ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មីងអើយមីង…ហ៊ានណាស់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​១៤ ​កញ្ញា នៅ​ចំណុច​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​១៤ ​កញ្ញា នៅ​ចំណុច​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ ។

សមត្ថកិច្ច​បាន​និយាយ​ថា ជនសង្ស័យ​ឈ្មោះ​ណូ​ន ចាន់ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ-ឃុំ​ខាងលើ​។ ស្ត្រី​រូប​នេះ​ ត្រូវ​កម្លាំង​ជំនាញនៃ​អធិការ​នគរបាល​ស្រុក​សំពៅ​លូនឃាត់ខ្លួន ​ក្នុង​ករណី​ដែល​ស្ត្រី​រូប​នេះ​កំពុង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ជាក់ស្ដែង​ ។

បើ​តាម​របាយ​ការ​ណបាន​ឲ្យ​ដឹង​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ សមត្ថកិច្ច​ដក​បាន​នូវ​វត្ថុ​តាង​មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន Wy (​យ៉ា​ម៉ា​) ចំនួន​៩៩​គ្រាប់​។ ពេល​នេះ ​មន្ត្រី​ជំនាញ​កំពុង​សាកសួរ ដើម្បី​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វ​ធី​ហើយ ​៕

អត្ថបទសរសេរ ដោយ