ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​ថា ហេតុ​ម្តេច​ក៏​សាលា​មិន​ឱ្យ​ក្មេង​រូប​នេះ​ចូល​រៀន​ទេ?

5 ឆ្នាំ មុន

ជា​ម្តាយ​មួយ​រូបបាន​អះអាង​ថា សាលារៀន​មួយ​បាន​ហាម​មិន​ឱ្យ​​កូនប្រុស​ខ្លួន​ចូល​រៀន​ ព្រោះតែ​ម៉ូ​ដ​សក់​​​អាច​ចាក់​ភ្នែក​ក្មេង​ម្នាក់ផ្សេង​​ទៀត​បាន ​។ ក្មេង​ប្រុស Charlie Chafer មាន​អាយុ​៦​ឆ្នាំ ​និង​បាន​ជ្រើស​ម៉ូ​ដ​សក់​នេះ ​ដោយ​ខ្លួនឯង​​មុន​នឹង​ត្រៀមខ្លួន​អួត​សក់​របស់​ខ្លួន​ទៅ​កាន់​មិត្ត​រួម​ថ្នាក់​នៅ​សាលារៀន​បឋម​សិក្សា…

ជា​ម្តាយ​មួយ​រូបបាន​អះអាង​ថា សាលារៀន​មួយ​បាន​ហាម​មិន​ឱ្យ​​កូនប្រុស​ខ្លួន​ចូល​រៀន​ ព្រោះតែ​ម៉ូ​ដ​សក់​​​អាច​ចាក់​ភ្នែក​ក្មេង​ម្នាក់ផ្សេង​​ទៀត​បាន ​។ ក្មេង​ប្រុស Charlie Chafer មាន​អាយុ​៦​ឆ្នាំ ​និង​បាន​ជ្រើស​ម៉ូ​ដ​សក់​នេះ ​ដោយ​ខ្លួនឯង​​មុន​នឹង​ត្រៀមខ្លួន​អួត​សក់​របស់​ខ្លួន​ទៅ​កាន់​មិត្ត​រួម​ថ្នាក់​នៅ​សាលារៀន​បឋម​សិក្សា Drayton Park Primary School នៅ Blecthcky នៃ​Mildton Keynes ចក្រភព​អង់គ្លេស​។

ប៉ុន្តែ​ស្ត្រី​ជា​ម្តាយ Kristie-LEa ដែល​មាន​អាយុ២៦​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា ​សាលារៀន​ខាងលើ​បាន​ហៅ​រូប​នាង​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក និង​បាន​ប្រាប់​ថា ​កូនប្រុស​ខ្លួន​មិន​អាច​ចូល​រៀន​បាន​ទេ ​លុះត្រាតែ​គេ​ប្តូរ​ម៉ូ​ដ​សក់​។
ស្ត្រី​រូប​នេះ ​បាន​បន្ត​ថា​ វា​មិន​យុ​ត្ត​ធម៌​ឡើយ ​ព្រោះ​វា​ជា​ម៉ូ​ដ​សក់​ដែល​មិន​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​កូន​ប្រុស​ខ្លួន ​ឬ​ដល់​សិស្ស​ដទៃ​ឡើយ​។

លើស​ពី​នេះ​ទៅ​ទៀត​ អ្នកស្រី​បាន​ឲ្យ​ដឹង​ថា​ សាលារៀន​ខាងលើ​បាន​ប្រាប់​ដល់​នាង​ឱ្យ​​កោរសក់​កូនប្រុស​ចេញ ​បើសិនជា​ចង់​ឱ្យ​ចូល​រៀន​ធម្មតា​។ ចុង​ក្រោយ​សាលា​រៀន ​ក៏​ដាក់​ទឹក​លើ​​សក់​របស់ Charlie ដើម្បី​ធ្វើ​ឱ្យ​​សក់​រាបស្មើ​វិញ​។

Drayton Park Primary School បាន​និយាយ​លើ​គេហទំព័រ​របស់​ខ្លួន​ថា​ សាលារៀន​មិន​អនុញ្ញាត​ឱ្យក្មេង​ៗ​មាន​ម៉ូ​ដ​សក់ «​ហួសហេតុ​» ដែល​អាច​ប៉ះពាល់​ដល់​ការ​យកចិត្តទុកដាក់​របស់​ក្មេង​ដទៃ​ឡើយ ។

អត្ថបទសរសេរ ដោយ