ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​​ក្រោយ​នេះ​ក្លាយជា​ជម្លោះ​បង្ហូរឈាម​បំផុត

5 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ជម្លោះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​​ក្រោយ​នេះ មានការ​កើនឡើង​ខ្លាំង​កំពុង​ឈាន​ក្លាយជា​ជម្លោះ​ដែល​បង្ហូរឈាម​បំផុត​នៃ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៨ នាំមុខ​ជម្លោះ​នៅ​ស៊ី​រី​ទោះបី​មាន​ក្ដី​សង្ឃឹមលើ​ការ​ចរចា​ជាមួយ​ពួក​តា​លី​បង់​ក្ដី​។ លោក ​JOHN WALSH ​អ្នកវិភាគ​សម្រាប់​វិទ្យាស្ថាន​សន្តិភាព​អា​មេ​រិ​ក​USIP​ថ្លែង​នា​ថ្ងៃ​ទី​១៤​ កញ្ញា​ថា…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ជម្លោះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​​ក្រោយ​នេះ មានការ​កើនឡើង​ខ្លាំង​កំពុង​ឈាន​ក្លាយជា​ជម្លោះ​ដែល​បង្ហូរឈាម​បំផុត​នៃ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៨ នាំមុខ​ជម្លោះ​នៅ​ស៊ី​រី​ទោះបី​មាន​ក្ដី​សង្ឃឹមលើ​ការ​ចរចា​ជាមួយ​ពួក​តា​លី​បង់​ក្ដី​។

លោក ​JOHN WALSH ​អ្នកវិភាគ​សម្រាប់​វិទ្យាស្ថាន​សន្តិភាព​អា​មេ​រិ​ក​USIP​ថ្លែង​នា​ថ្ងៃ​ទី​១៤​ កញ្ញា​ថា ជាមួយ​ការ​កើនឡើង​នៃ​ចំនួន​ជន​រង​គ្រោះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ហើយ​និង​លទ្ធភាព​នៃ​ការ​ឈាន​ទៅ​បញ្ចប់​ជម្លោះ​នៅ​ស៊ីរី ជម្លោះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្លាយជា​ជម្លោះ​​ដែល​បង្ហូរឈាម​ជាងគេ​បំផុត​នៃ​ពិភពលោក​។​

ចំណែក​លោកស្រី​ GRAEME SMITH ​អ្នក​ពិគ្រោះ​យោបល់​សម្រាប់​អង្គការ INTERNATIOAL CRISIS GROUP ​អះអាង​ថា សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​ឈាន​ទៅ​សម្លាប់​មនុស្ស​ដល់​ទៅ​ប្រមាណ​២០.០០០​នាក់ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​ច្រើន​នាក់​ផង​ក្នុង​ឆ្នាំ​២០១៨​។

អង្គការ ​UPPSALA CONFLICT DATA PROGRAM​ ដែល​វាយតម្លៃ​លើ​ការ​បាត់បង់​ជីវិត​មនុស្ស​ក្នុង​បណ្ដា​ជម្លោះ ចាប់តាំងពី​៤០​ឆ្នាំ​មក​ហើយ​និយាយ​ថា ឆ្នាំ​២០១៨​នឹង​ក្លាយជា​ឆ្នាំ​ដែល​បង្ហូរឈាម​បំផុត​ក្នុង​ប្រទេស​នេះ បន្ទាប់​ពី​កំណត់​ឃើញ​ចំនួន​មនុស្ស​ស្លាប់​ច្រើន​បំផុត​ដល់​ទៅ​១៩.៦៩៤​នាក់​កាលពី​ឆ្នាំ​២០១៧​។​បើ​ធ្វើការ​ប្រៀបធៀប​គ្នា សង្គ្រាម​ស៊ីវិល​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​មាន​មនុស្ស​ស្លាប់​៩.០៥៥​នាក់​ក្នុង​ឆ្នាំ​១៩៩៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ