ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​​ពី​ឆ្នាំ​២០១១​មក ​ស្លា.ប់​ជាង​៣៦០​ពាន់នាក់

5 ឆ្នាំ មុន

ប្រទេស​ស៊ីរី ៖ យោង​តាម​តុល្យការ​ថ្មី​ផ្ដល់​កាលពី​ថ្ងៃ​ទី​១៣​កញ្ញា ដោយ​អង្គការ​សិទ្ធិ​មនុស្ស​​ស៊ី​រី ​OSDH​ មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ចាប់តាំងពី​ឆ្នាំ​២០១១​មក​សង្គ្រាម​នៅ​ស៊ី​រី​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​ជាង​៣៦០.០០០​នាក់​ហើយ ខណៈ​ក្រុង​ដា​ម៉ាស់​និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី​គំរាម​បើក​ការ​វាយលុក​មួយ​ប្រឆាំង​ទីតាំង​ធំ​ចុង​ក្រោយ​របស់​ពួក​ឧទ្ទាម ​គឺ​ខេត្ត​អ៊ី​ដ​លី​ប​។ តុល្យការ​មុន​នេះ​ផ្ដល់​ដោយ​…

ប្រទេស​ស៊ីរី ៖ យោង​តាម​តុល្យការ​ថ្មី​ផ្ដល់​កាលពី​ថ្ងៃ​ទី​១៣​កញ្ញា ដោយ​អង្គការ​សិទ្ធិ​មនុស្ស​​ស៊ី​រី ​OSDH​ មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ចាប់តាំងពី​ឆ្នាំ​២០១១​មក​សង្គ្រាម​នៅ​ស៊ី​រី​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​ជាង​៣៦០.០០០​នាក់​ហើយ ខណៈ​ក្រុង​ដា​ម៉ាស់​និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី​គំរាម​បើក​ការ​វាយលុក​មួយ​ប្រឆាំង​ទីតាំង​ធំ​ចុង​ក្រោយ​របស់​ពួក​ឧទ្ទាម ​គឺ​ខេត្ត​អ៊ី​ដ​លី​ប​។

តុល្យការ​មុន​នេះ​ផ្ដល់​ដោយ​ OSDH​ កាលពី​ថ្ងៃ​ទី​១២​មីនា លើក​ពី​ចំនួន​អ្នក​ស្លាប់​ថា​ មាន​ជាង​៣៥០.០០០​នាក់​រយៈពេល​៧​ឆ្នាំ​នៃ​ជម្លោះ ក្នុង​នោះ​មាន​កុមារ​ប្រមាណ​២០.០០០​នាក់​។ ​ក្នុង​តុល្យការ​ថ្មី ​OSDH ​គូសបញ្ជាក់​នា​ថ្ងៃ​ទី​១៣​កញ្ញា​ថា មនុស្ស​៣៦៤.៧៩២​នាក់​ស្លាប់​រវាង​ថ្ងៃ​ទី​១៥​មីនា​២០១១ ​និង​១៣​កញ្ញា​២០១៨​។​ តុល្យការ​នេះ​ធ្វើ​ឡើង​ផ្អែក​លើ​បណ្ដា​សកម្មជន​និង​ប្រភព​មន្ទីរពេទ្យ​នៅ​ទូ​ទាំង​ប្រទេស​។

OSDH​ បន្ត​ថា ​រយៈពេល​ជាង​៧​ឆ្នាំ​នៃ​សង្គ្រាម ជន​ស៊ី​វិល​១១០.៦៨៧​នាក់ ​ក្នុង​នោះ​មាន​កុមារ​ជាង​២០.០០០​នាក់ ​និង​នារី​ជិត​១៣.០០០​នាក់​បាន​ត្រូវ​ស្លាប់​។ ​ក្នុង​ជួរ​ពួក​យុទ្ធ​ជន ទាហាន​ស៊ីរី​ និង​សមាជិក​កងជីវពល​ជា​សម្ព័ន្ធមិត្ត​ទាំង​ស៊ីរី​ និង​ពុំ​មែន​ស៊ី​រី​ជាង​១២៤.០០០​នាក់​បាន​ត្រូវ​ស្លាប់​។​ប្ រភព​នេះ​បញ្ជាក់​ថា​ ក្នុង​ចំណោម​អ្នក​ទាំងនោះ​គេ​រាប់​ឃើញ ​ជា​ពិសេស​ទាហាន​ស៊ី​រី​៦៤.៨៦៨​នាក់ និង​យុទ្ធ​ជន​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​១.៦៦៥​នាក់​។

តាំងពី​ចាប់ផ្ដើម​ជម្លោះ​មក​អង្គការ​នេះ​ក៏​រៀបរាប់​ដែរ​ពី​ការ​ស្លាប់​យុទ្ធ​ជន​ជី​ហា​ដ​និង​ពួក​អ៊ិ​ស្លា​ម​និយម​ជ្រុល​ជាង​៦៤.០០០​នាក់​។ ​ទន្ទឹម​នឹង​នេះ​យុទ្ធ​ជន​នៃ​កងកម្លាំង​ផ្សេង​ៗ​ទៀត ពិសេស​របស់​បណ្ដា​ក្រុម​ឧទ្ទាម​ពុំ​មែន​ពួក​ជី​ហា​ដ ដែល​មាន​ពួក​យុទ្ធ​ជន​ឃើ​ត​និង​ក្រុម​ទាហាន​រត់ចោលជួរ ប្រមាណ​ជា​៦៤.៨០០​នាក់​ក៏​ស្លាប់​ដែរ​។​ចំណែក​មនុស្ស​ស្លាប់​២៥០​នាក់​ពុំ​អាច​កំណត់​អត្តសញ្ញាណ​។

ពេល​នេះ​ក្រុង​ដា​ម៉ាស់​គ្រោង​វាយលុក​លើ​ខេត្ត​អ៊ីដ​លី​ប​សំបុក​ធំ​ចុង​ក្រោយ​របស់​ពួក​ឧទ្ទាម​​នា​ភាគ​ពាយ័ព្យ​ប្រទេស ជាប់​ព្រំដែន​ជាមួយ​តួ​ក​គី​។ ​ការ​វាយលុក​លើ​ខេត្ត​អ៊ីដ​លី​ប​អាច​ញាំ​ុ​ង​ឲ្យ​មាន​គ្រោះ​មហន្តរាយ​មនុស្សធម៌​យ៉ាង​អាក្រក់​នៃ​សតវត្ស​ទី​២១​។​

យោង​តាម​អ​.​ស​.​ប​ថា ​មនុស្ស​ជាង​៣៨.៥០០​នាក់​បាន​រត់​ភៀសខ្លួន​ក្នុង​ខែកញ្ញា​នេះ ដោយ​សារ​តែ​ការ​ប្រយុទ្ធ​គ្នា​នៅ​អ៊ី​ដ​លី​ប​។ ​ទីក្រុង​អ៊ី​ដ​លី​ប​ទីប្រជុំជន​នៃ​ខេត្ត​មានឈ្មោះ​ដូច​គ្នា​នេះ​រង​ការ​ទម្លាក់​គ្រាប់បែក យ៉ាង​ខ្លាំង​របស់​រុ​ស្ស៊ី និង​របប​ស៊ី​រី​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ