ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម្បីអ្នកឆ្លុះកង្កែប ក៏ត្រូវសម្លា.ប់យ៉ាងសាហា.វដែរ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ជា​អ្នក​ឆ្លុះ​កង្កែប​ម្នាក់ ត្រូវ​​​គេ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹក​បឹងមួយកន្លែង​នៅ​ខាងក្រោយ​ភូមិ ​ដោយ​មាន​ស្នាម​ដាច់រយះ​​លើ​ផ្ទៃមុខ​ និង​បាក់​.​ក ​ក្នុង​សភាព​ហើម​ទៅ​ហើយ​ ​ស្ថិតខាងក្រោយ​ភូមិ​ត្នោត ឃុំ​ពង្រ…

ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ជា​អ្នក​ឆ្លុះ​កង្កែប​ម្នាក់ ត្រូវ​​​គេ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹក​បឹងមួយកន្លែង​នៅ​ខាងក្រោយ​ភូមិ ​ដោយ​មាន​ស្នាម​ដាច់រយះ​​លើ​ផ្ទៃមុខ​ និង​បាក់​.​ក ​ក្នុង​សភាព​ហើម​ទៅ​ហើយ​ ​ស្ថិតខាងក្រោយ​ភូមិ​ត្នោត ឃុំ​ពង្រ ស្រុក​ឆ្លូង នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា នេះ បន្ទាប់​ពី​បាត់​ខ្លួន​ចេញពីផ្ទះ​អស់​រយៈ​ពេល​២​ថ្ងៃ ​ដោយ​នគរបាល​កំណត់​ថា ​ជា​អំពើ​ឃាតកម្ម​វាយ​​សម្លាប់​ ​​។

សេចក្តីរាយការណ៍បន្តថា សាកសព​​ជន​រង​គ្រោះត្រូវគេស្គាល់​ ​​ឈ្មោះ អុំ សា​រ៉ា​ន់ អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ខ្សាច់​អណ្តែត ​ស្រុក​ឆ្លូង​ ។ ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ ​តាំងពី​ថ្ងៃ​តី​១២ កញ្ញា ដោយ​បាន​ទៅ​រក​ឆ្លុះក​​ង្កែ​ប​​​ខាងក្រោយ​ភូមិ ក៏​បាត់​ដំណឹង ​ហើយ​ក្រុម​គ្រួ​សារក៏​បាន​ដើរ​រកដែរ តែ​មិន​ឃើញ ​។

​អធិការ​នគរបាល​ស្រុក​ឆ្លូង​ លោក​វរសេនីយ៍ឯក ឆុង តូ​រ៉ា​ន់​ ​​​ថា ​កម្លាំងកំពុង​​ចុះ​ស្រាវជ្រាវ​លើ​ករណីនេះ  និង​អាច​បំបែក​បាន​ឆាប់ផងដែរ ។

អត្ថបទសរសេរ ដោយ