ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ការ​ចរចា​ចិន​នឹង​មិន​ចុះ​ញ៉ម​អា​មេ​រិ​ក

5 ឆ្នាំ មុន

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ កាសែត​ចិន ​CHANA DAILY ក្នុង​បទ​អត្ថាធិប្បាយ​មួយ​ចេញ​ផ្សាយ​​នា​ថ្ងៃ​ទី​១៤ ​កញ្ញា ក្រោយ​ការ​ប្រកាស​របស់​អា​មេ​រិ​ក​ពី​ការ​អញ្ជើញ​ចិន​ទៅ​ចរចា​គ្នា​ខាង​​ពាណិជ្ជកម្ម​វគ្គ​ថ្មី​សរសេរ​ថា ចិន​នឹង​ពុំ​ចុះ​ញ៉ម​ធ្វើ​តាម​ការ​ទាមទារ​នានា​របស់​អា​មេ​រិ​ក​ឡើយ ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​។…

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ កាសែត​ចិន ​CHANA DAILY ក្នុង​បទ​អត្ថាធិប្បាយ​មួយ​ចេញ​ផ្សាយ​​នា​ថ្ងៃ​ទី​១៤ ​កញ្ញា ក្រោយ​ការ​ប្រកាស​របស់​អា​មេ​រិ​ក​ពី​ការ​អញ្ជើញ​ចិន​ទៅ​ចរចា​គ្នា​ខាង​​ពាណិជ្ជកម្ម​វគ្គ​ថ្មី​សរសេរ​ថា ចិន​នឹង​ពុំ​ចុះ​ញ៉ម​ធ្វើ​តាម​ការ​ទាមទារ​នានា​របស់​អា​មេ​រិ​ក​ឡើយ ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​។

រដ្ឋាភិបាល​ចិន​ថ្លែង​នា​ថ្ងៃ​ទី​១៣​កញ្ញា​ថា ​ស្វាគមន៍​ការ​អញ្ជើញ​របស់​អា​មេ​រិ​ក​នេះ ដែល​ធ្វើ​ឡើង​ខណៈ​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​កាលពី​ស​ប្ដា​ហ៍​មុន​ថា​ ត្រៀម​យកពន្ធ​២៦៧​ពាន់​លាន​ដុល្លារ​ការ​នាំ​ចូល​របស់​ចិន លើស​ពី​ការ​ប្រកាស​នា​ពេល​មុន​យកពន្ធ​២០០​ពាន់​លាន​ដុល្លារ​។​ លោក​ត្រាំ​អនុវត្ត​រួច​ហើយ​ការ​យក​ពន្ធគយ​២៥%​មាន​ទឹកប្រាក់​៥០​ពាន់​លាន​ដុល្លារ​លើ​បណ្ដា​ផលិតផល​ចិន​។

CHANA DAILY​ បន្ត​ថា​ ក្រុង​ប៉េ​កាំ​ង​ចង់​ដោះស្រាយ​តាម​ការ​ចរចា​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​វ៉ា​ស៊ិ​ន​តោន តែ​នឹង​ពុំ​ឲ្យ​អា​មេ​រិ​ក​ដើរ​ខ្សែលើ​ឡើយ​។​ រដ្ឋការ​លោក​ត្រាំ​កុំ​យល់​ច្រឡំ​លើ​ចេតនា​របស់​ចិន ដែល​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ដើរទៅ​បាន ទោះបី​សង្គ្រាម​ពា​ណិ​ជ្ច​កម្ម​អូស​បន្លាយពេល​យូរ​ក៏​ដោយ​។​ ចិន​នឹង​ពុំ​រារែក​ឡើយ​ក្នុង​ការ​ចាត់វិធានការ​តបត​វិញ ចំពោះ​ការ​យកពន្ធ​របស់​អា​មេ​រិ​ក ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ