ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំភើប​ណាស់​! ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​រត់​ភ្លើងពណ៌​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​នេះ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ទន្ទឹងរង់ចាំ​របស់​លោក​អ្នក​ពេល​នេះ​បាន​មក​ដល់​ហើយ នោះ​គឺ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី រត់​ភ្លើងពណ៌ vivo MUSIC RUN : GLOW…

រាជធានី​ភ្នំពេញ ៖ ការ​ទន្ទឹងរង់ចាំ​របស់​លោក​អ្នក​ពេល​នេះ​បាន​មក​ដល់​ហើយ នោះ​គឺ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី រត់​ភ្លើងពណ៌ vivo MUSIC RUN : GLOW CONCERT រយៈពេល​មួយ​ថ្ងៃ​ពេញ​ដ៏​អស្ចារ្យ នឹង​មក​ដល់​ថ្ងៃស្អែក​នេះ​ហើយ ។

ក្រុមហ៊ុន vivo ដែល​បាន​សម្ពោធ​កម្មវិធី vivo V11 V11i នេះ ក៏​បាន​សហការ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស បង្កើត​នូវ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី រត់​ភ្លើងពណ៌ vivo MUSIC RUN : GLOW CONCERT ដើម្បី​បង្ក​បរិយាកាស​រីករាយ​ដល់​អតិថិជន​របស់​ទូរស័ព្ទ vivo។

តាម​ព័ត៌មាន​ទទួល​បាន​នោះ គឺ​សំបុត្រ​ចូល​ទស្សនា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី រត់​ភ្លើងពណ៌ vivo MUSIC RUN : GLOW CONCERT បាន​លក់ដាច​អស់​តាំងពី​ប៉ុន្មាន​ថ្ងៃមុន​មក​ម្លេះ ដែល​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​នូវ​ការ​គាំទ្រ​ដ៏​ខ្លាំងក្លា​ពី​អតិថិជន​របស់​ទូរស័ព្ទ​ដៃ vivo ។

អ្វី​ដែល​ពិសេស​បំផុត​នោះ កម្មវិធី​នេះ គឺ​មានការ​រត់​នៅ​ក្រោម​ភ្លើងពណ៌ ឆ្លងកាត់​ពពុះ​សាប៊ូ និង​ឆ្ពោះទៅ​កាន់ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ ចូលរួម​ដោយ​តារា​ល្បី​ៗ​ជា​ច្រើន​នាក់ មាន​ដូច​ជា​លោក​ព្រាប សុវត្ថិ​, កញ្ញា សុខ ពិសី​, កញ្ញា​ឡូ​រ៉ា ម៉​ម​, លោក ឆ​ន សុ​វ​ណ្ណា​រាជ​, កញ្ញា សុខ ស្រី​នាង រួម​ទាំង​តារា​ល្បី​ជា​ច្រើន​រូប និង DJ ល្បី​ៗ ដែល​កំពុង​មានការ​គាំទ្រ​យ៉ាង​ខ្លាំង ពី​មិត្ត​យុវវ័យ ជា​ពិសេស​កម្មវិធី​ទាំងមូល មានការ​ផ្សាយ​ផ្ទាល់​ពី​ទូរទស្សន៍​ហង្ស​មាស ថែម​ទៀត​ផង ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ក្រុមហ៊ុន vivo ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ធំ​មួយ ដែល​បង្ហាញ​វត្តមាន​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​របស់​ខ្លួន មាន​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​ធ្វើ​ឱ្យ​អតិថិ​ជន ជា​ពិសេស​យុវវ័យ​ជា​ច្រើន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ជា​ពិសេស​កម្មវិធី​សម្ពោធ vivo V11 V11i របស់​ខ្លួន ក៏​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សាល​មហា​ស្រព​ពិព័រណ​កោះ​ពេជ្រ អម​ជាមួយនឹង​ការ​ប្រគុំ​តន្ត្រី​នេះ​ផង​ដែរ ។ ដោយ​សហ​ការ

#vivo_V11_V11i
#vivo_Music_Run_Glow_Concert

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ