ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​៥០០​គ្រួសារ​ឯណោះ​នៅ​ខេត្ត​ព្រះ​សីហ​នុ​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​លោក ជាម ហ៊ី​ម ប្រធាន​ក្រុមប្រឹក្សារ​ខេត្ត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះ​សីហ​នុ​បាន​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សាខា​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ជាង​៥០០…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​លោក ជាម ហ៊ី​ម ប្រធាន​ក្រុមប្រឹក្សារ​ខេត្ត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះ​សីហ​នុ​បាន​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សាខា​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ជាង​៥០០ គ្រួសារ មក​ពី​ឃុំ​ចំនួន​៤ ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នៅ​ទីតាំង​វត្ត​ទឹកល្អក ឃុំ​ទឹកល្អក ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។​

​លោក ហាក់ សាន់ មេឃុំ​ទឹកល្អក​បាន​ឲ្យ​ដឹង​ថា គ្រួសារ​ដែល​ត្រូវ​បាន​ទទួល​អំណោយ​កាកបាទក្រហម​សាខា​ខេត្ត​ព្រះ​សីហ​នុ​នេះ​មាន​ចំនួន​៥៣២​គ្រួសារ មក​ពី​ឃុំ​ចំនួន​៤ គឺ​ឃុំ​ទឹកល្អក ចំនួន​២០២​គ្រួសារ​, ឃុំ​ទឹកថ្លា ចំនួន​១២០​គ្រួសារ​, ឃុំ​សាមគ្គី ចំនួន​១៩០​គ្រួសារ និង​ឃុំ​អូ​ឧកញ៉ា ហេង ចំនួន​២០​គ្រួសារ ។​

​លោក​មេឃុំ​បាន​បន្ថែម​ថា ទាំង​៥៣២​គ្រួសារ​នេះ​គឺ​សុទ្ធសឹងតែ​ជា​គ្រួសារ​ងាយ​រង​គ្រោះ​ដោយ​ជំនន់​ទឹង​ភ្លៀង​ទាំងអស់​ព្រោះ​ជាក់ស្តែង អាកាសធាតុ​បាន​បន្ត​ធ្លាក់​ភ្លៀង​ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​ខេត្ត​យើង​នេះ ។​

​សំណេះសំណាល​នា​ឱកាស​នោះ​លោក ជាម ហ៊ី​ម ប្រធានកិត្តិយស​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​ព្រះ​សីហ​នុ​បាន​លើក​ឡើង​ពី​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា​ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ផ្សេង​ៗ ដោយ​ឈេ​លើ​គោល​ការ​ណ៌​គ្រឹះ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​អ្វី​ឡើយ ពោល​គឺ​ទីណា​មានការ​លំបាក ទីនោះ​មាន​វត្តមាន​កាក​បាទក្រហមកម្ពុជា​ចុះ​ជួយ​ជា​និច្ច ។​

​លោក​បាន​ពាំនាំ​នូវ​ការ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ច​ជា​កាល​ផ្តល់​ក្តី​អាណិតអាសូរ​ចំពោះ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​គ្រប់​ប្រភេទ ហើយ​សូម​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​ទាំងអស់​ត្រូវ​ខិតខំ​បន្ត​មុខរបរ​ទទួល​ទាន និង​ត្រូវ​ពង្រីក​ការ​ដាំ​ដុះ​ឲ្យ​អស់​លទ្ធភាព ត្រូវ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះ​ធម្មជាតិ​ផ្សេង​ៗ​ដែល​កើតឡើង​ក្នុង​រដូវវស្សា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ