ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ខ្ពស់​នៅ​ប្រទេស​ចិន ជាទី​ពេញ​និយម​ទៅ​កម្សាន្ត

5 ឆ្នាំ មុន

«​សុ​ី​ន​ហួ​»​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កាលពីមុន​តំបន់​ទីទួល ឬ​ទី​ខ្ពស់ គឺជា​តំបន់​នៅ​ឯកោ​ស្ងប់ស្ងាត និង​ឆ្ងាយ​ដាច់​ស្រយាល​ហើយ​បង្ខាំង​មនុស្ស​រស់នៅ​ទីនោះ​ក្នុង​ភាព​ក្រីក្រ ប៉ុន្តែ​បច្ចុប្បន្ន​បាន​ក្លាយជា​តំបន់​ពេញ​និយម​ទៅ​ទស្សនា និង​ជា​កន្លែង​អភិវឌ្ឍន៍​ក្នុង​ពេ​អនាគត ។ ជាក់ស្ដែង​«​ប៉ៅ​ទូ​»…

«​សុ​ី​ន​ហួ​»​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា កាលពីមុន​តំបន់​ទីទួល ឬ​ទី​ខ្ពស់ គឺជា​តំបន់​នៅ​ឯកោ​ស្ងប់ស្ងាត និង​ឆ្ងាយ​ដាច់​ស្រយាល​ហើយ​បង្ខាំង​មនុស្ស​រស់នៅ​ទីនោះ​ក្នុង​ភាព​ក្រីក្រ ប៉ុន្តែ​បច្ចុប្បន្ន​បាន​ក្លាយជា​តំបន់​ពេញ​និយម​ទៅ​ទស្សនា និង​ជា​កន្លែង​អភិវឌ្ឍន៍​ក្នុង​ពេ​អនាគត ។

ជាក់ស្ដែង​«​ប៉ៅ​ទូ​» ជា​ភូមិ​មួយ​នៅ​លើ​ជញ្ជាំង​ភ្នំ​មាន​កម្ពស់​៩០០​ម៉ែត្រ ក្នុង​ខេត្ត​សាន​សុ​ី​ប្រទេស​ចិន​ចាប់ផ្ដើម​រីក​ច​ម្រើ​រុងរឿង​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ ដោយសារ​តែ​ការ​ពេញ​និយម​លើ​ផ្នែក​ទេសចរណ៍ ។ ផ្លូវ​ដែល​អាច​នាំ​ភ្ញៀវ​ទេសចរ​ចូល​-​ចេញ​ទី​ដ៏​ខ្ពស់​នេះ​មាន​តែ​២​ខ្សែ​ប៉ុណ្ណោះ អ្នកស្រុក​ត្រូវ​ដើរ​ថ្មើរជើង​រយៈពេល​៤​ម៉ោង ទើប​ទៅ​ដល់​ផ្លូវ​ដែល​ជិត​បំផុត ឬ​ត្រូវ​ដើរ​ចុះ​ពី​ភ្នំ​រយៈពេល​២​ម៉ោង​ដើម្បី​បាន​ទៅ​ដល់​ភូមិ​នៅ​ក្បែរ​ខេត្ត​ហុ​ឺ​ណា​ន ។

អ្នកស្រុក​ជា​ច្រើន​នាក់​បាន​បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា កាលពីមុន​ត្រូវ​ចេញ​ទៅ​បម្រើ​ការងារ​នៅ​ក្រៅ​ភូមិ ទើប​ទទួល​បាន​ប្រាក់​ច្រើន ប៉ុន្តែ​បច្ចុប្បន្ន​នៅ​ក្នុងភូមិ​ក៏​អាច​ទទួល​បាន​ចំណូល​ល្អ​ប្រសើរ​ដែរ ។
កាលពី​ច្រើន​ឆ្នាំ​មុន​យុវជន​ចិន​ម្នាក់ នៅ​ក្នុងភូមិ​បាន​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​ខាងក្រៅ​ភូមិ ហើយ​បាន​បើក​រមណីយដ្ឋាន​ទទួលភ្ញៀវ​ទេសចរ​នៅ​ក្នុងភូមិ​ទទួល​បាន​ចំណូល​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ