ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​យោធពលខេមរភូមិន្ទ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ជំហរ​ស្មោះត្រង់​ស្នេហា​ជាតិ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ទស្ស​កិច្ច​សិក្សា​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ​ដល់​កង​យោធពលខេមរភូមិន្ទ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ជំហរ​ស្មោះត្រង់​ស្នេហា​ជាតិ​បម្រើ​ប្រជាពលរដ្ឋ និង​រក្សា​វិន័យ​សេចក្តី​ថ្លៃថ្នូរ បង្កើន​សមត្ថភាព គុណភាព ការ​គ្រប់គ្រង ដឹកនាំ​បញ្ជា​ប្រកបដោយ​ចេរភាព ដែល​ជា​កត្តា​ឈានមុខ…

ខេត្តបាត់ដំបង ៖ ទស្ស​កិច្ច​សិក្សា​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ​ដល់​កង​យោធពលខេមរភូមិន្ទ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ជំហរ​ស្មោះត្រង់​ស្នេហា​ជាតិ​បម្រើ​ប្រជាពលរដ្ឋ និង​រក្សា​វិន័យ​សេចក្តី​ថ្លៃថ្នូរ បង្កើន​សមត្ថភាព គុណភាព ការ​គ្រប់គ្រង ដឹកនាំ​បញ្ជា​ប្រកបដោយ​ចេរភាព ដែល​ជា​កត្តា​ឈានមុខ សំដៅ​ពង្រឹង​បានការ រួមចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​។

នេះ​ជា​ការ​ផ្តាំផ្ញើ​របស់​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះ សំ​ណា​ល សាកសួរ​សុខទុក្ខ​កងទ័ព ដែល​កំពុង​បំពេញភារកិច្ច នៅ​តាម​ប៉ុស្តិ៍​ប៉ម ជួរ​មុខ​នៃ​ខ្សែបន្ទាត់ ព្រំដែន និង​ធ្វើ​ទស្សនកិច្ច​សិក្សា​ពង្រឹង​អង្គ​ភាពរឹងមាំ លើ​គ្រប់​វិស័យ​សម្រាប់​ត្រីមាស​ទី​៣ ឆ្នាំ​២០១៨ នៅ កងអនុសេនាធំ​លេខ​៣ វរ​សេនា​តូច​លេខ​១ របស់​តំបន់​ប្រ​តិ​ប​តិ្ត​ការ​សឹក​រង​បាត់ដំបង ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។

កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ និង​វត្តមាន​ចូលរួម​ផង​ដែរ មាន​លោក ហឿ​ង សុគន្ធ អភិបាលរង​ខេត្តបាត់ដំបង លោក ឈឹ​ម វ​ជ្ជ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត អស់លោក​មេបញ្ជាការ​រង​យោធភូមិ​ភាគ មេបញ្ជាការ មេបញ្ជាការ​រង កងពល​លេខ​៥១,៥២ និង​៥៣, តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង​,​ប៉ៃលិន​,​ពោធិសាត់ និង​បន្ទាយ​មាន​ជ័យ កងការពារ​ព្រំដែន​គ្រប់​អង្គភាព តំណាង​អាជ្ញាធរ មូលដ្ឋាន​ស្រុក ឃុំ អស់លោក មេបញ្ជាការ មេបញ្ជាការ​រង គ្រប់​កងវរសេនាតូច និង​នាយទាហាន​សរុប​២៩៨​នាក់​។

នៅ​ក្នុង​សកម្មភាព ជួប​សំ​ណា​ល​សំ​ណា​ល​កងទ័ព នៅ​កងអនុសេនាធំ​លេខ​៣ នា​ពេល​នោះ​ប្រតិភូ​ដែល ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​អញ្ជើញ​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អាគារ ប្រចាំការ​០១​ខ្នង​ជួរ​មុខ​របស់​តំបន់​ប្រតិបត្តិការ​សឹក​ខេត្តបាត់ដំបង និង​បាន​ពិនិត្យ​ទីតាំង របស់​កងអនុសេនាធំ​លេខ​៣ លើ​ការងារ​កសាង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ​។ បន្ទាប់​មក​ប្រតិភូ បាន​បន្តដំណើរ​ជួប​សំណេះសំណាល​កងទ័ព​ក្នុង​កងវរសេនាតូច​លេខ​១ របស់​តំបន់​ប្រតិបត្តិការ​សឹក​រង បាត់ដំបង ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​អូរ​កណ្តោល ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​ និងបាន​ទស្សនកិច្ច​សិក្សា របស់​កងកម្លាំង​ដែល​គ្រប់​ស្ថាប័ន​អនុវត្តន៍​ជា​ប្រចាំ​ក្នុង​នោះ​បាន​ធ្វើការ​ពិនិត្យ​ទីតាំង កន្លែងធ្វើការ​ងារ​ថ្នាក់​កងវរសេនាតូច ការងារ​ចិញ្ចឹមសត្វ​គោ ត្រី មាន់ ទា ផ្ទះបាយ ការ​ដាំ​ដំណាំ បន្លែ​គ្រប់មុខ និង​ភាព​រីក​ចម្រើន​ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ​បញ្ជា​នឹង​ការ​ធានា​ជីវភាព​រស់នៅ​របស់​កងទ័ព បាន​សមរម្យ​។

ជាង​នេះ​ទៅ​ទៀត កងវរសេនាតូច​លេខ​១ បាន​ចូល​ជ្រៅ​លើ​ការងារ​កសាង​អង្គភាព ពិសេស​ការ​កសាង​ផ្ទះបាយ​គំរូ​ថ្នាក់​កងអនុសេនាធំ វរ​សេនា​តូច​និង​ស្វែង​យល់​រាល់​បទ​ពិសោធន៍ ការ​គ្រប់គ្រង​កម្លាំង​កងទ័ព​ការ​ថែរក្សា​សុខមាលភាព​ការងារ​ធានា​ហូប​ចុក​ប្រចាំ​ថ្ងៃ​ឲ្យ​កងទ័ព​បាន​សមរម្យ ព្រម​ជាមួយនឹង​ការ​ធ្វើ​បទ​បង្ហាញ​ដែល​មាន​លក្ខណៈ​៤​ចំណុច របៀបរបប​ធ្វើ​ការងារ​គ្រប់គ្រង​ចំនួន​ទ័ព ការងារ​ប្រយុទ្ធ​ត្រៀមប្រយុទ្ធ​ការងារ​ហ្វឹក​ហ្វឹ​ន​រៀនសូត្រ លើកកម្ពស់​សមត្ថភាព​ការ​យល់​ដឹង​លើ​គ្រប់​វិស័យ ស្រប​តាម​ការ​ណែនាំ​ពី​ថ្នាក់​យោធភូមិ​ភាគ បាន​ដាក់​ចេញ​តាម​ទិស​ដៅ​ឲ្យ​អនុវត្តន៍​។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​បាត់ដំបង បាន​បញ្ជាក់​ពី​សកម្មភាព និង​ភាព​រីក​ចម្រើន របស់​អង្គភាព​នា​ពេល​កន្លង​មក​ដោយ​មានការ​ធ្វើ​ទស្សនកិច្ច​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ប្រមាណ​៣​ឆ្នាំ​កន្លង​មក​នោះ និង​មាន​មតិ​ចូលរួម រិះគន់​ពី​លោក​ឧត្តមសេនីយ៍ទោ ច័ន្ទ ស៊ី​ថុ​ន មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ ប្រធាន​តំបន់​២​ប្រចាំ​តំបន់​នោះ ក្នុង​ន័យ​ស្ថាបនា ដើម្បី​ជា​មូលដ្ឋាន កែ​លម្អ​ដក​ពិសោធន៍​ពី​គ្នា​ទៅ​វិញ ទៅ​មក និង​បាន​ធ្វើការ​វាយតម្លៃ​រាល់​ចំណុចខ្លាំង​ខ្សោយ​ផង​ដែរ​។

មាន​មតិ​សំណេះសំណាល នា​ពេល​នោះ លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​បញ្ជាក់​អំពី​ការ​រៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី ឲ្យ​សម​ស្រប​ទៅ​តាម ការ​បោះ​ឆ្នោត ហើយ​ថ្មី​ៗ​ក្នុង​អណត្ត​ទី​៦ កន្លង​ទៅ​នេះ​គឺ​យើង​ធ្វើ​តាម​បែប​ប្រជាធិបតេយ្យ ដែល​មាន​ប្រជាជន គាំទ្រ​ទាំងស្រុង ហើយ​បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ និង​បាន​កោតសរសើរ​ចំពោះ​ស្មារតី ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត​បំពេញភារកិច្ច​បាន​ល្អ​ប្រកបដោយ​ភាព​សហការ​របស់​ថ្នាក់ ដឹកនាំ​វរ​សេនា​តូច​លេខ​១ ដែល​កន្លង​មកនេះ​បាន​ពុះពារ​គ្រប់ការ​លំបាក​ក្នុង​ការ​កសាង​នូវ សមិទ្ធផល​ជា​ច្រើន​ពិសេស​ការ​កសាង​ផ្ទះបាយ​គំរូ​សមរម្យ​ក្នុង​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង បាន​គ្រប់គ្រង​កម្លាំង​មាន​មុខជា​ប្រចាំ​ព្រម​ជាមួយនឹង​ការ​ផ្តល់​នូវ​គោល​គំនិត​បទ​ពិសោធន៍​ល្អ​ៗ ដល់​នាយទាហាន​ពល​ទាហាន និង​បាន​ដោះស្រាយ​ការ​ជួប​លំបាក​រាល់​ភាព​ប្រឈម​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​ធ្វើការ​សរុប​ឡើង​វិញ​រាល់​ចំណុចខ្លាំង​ខ្សោយ និង​បាន​ធ្វើការ​កែតម្រូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន ដោយ​ត្រៀម​បើក​អង្គ​សិក្ខាសាលា​របស់​យោធភូមិ​ភាគ​ទី​៥ ក្នុង​ខែវិច្ឆិកា​ខាង​មុខ​នេះ ដើម្បី​កែទម្រង់​ដល់​នាយទាហាន​គ្រប់​បណ្តា​អង្គភាព​បន្ថែម​ទៀត​ឲ្យ​មានគុណ​ភាព ដែល​ចំណុះ​ឲ្យ​យោធភូមិ​ភាគ និង​បំពេញបន្ថែម ដើម្បី​ជា​គន្លឹះ​ឈាន​ឆ្ពោះទៅ​រក​ភាព​រីក​ចម្រើន ក្នុង​អង្គភាព​រៀង​ៗ​ខ្លួន ហើយ​ក្នុង​នាម​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥​។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​ផ្តល់​លទ្ធភាព និង​គ្រប់​សកម្មភាព​ការងារ​ព្រមទាំង​បាន​លើក​ឡើង​ថា កងទ័ព​គឺជា​ឆ្អឹងខ្នង​របស់ រាជរដ្ឋាភិបាល​។ ដូចនេះ​ត្រូវ​បង្កើន​ការ​បេ្ត​ជ្ញា​ចិត្ត អនុវត្តន៍​នូវ​បទបញ្ជា លក្ខន្តិកៈ​របស់ កង​យោធពលខេមរភូមិន្ទ ស្មោះត្រង់​ដាច់ខាត​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ ហើយ​នេះ​ក៏​ជា​ការ​ធ្វើ ទស្សន​សិក្សា​ស្វែង​យល់​នូវ​ភាព​រីក​ចម្រើន នៅ​តាម​កងឯកភាព​កងវរសេនាតូច ដែល​ជា​ការ​លើកកម្ពស់ ជីវភាព​កងទ័ព​រស់នៅ​បាន​សមរម្យ និង​បាន​រួមចំណែក​លើ​ការងារ​ចលនា​ប្រឡងប្រណាំង​ក្នុង​អង្គភាព ផង​ដែរ​។

ជាមួយ​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​ឧបត្ថម្ភ​ដល់​កម្មវិធី​នូវ​ថវិកា​ចំនួន​០២ លាន​រៀល និង​លោក ហឿ​ង សុគន្ធ អភិបាលរង​ខេត្តបាត់ដំបង បាន​ផ្តល់​សូ​ឡា​ប្រើ​ពន្លឺព្រះអាទិត្យ ចំនួន​១​កំ​ប្លេ​តម្លៃ​ប្រមាណ​៥០០​ដុល្លារ​ដល់​អង្គភាព​នេះ​បន្ថែម​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ