ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ឱសថស្ថាន​រង​ម្នាក់ បាន​លោត​ពីលើ​ផ្ទះ​២​ជាន់​សម្លា.ប់​ខ្លួន

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ម្ចាស់​ឱសថស្ថាន​រង​ម្នាក់​ដែល​អតិថិជន​តែង​កោត​ស​សើរ ទៅ​លើ​ការ​ផ្សំ​ថ្នាំលេប ព្យាបាល​ជំងឺ​នោះ បែរជា​លោត​សម្លាប់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ ហេតុការណ៍​នេះ បាន​កើតឡើង នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤…

ខេត្តបន្ទាយមានជ័យ ៖ ម្ចាស់​ឱសថស្ថាន​រង​ម្នាក់​ដែល​អតិថិជន​តែង​កោត​ស​សើរ ទៅ​លើ​ការ​ផ្សំ​ថ្នាំលេប ព្យាបាល​ជំងឺ​នោះ បែរជា​លោត​សម្លាប់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ ហេតុការណ៍​នេះ បាន​កើតឡើង នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ឱសថស្ថាន​សុខសាន្ត (​ពេទ្យ​តឿ​) ស្ថិត​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

ប្រភព​ព័ត៌មាន​ពី​នគរបាល បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ អ៊ិ​ន សំណាង ហៅ​ហេង ឬ​ពេទ្យ​តឿ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ជា​ម្ចាស់​ឱសថស្ថាន​រង​ដែល មាន​យីហោ សុខសាន្ត​។ ប្រភព​ដដែល​បាន​បញ្ជា្ក​ក់ថា តាម​ការ​បំភ្លឺ​គ្រួសារ​សព​នៅ​កន្លែង​កើតហេតុ សាកសព​មាន​ជំងឺ​រ៉ាំ​រៃ​ច្រើន​មុខជា​យូ​ឆ្នាំ​មក​ហើយ បាន​ទៅ​ព្យាបាល​ជា​ច្រើន​ប្រទេស​តែ​មិនជា​សះស្បើយ​។ ហើយ​មុន​ពេល​គាត់​លោត​សម្លាប់​ខ្លួន​ក៏​មាន​លិខិត​សរសេរ​ដោយ​ដៃ​មួយ​សន្លឹក (​សងខាង​) រៀបរាប់​អំពី​សុខភាព​របស់​គាត់​ដែល​ព្យាបាល​មិនជា ហើយ​ពិ​កបាក​ចិត្ត​ក្នុង​ការ​រស់នៅ​។

លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា ស្លាកស្នាម​ជន រង​គ្រោះ​រង​បួស​បាក់ដៃ​ខាងឆ្វេង បាក់​ខ្ទង់ច្រមុះ បែក​ចង្កា​។ តាម​ការ​ពិនិត្យ​សព ដែល​មានការ​ចូលរួម ពី​គ្រូពេទ្យ និង​មន្ត្រី​ជំនាញ ជន​រង​គ្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី ក្រៅពី​ស្លាកស្នាម​ដែល​ធ្លាក់​ពីលើ​ផ្ទះ ចំពោះ​ស្លាកស្នាម​អ្វី​ផ្សេង​ទៀត​ដែល​សង្ស័យ​ជា​អំពើ​ឃាតកម្ម​នោះ​គឺ​គ្មាន​ឡើយ​។ ការ​សន្និដ្ឋាន គឺជា​ករណី​ធ្វើ​អត្តឃាត (​ដោយ​លោត​ពីលើ​ផ្ទះថ្ម​) ព្រោះ​ជំងឺ​រ៉ាំ​រៃ​ជា​ច្រើន​ឆ្នាំ​ព្យាបាល​មិនជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ