក់ព័ន្ធ ចំពោះ​កំហុសដែល​កើតឡើង​…

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សុំ​ទោស​ចំពោះ​បេក្ខជន មាតាបិតា
អាណាព្យាបាល​សិស្ស និង​អ្នក​ពាក់ព័ន្ធ ចំពោះ​កំហុសដែល​កើតឡើង​ ដោយសារ​កម្មវិធី​កុំព្យូទ័រ នៅ​ក្នុង​
ពេល​ដំណើរ​ការ​បូក​សរុប​ពិន្ទុ​បេក្ខជន​ប្រឡង​បាក់​ឌុ​ប មិន​បាន​បូក​ស្រង់​ពិន្ទុ​មុខ​វិជ្ជា​គណិត​វិទ្យា ។

លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែង​ថា ចំពោះ​កំហុស​នេះ ក្នុង​នាម​ថ្នាក់
ដឹក​នាំ​​ក្រសួង​អប់រំ លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន បាន​ផ្ដាំ​សុំ​ទោស​បេក្ខជន​ប្រឡង មាតា បិតា អាណា
ព្យាបាល និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ។

យើង​មិន​ចង់ឱ្យមាន​បញ្ហា​នេះ​ទេ វា​កើតឡើង​ ព្រោះ​បច្ចេកទេស​កុំ​ព្យូទ័​រ ហើយ​យើង​បាន​ប្រជុំ​ ដើម្បី​មិន​ឱ្យ​មាន​បញ្ហា​នេះ កើតឡើង​ទៀត​ឡើយ​ ។