ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុយមែនចោរនេះ សំងំ​ក្នុងផ្ទះ​​តាំង​ក្បាល​ព្រលប់ ម្ចាស់អត់ទាន់ដេកប្រុង​…

5 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ​សេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​​ដឹង​ថា កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៤ កញ្ញា ប្រជាពលរដ្ឋ​បាន​សហការ​ជាមួយ​សមត្ត​កិច្ច ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ចោរ​ផ្លោះ​របងប៉ុនប៉ង​ចូល​លួច​យក​ទ្រព្យសម្បត្តិ ប៉ុន្តែ​នៅ​ពេល​ម្ចាស់​ទាន់ហែក​ដំបូល​​ផ្ទះ​បម្រុង​គេចខ្លួន ។…

ខេត្តឧត្តរមានជ័យ ៖ ​សេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​​ដឹង​ថា កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៤ កញ្ញា ប្រជាពលរដ្ឋ​បាន​សហការ​ជាមួយ​សមត្ត​កិច្ច ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ចោរ​ផ្លោះ​របងប៉ុនប៉ង​ចូល​លួច​យក​ទ្រព្យសម្បត្តិ ប៉ុន្តែ​នៅ​ពេល​ម្ចាស់​ទាន់ហែក​ដំបូល​​ផ្ទះ​បម្រុង​គេចខ្លួន ។ ជនសង្ស័យ​ឈ្មោះ ម៉ាត់ ស៊ី​ធឿ​ត ភេទប្រុស អាយុ​២១ឆ្នាំ មាន​ទីលំនៅ​ភូមិ​បន្សាយ​រាក់ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្តឧត្តរ​មានជ័យ ។

សេចក្តីរាយការណ៍បន្តថា ការ​​ឃាត់ខ្លួន​ចោរ​ផ្លោះ​របង​ប៉ុនប៉ង​លួច​​ខាងលើ​នេះ ម្ចាស់ផ្ទះ​​ឈ្មោះ ឡុ​ង ជីវ័ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​អ្នក​​លក់​ឥ​វ៉ា​ន់​(​ផ្ទះ​ម៉ាត​) ​ស្ថិត​នៅ​ភូមិ​ឈូក សង្កាត់​សំរោង បាន​រៀបរាប់​ប្រាប់​សមត្ត​កិច្ច​ថា នៅ​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃ​ទី​១៤ កញ្ញា ក្រុម​គ្រួសារ​របស់​គាត់​ បាន​រៀបចំ​ឥ​វ៉ា​ន់​ទុក​ដាក់ និងនាំ​គ្នា​ដេក​រៀងៗខ្លួន ខ្លះ​ក៏​ដេក​លក់​ ខ្លះ​មិន​ទាន់ដេក​​លក់ ។

ពេល​នោះ​ស្រាប់តែ​ឮ​សំឡេង​ជើងមនុស្ស​ដើរ​ក្នុងផ្ទះ ។ ជន​រង​គ្រោះ​បន្ត​ថា ពេល​ឮ​ស​ម្រឹ​ប​ជើងមនុស្ស​ដើរ​ក្នុងផ្ទះ គាត់​ក៏​បាន​ស្ទុះ​ទៅ​មើល ពេល​នោះ​បានឃើញ​មនុស្ស​ម្នាក់ គាត់​ក៏​ស្រែ​កថា​ «ចោរ​ៗ» ​។ ជនសង្ស័យ​​​ភ័យ​ស្លន់ស្លោ​រត់ឡើង​ទៅ​លើ និង​​​ធ្វើ​សកម្មភាព​បើក​ដំបូល​ក្បឿងលោត​រំលង​ទៅ​លើដំបូល​ផ្ទះ​អ្នក​ជិតខាង​១​ខ្នង​ទៀត ។

ពេល​ឃើញ​ដូច្នោះ​ អ្នកស្រុក​បាន​ប្រ​កូក​ប្រកាស​ប្រមូលគ្នា​ព័​ទ្ធ​​ចាប់ចោរ​ទាំង​យប់ ហើយ​ខ្លះ​បាន​ទូរស័ព្ទ​ទាក់​ទៅ​សមត្ថកិច្ច ។ ភ្លាម​នោះ​ កម្លាំង​សមត្ថ​​កិច្ច​មាន​នគរបាលកងរាជអាវុធហត្ថ​ស្រុកបាន​ចុះ​ទៅ​ដល់ និងជួយ​អន្តរាគមន៍​ចូលចាប់​ចោរ ដោយ​មានការ​ប្រតាយប្រតប់​គ្នា ធ្វើ​ឲ្យ​ចោរ​លោត​ទម្លាក់​ខ្លួន​មក​ដី ហើយ​ផ្លោះ​របង​សាលារៀន​ចូល​ទៅ​សម្ងំ​ក្បែរ​ពាង ទឹក​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ដែល​ហេតុការណ៍​នោះ បាន​កើត​ឡើង​ជិត​១​ម៉ោង​ ទើបត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ចោរ​បាន ។

ក្រោយពេល​ចាប់ខ្លួន​ចោរ ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​លួច​ចូល​តាម​ទ្វារ​ក្រោយ ទៅ​ពួន​សំងំ​ក្នុង​
«​ម៉ាត​» ​តាំងពី​ម៉ោង​៦ល្ងាច​ រហូត​ដល់​យប់​ស្ងាត់ ពេល​ម្ចាស់ផ្ទះ​ចូល​ដេក ទើបបាន​ដើរ​ចេញ​ធ្វើ​សកម្មភាព​បម្រុង​លួច តែ​ត្រូវ​ម្ចាស់ផ្ទះ​ឆោ​រ​ឡោ និង​ស្រែក​ឡើង​ថា​ចោរ​ៗ ខ្លួន​ភ័យ​ពេក​ក៏​រត់ឡើង​ទៅ​លើដំបូល​ផ្ទះ បើក​​ក្បឿង​លូន​ចេញ​បំណង​គេចខ្លួន ប៉ុន្តែ​គេច​មិន​រួច​ដោយ​កម្លាំង​មហាជន និង កម្លាំង​សមត្ត​ឡោម​ព័​ទ​
ចាប់​បាន​តែ​ម្តង​ទៅ ។

តាម​លោក​អធិការ​នគរបាល​ក្រុង​សំរោងខេត្តឧត្តរមានជ័យបាន​ថ្លែង​ឲ្យ​ដឹង​ថា ជន សង្ស័យ​ជា​មុខសញ្ញា​ចាស់ និងធ្លាប់​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ក្នុង​អំឡុង​ឆ្នាំ២០១០ ដល់​ឆ្នាំ​២០១៣ ពី​បទ​​លួច​ម៉ូតូរបស់​អ្នកស្រុក ។ លោក​អធិការ​នគរបាល​ស្រុកបន្ត​ថា ជនសង្ស័យ​ក៏​ជា​មនុស្ស​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ ពេល​នេះ​សមត្ត​កិច្ច​បាន និងកំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌនៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់​ការ​តាម​នីតិវិធី ៕

 

អត្ថបទសរសេរ ដោយ