ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឆេះ​ឧស្ម័នជាច្រើន​សិប​កន្លែង​… បង្ក​ការ​ជ្រួល​ច្របល់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​ផ្ទុះ​ឆេះ​ជា​ច្រើន​សិប​កន្លែង ប្រហែល​មក​ពី​ការ​ធ្លាយ​បំពង់​បង្ហូរ​ឧស្ម័ន​​ធម្មជាតិ​មួយ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ និង​១២​នាក់​រង​របួស​ កាលពី​យប់​ថ្ងៃ​ទី​១៣​ កញ្ញា នៅ​តាម​ទីក្រុង​នានា​ជិត​ទីក្រុង​បូ​ស្តុ​ន​ ​រដ្ឋ​ម៉ា​សាជូ​សេត…

សហរដ្ឋអាមេរិក ៖ ការ​ផ្ទុះ​ឆេះ​ជា​ច្រើន​សិប​កន្លែង ប្រហែល​មក​ពី​ការ​ធ្លាយ​បំពង់​បង្ហូរ​ឧស្ម័ន​​ធម្មជាតិ​មួយ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ និង​១២​នាក់​រង​របួស​ កាលពី​យប់​ថ្ងៃ​ទី​១៣​ កញ្ញា នៅ​តាម​ទីក្រុង​នានា​ជិត​ទីក្រុង​បូ​ស្តុ​ន​ ​រដ្ឋ​ម៉ា​សាជូ​សេត ហើយ​បង្ក​ឲ្យ​មានការ​ជ្រួល​​ច្របល់​​ និង​ការ​ជម្លៀស​មនុស្ស​ចេញ​ច្រើន​រយ​នាក់​។

ផ្ទះ ​និង​អគារ​ច្រើន​សិប​រង​ការ​ខូចខាត ​ឬ​បំផ្លាញ​ដោយសារ​ការ​ផ្ទុះ​ឆេះ​ទាំងនោះ ចំណែក​អ្នក​ពន្លត់ភ្លើង​ច្រើន​ក្រុម​ខិតខំ​តស៊ូ​ពន្លត់ភ្លើង​ដែល​ឆេះ​នៅ​កន្លែង​ជា​ច្រើន​ខុស​ៗ​គ្នា​។​

ឧស្ម័ន ​និង​អគ្គិសនី​ត្រូវ​បាន​កាត់​ផ្ដាច់​ជា​ការ​ប្រុង​ប្រយ័ត្ន​នៅ​ទីក្រុង​LAWRENCE ក្រុង ANDOVER និង​ក្រុង​NORTH ANDOVER​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៤០​គីឡូម៉ែត្រ​ខាងជើង​ទីក្រុង​បូ​ស្តុ​ន​។

យោង​តាម​ប៉ូលិស​រដ្ឋ​ម៉ា​សាជូ​សេត​ថា មាន​ភ្លើង​ឆាបឆេះ ការ​ផ្ទុះ​និង​ការ​ធ្លាយ​ឧស្ម័ន​៧០​កន្លែង​ត្រូវ​បាន​កំណត់​ឃើញ​។ កាសែត​តំបន់​THE EAGLE TRIBUNE​រាយការណ៍​ថា​នោះ​​ជា​ការ​ផ្ទុះ​តាម​បណ្ដាញ​ឧស្ម័ន​នាំ​ឲ្យ​ឆេះ​ផ្ទះ​ជា​ច្រើន​។​រូបភាព​ទាំងឡាយ​ផ្សាយ​តាម​បណ្ដាញ​សង្គម​បង្ហាញ​ពី​ទំហំ​នៃ​ការ​ខូ​ត​ខាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ