ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រុកចូលចាប់ ​មិនឱ្យ​ជនទាំងនេះ​ដឹងខ្លួនទេ…

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មុខសញ្ញា​ជួញដូរ ​និង​ជក់​ថ្នាំ​ញៀន​មួយ​សម្បុក​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ទៀត​ ។ កា​រប​ង្ក្រា​នេះ​ធ្វើ​ឡើង​ កាលពី​រសៀល​ថ្ងៃ​ទី​ថ្ងៃ​ទី​១៤…

ខេត្ត​កំពង់ស្ពឺ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មុខសញ្ញា​ជួញដូរ ​និង​ជក់​ថ្នាំ​ញៀន​មួយ​សម្បុក​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ទៀត​ ។ កា​រប​ង្ក្រា​នេះ​ធ្វើ​ឡើង​ កាលពី​រសៀល​ថ្ងៃ​ទី​ថ្ងៃ​ទី​១៤ ​កញ្ញា​ ស្ថិត​នៅ​ចំណុចភូមិ​ផ្សារ​ស្លាប​លែង ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ខេត្តកំពង់​ស្ពឺ​។

សេចក្តីរាយការណ៍បន្តថា ​មុខសញ្ញា​ជួញដូរ​ថ្នាំ​​ញៀនចំនួន​៦នាក់ (​ស្រី២ )ត្រូវ​កម្លាំងចុះបង្ក្រាប​បាន​ជាក់​ស្តែង ​នៅ​ចំណុច​ខាងលើ ​។ ​ជនសង្ស័យ១-ឈ្មោះ​ផ​ន ចំរើន ភេទប្រុស អាយុ២៥​ឆ្នាំ ,២-​ឈ្មោះសែ​ម ណា​រ៉ាត់ ភេទស្រី អាយុ៣៥​ឆ្នាំ នៅ​ភូមិ​ផ្សារ​ស្លាប​លែង ឃុំ​ស្វាយ​រំពារ ៣-​ឈ្មោះ អ៊ុ​ក សុខ​មាន ភេទ ប្រុស អាយុ៣៥​ឆ្នាំ នៅ​ភូមិ​អូរ​ព្រាល ឃុំ​ស្វាយ​រំពារ ៤-​ឈ្មោះ អំ សុខ​ម៉ឹង ភេទប្រុស អាយុ២១​ឆ្នាំ នៅ​ភូមិ​ព្រះ​ម្លប់ ឃុំ​ភា​រី​មាន​ជ័យ ៥-​ឈ្មោះ លន់ ប៊ុ​ន​ឡេ​ង ភេទប្រុស អាយុ៣១​ឆ្នាំ នៅ​ភូមិ​កន្លង់ ឃុំ​ប​សេដ្ឋ ៦-​ឈ្មោះ អ៊ី​ម ច​ន្ធី ភេទស្រី អាយុ១៦​ឆ្នាំ នៅ​ភូមិ​ត្រកួន ឃុំ​ពោធិ​អង្គ្រង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ​។

​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ​ សមត្ថកិច្ច​ដកហូត​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក២៥ កញ្ចប់ , ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន១ , ម៉ូតូ​ចំនួន​៧គ្រឿង, ​ទូរស័ព្ទ​ដៃ​​១១​គ្រឿង, ដាវ១, ស្នាប់ដៃ១ រួមទាំង​ឧបករណ៍​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន ។ ក្រុម​ជនសង្ស័យ​ទាំងនេះ ​គឺជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​ធ្វើការ​តាមដាន​ជា​យូរ​មក​ហើយ ទើបតែ​លើក​នេះ​ ដោយ​ពួក​គេ​ពពាក់ពពូន​គ្នា​ចរាចរណ៍​ថ្នាំ​ញៀន​និង​ជក់​ថ្នាំ​ ក៏​សម្រុកចូល​បង្ក្រាប​​តែ​ម្តង​ ។

អត្ថបទសរសេរ ដោយ