ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែក​ខ្ទេច ឆែក​ខ្ទី​គ្មាន​សល់​ដើម្បី​សុខុមាលភាព​ប្រជាពលរដ្ឋ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សាខា​កាំកុងត្រូល​ខេត្តតាកែវ​ដែល​ដឹកនាំ​ដោយ​លោក ប៉ោ លាង​គង់ ប្រធាន​សាខា សហការ​នឹង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ជា​ប្រភេទ​គ្រឿង​កំប៉ុង…

ខេត្តតាកែវ ៖ សាខា​កាំកុងត្រូល​ខេត្តតាកែវ​ដែល​ដឹកនាំ​ដោយ​លោក ប៉ោ លាង​គង់ ប្រធាន​សាខា សហការ​នឹង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ជា​ប្រភេទ​គ្រឿង​កំប៉ុង និង​ធ្វើតេស្ត​បឋម​ទៅ​លើ​បន្លែ ផ្លែ​ឈើ ចំណីអាហារ ពិសេស​ត្រួតពិនិត្យ ស៊ុត​ដែល​មាន​ផ្លា​ក​សញ្ញា FRF តាម​ម៉ាត​មួយ​ចំនួន​នៅ​ផ្សារ​អង្គតាសោម ក្នុងស្រុក​ត្រាំកក់ និង​ក្នុង​ក្រុង​ដូន​កែវ ។

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បានអោយ​ដឹង​ថា ដើម្បី​ចូលរួម​ធានា​បាន​ចំពោះ​​សុវត្ថិភាព​ចំណីអាហារ​ក៏​ដូច​ជា​ការ​ពង្រឹង​នូវ​សុខុមាលភាព​សាធារណៈ​ផង​ដែរ​នោះ​មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ដែល​ដាក់​លក់​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ខេត្ត​ដោយ​ផ្តោត​ជា​សំខាន់​លើ​អនាម័យ មិន​មាន​សារធាតុ​គីមី​លើ​ចំណីអាហារ ឬ​ខូចគុណភាព និង​មិន​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ។

លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ត​ថា នៅ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ​ដែរ​គឺ​យើង​បាន​ធ្វើតេស្ត​បម​ឋ​ទៅ​លើ​ចំណីអាហារ​ជា​ច្រើន​មុខ ប៉ុន្តែ​ជា​លទ្ធផល​គឺ​រក​ពុំ​ឃើញ​សារធាតុ​គីមី​នៅ​លើ​ចំណីអាហារ និង​បន្លែ​នោះ​ដែរ​ព្រោះ​អាជីវករ​ពួក​គាត់​មានការ​យល់​ដឹង​ច្រើន​ពី​សុវត្ថិភាព​ចំណីអា​ហារ​នេះ​ហើយ​ក្នុង​នោះ​ដែរ​ចំពោះ​ទំនិញ​ជា​គ្រឿង​កំប៉ុង​ក៏​រក​ពុំ​ឃើញ​មាន​ទំនិញ​ណា​ដែល​ខូចគុណ​ភាព ឬ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​អ្វី​ដែរ ។

លោក ប៉ោ លាង​គង់ ការ​ចុះ​មក​ត្រួតពិនិត្យ​ទំនិញ​នៅ​តាម​ទីផ្សារ​កន្លង​មក​នៅ​ក្នុង​ខេត្ត​ក៏​ដូច​ជា​ពេល​នេះ​គឺ​មន្ត្រី​ជំនាញ​របស់​យើង​គឺ​រក​ឃើញ​ភាគតិច​បំផុត​ចំពោះ​ទំនិញ​ដែល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ចំណីអាហារ​មាន​សារធាតុ​គីមី ដោយសារ​តែ​មានការ​ចូលរួម​សហ​ការ​យ៉ាង​ល្អ​ពី​អាជីវករ រួម​ផ្សំ​នឹង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ទំនិញ​ក៏​ដូច​ជា​ការ​អប់រំ​ណែនាំ​អាជីវ​​ករ​ពី​មន្ត្រី​ជំនាញ​កាំកុងត្រូល​ក្រុម​អាជីវករ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ពួក​គាត់​បាន​យល់​ដឹង​កាន់តែ​ទូលំទូលាយ​ពី​សុវត្ថិភាព​ចំណីអាហារ​នៅ​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ