ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ឥឡូវ​សាហា.វ​ណាស់ចោទ​ថា​ធ្វើអំពើ​អាប​ធ្មប់​លប់​កា.ប់​ស្លា.ប់​នៅ​មុខ​ប្រពន្ធ​តែ​ម្តង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​បាន​លី​កាំបិត​ផ្គាក់​ចូល​ទៅ​កាប់​ជន​រង​គ្រោះ​បណ្តាល​អោយ​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម និង​ចំពោះ​មុខ​ប្រ​ព​ន្ឋ​ជន​រង​គ្រោះ​តែ​ម្តង ។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​១១​នាទី ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ព្រីង…

​ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​បាន​លី​កាំបិត​ផ្គាក់​ចូល​ទៅ​កាប់​ជន​រង​គ្រោះ​បណ្តាល​អោយ​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម និង​ចំពោះ​មុខ​ប្រ​ព​ន្ឋ​ជន​រង​គ្រោះ​តែ​ម្តង ។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​១១​នាទី ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ព្រីង ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ។​

​ជន​រង​គ្រោះ​ដែល​គេ​ចោទ​ជា​គ្រូធ្មប់​ឈ្មោះ ហែម យឹ​ម ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ មុខរបរ​ជា​កសិករ មាន​ប្រពន្ធ​ឈ្មោះ សន សូត អាយុ​៥៦​ឆ្នាំ រស់នៅ​ជាមួយ​គ្នា​ក្នុងភូមិ​កើតហេតុ​ខាងលើ ។​

​ប្រ​ព​ន្ឋ​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​ម៉ោង​៥​និង​៣០​នាទី គាត់ និង​ប្តី​បាន​ចុះ​ពីលើ​ផ្ទះ​មក​បង្កាត់ភ្លើង​ដាំបាយ​នៅ​ខាងក្រៅ​ផ្ទះ ហើយ​ប្តី​គាត់​បាន​ដើរទៅ​ក្រោយ​ផ្ទះ​ស្រាប់តែ​ឮ​ស្នូរ​កាប់​ហើយ​ឮ​ប្តី​គាត់​ស្រែក​ឲ្យ​ជួយ ពេល​គាត់រ​ត់ទៅ​ដល់​ឃើញ​ប្តី​គាត់​ដេក​ស្លាប់​ក្បែរ​ពាងទឹក និង​ឃើញ​ជន​ដៃដល់រ​ត់ទៅ​ទិស​ខាងត្បូង តែ​ដោយសារ​មេឃ​ភ្លឺ​ច្បាស់​គាត់​មើល​ស្គាល់​ថា ជន​ដែល​កាប់​ប្តី​គាត់​នោះ​ឈ្មោះ ជុន ដែល​ជា​អ្នក​រស់នៅ​ភូមិ​ជាមួយ​គ្នា ។ ក្រោយ​កើតហេតុ​គាត់​ជា​ប្រពន្ធ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ចាប់​ជន​ដៃដល់​ជន​ដែល​កាប់​ប្តី​គាត់​នៅ​នឹង​ផ្ទះ​តែ​ម្តង ។​

​នគរបាល​ស្រុក​ភ្នំស្រួច​បានអោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ចិន ជុន អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​ជន​រង​គ្រោះ​តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ឃាត់​ជន​នេះ​នៅ​នឹង​ផ្ទះ ខណៈ​ដែល​ធ្វើ​ហាក់បីដូចជា​មិនដឹង​រឿង ។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​នាម​ជនសង្ស័យ​អោយធ្វើ​ត្រាប់​អំពី​ការ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ផង​ដែរ ។​

​ក្រោយ​ពិនិត្យ​សមត្ថកិច្ច​រក​ឃើញ​នៅ​លើក​ញ្ចឹ​ង​.​ក​ជន​រង​គ្រោះ​មាន​ស្នាម​កាប់​ចំ​ក​ញ្ចឹ​ង​.​ក​ចំនួន​២​កន្លែង​ដាច់​.​ក​ស្លាប់​ភ្លាម​ៗ ។ ករណី​នេះ​បំបែក​បាន​ដោយសារ​ប្រពន្ធ​ជន​រង​គ្រោះ​ស្គាល់​អត្តសញ្ញាណ​ជនល្មើស​ច្បាស់ ដោយ​សមត្ថកិច្ច​បាន​ចុះ​ចាប់​ជន​ដៃដល់​បាន​ភ្លាម​ៗ​នៅ​ក្នុងផ្ទះ ព្រមទាំង​ដកហូត​បាន​កាំបិត​ផ្គាក់​ប្រឡាក់​ឈាម​១​ផង​ដែរ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​សម្រេចចិត្ត​លប​កាប់​ជន​រង​គ្រោះ​អោយ​ស្លាប់​បែប​នេះ ដោយសារ​តែ​ខឹង​នឹង​ជន​រង​គ្រោះ​ធ្វើអំពើ​អាប​ធ្មប់​មក​លើ​ខ្លួន​បណ្តាល​អោយ​ចេះ​តែ​ងងឹតមុខ ។​

​ជនសង្ស័យ​បន្ត​ថា មុុ​ន​ពេល​កើតហេតុ​ពេល​ព្រលឹម​ស្រាង​ៗ​ខ្លួន​បាន​លី​កាំបិត​ពី​ផ្ទះ​ដើរ​សំដៅ​ទៅ​ផ្ទះ​ជន​រង​គ្រោះ​ពេល​នោះ​ឃើញ​ប្រពន្ធ​ជន​រង​គ្រោះ​កំពុង​ដាំបាយ​ហើយ​ជន​រង​គ្រោះ​អោន​ដួស​ទឹកលុប​មុខ​ខ្លួន​ក៏​កាប់​ពីក្រោយ​ចំ​ក​ញ្ចឹ​ង​.​ក​២​កាំបិត​តែ​ម្តង ។

ក្រោយ​កាប់​ហើយ​ក៏​រត់​ទៅ​ទិស​ខាងត្បូង​រួច​ចូល​ផ្ទះ​ខ្លួន​ធ្វើ​ដូច​មិន​មាន​អ្វី​កើតឡើង ។ ជនសង្ស័យ​បន្ត​ទៀត​ថា ពេល​កំពុង​តែ​នៅ​ធ្វើការ​ផ្ទះ​ក៏​ត្រូវ​សមត្ថ​កិ​ច​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​កាំបិត​ដែល​ធ្វើ​សកម្មភាព​មូ​យ​ទៀត​ផង ។​

​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន កសាង​សំ​ណុំ​រឿង​បញ្ជូន​មក​ស្នងការដ្ឋាន​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​កើតហេតុ​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ