ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ទឹក​ក្រពើរ ឡើង​លើ​ខ្លា​…​ត្រូវធ្វើ​យ៉ាងណា​ឥឡូវ?

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ដោយ​មើលឃើញ​ពី​ភាព​អនាធិបតេយ្យ​នៃ​ការ​លក់ដូរ​របស់​បងប្អូន​អាជីវករ​នៅ​តាម​ដងផ្លូវ​សាធារណៈ​ជុំវិញ​ផ្សារ​គគីរ​ធំ ហៅ​ផ្សារ​ព្រែក​ថ្មី ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា…

ខេត្តកណ្តាល ៖ ដោយ​មើលឃើញ​ពី​ភាព​អនាធិបតេយ្យ​នៃ​ការ​លក់ដូរ​របស់​បងប្អូន​អាជីវករ​នៅ​តាម​ដងផ្លូវ​សាធារណៈ​ជុំវិញ​ផ្សារ​គគីរ​ធំ ហៅ​ផ្សារ​ព្រែក​ថ្មី ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ លោក ពៅ គឹ​ម​លី អភិបាលរង​ស្រុក​កៀន​ស្វាយ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក អាជ្ញាធរ​ភូមិ​-​ឃុំ នគរបាល​ប៉ុស្តិ៍​និង​កម្លាំង​ប្រជា​ការពារ​ភូមិ​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជា​ពលរ​ដ្ធ​ជា​ពិសេស​គោលបំណង​កែ​លម្អ​សោភ័ណ​ភាព​ផ្សារ​ឲ្យ​បាន​ល្អ ។

ក្រុម​អាជីវករ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន កោះសន្តិភាព ថា​តាម​ពិត​ពួក​គាត់​ក៏​មិន​ចង់​មក​អង្គុយ​លក់ដូរ​នៅ​លើ​ដងផ្លូវ​សាធារណៈ​នេះ​ដែរ ក៏​ប៉ុន្តែ​ធ្វើ​ម៉េច​បើ​គ្មាន​កន្លែង​លក់ ព្រោះ​ដី​នៅ​ក្នុង​ផ្សារ​ត្រូវ​គេ​លក់​ឲ្យ​ទៅ​បុគ្គល​ឯកជន​សាងសង់​សំណង់​រឹង​ផ្ទះថ្ម​យ៉ាង​ណែន​តាន់តាប់​អស់ហើយ ។

អាជីវករ​បន្ត​ទៀត​ថា កាលពីមុន​ពួក​គាត់​នាំ​គ្នា​ទៅ​អង្គុយ​លក់ដូរ​នៅ​តាម​ចិញ្ចើមថ្នល់​ខាង​មុខ​ផ្សារ ហើយ​ត្រូវ​អាជ្ញាធរ​ចុះ​មក​ដេញ​រៀបចំ​មិន​ឲ្យ​លក់​ដោយ​ខ្លាច​មាន​ឡាន​ដាច់​ហ្វ្រាំង​ឬ​រថយន្ត​រ៉េ​ចង្កូត​ចូល​មក​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​យថាហេតុ ។ ទើប​ពួក​គាត់​សម្រេចចិត្ត​នាំ​គ្នា​មក​ដាក់​អង្គុយ​លក់​នៅ​លើ​ផ្លូវលំ​ក្រាល​ខ្សាច់​ភ្នំ​មាត់​ព្រែក​ខាងត្បូង​ផ្សារ​ឡើង​ហៀរ​រហូត​ដល់​ថ្នល់ជាតិ​តែ​ម្តង ។

អាជីវករ​បន្ត​ថា ការ​លក់​នេះ​គឺ​ពួក​គាត់​បាន​បង់លុយ​ឲ្យ​តាម​មុខ​ផ្ទះ​គេ​ទៅ​ឲ្យ​ម្ចាស់ផ្ទះ​ក្នុង​មួយ​ថ្ងៃ​ម្នាក់ 3000៛, 4000៛ ឬ​5000​រៀល និង​បាន​បង់​ឲ្យ​ភាស៊ី​ក្នុង​ម្នាក់​មួយ​ថ្ងៃ​១០០០​រៀល​ផ្សេង​ទៀត ។ ហើយ​ពួក​គាត់​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែល​តែងតែបាន​ចុះ​មក​រៀបចំ​សណ្តាប់​ធ្នាប់​ជា​បន្តបន្ទាប់​នៅ​ផ្សារ​គគីរ​ធំ​នេះ និង​សូម​សំណូមពរ​ឲ្យ​អាជ្ញាធរ​មេត្តា​ជួយ​រក​កន្លែង​ឲ្យ​ពួក​គាត់​បាន​អង្គុយ​លក់​ស្រួលបួល​ផង​ព្រោះ​មុខរបរ​ពួក​គាត់​មាន​តែ​ការ​លក់ដូរ​បន្តិចបន្តួច​ប៉ុណ្ណឹង​គ្រាន់​ចិញ្ចឹមជីវិត ។

លោក ពៅ គឹ​ម​លី អភិបាលរង​ស្រុក​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ណែនាំ​ឲ្យ​បងប្អូន​អាជីវករ​ទាំងអស់​លក់ដូរ​កុំ​ឲ្យ​ហៀរ​មក​លើ​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ​ព្រោះ​ផ្លូវ​មាន​ទំហំ​តែ​៤​ម៉ែត្រ​ទេ ដើម្បី​ទុក​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ចេញចូល​បាន​ស្រួល​ផង ។ ជា​ពិសេស​ដាច់ខាត​កុំ​អង្គុយ​លក់ដូរ​ហៀរ​មក​នៅ​លើ​ចិញ្ចើម​ផ្លូវ​ថ្នល់ជាតិ​ឲ្យ​សោះ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ