ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! គំរាម​តាម​ហ្វេ​ស​ប៊ុ​ក​…​បើ​មិន​ឱ្យ​១​ពាន់​ដុល្លារ​ទេ​ សម្លា.ប់​ចោល

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ជនជាតិ​ស្វី​សម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ កញ្ញា ពាក់​ព័ន្ធ​ពី​បទ​គំរាម​ទារប្រាក់ ។ ជនសង្ស័យ​ឈ្មោះ Rickard…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ជនជាតិ​ស្វី​សម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ កញ្ញា ពាក់​ព័ន្ធ​ពី​បទ​គំរាម​ទារប្រាក់ ។

ជនសង្ស័យ​ឈ្មោះ Rickard Erik Stiogson ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ សញ្ជាតិ​ស្វី​ស (​មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) ។

សមត្ថ​​កិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​ផ្ញើ​សា​តាម​ហ្វេ​ស​ប៊ុ​ក​គំរាម​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ NEXRAUD ARTHUR ភេទ​ប្រុស អាយុ​២៨​ឆ្នាំ សញ្ជាតិ​បារាំង ស្នាក់​នៅ​បន្ទប់​ជួល ក្រុម​ទី​១៣ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បើ​មិន​ប្រគល់​ប្រាក់​ចំនួន​១០០០​ដុល្លារ​អា​មេ​រិ​ក តាម​ការ​សន្យា​ថា​ឲ្យ​ខ្លួន​នោះ​ទេ ។

បន្ទាប់​ពី​ជន​រង​គ្រោះ​មិន​ធ្វើ​តាម ជនសង្ស័យ​ក៏​បាន​យក​កូនកាំបិត​កៃ​ចុង​ស្រួច​បម្រុង​ចាក់​សម្លាប់​ជន​រង​គ្រោះ ពេល​នោះ​ក៏​ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ជួយ​អន្តរាគមន៍​ទាន់ និង ឃាត់ខ្លួន​ជនសង្ស័យ​ជាក់ស្តែង ព្រមទាំង​រំដោះ​ជន​រង​គ្រោះ រួច​នាំ​ខ្លួន​ជនសង្ស័យ​យក​ទៅ​កាន់​អធិការដ្ឋាន​នគ​បាល​ក្រុងព្រះសីហនុ និង​បន្ត​ទៅ​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ជាមួយ​គ្នា​នោះ​ដែរ សមត្ថកិច្ច​បាន​ចាប់​យក​វត្ថុ​តាង​កូនកាំបិត​ចុង​ស្រួច​មួយ​ដែល​ជា​អាវុធ​ធ្វើ​សកម្មភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ