ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​មាត់សមុទ្រ​តំបន់ទេសចរណ៍មាន​​ប្រជា​ប្រិយ​ភាព ជាតំបន់ប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមតំបន់សំខាន់ទាំង៣

13 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ ​ខេត្ត​ព្រះសីហនុ​​ជា​ប៉ូល​សេដ្ឋ​កិច្ច​ដ៏​សំខាន់​មួយ ​ក្នុងចំណោម​តំបន់​សេដ្ឋ​កិច្ច​សំខាន់​ៗទាំង​៣ នៃ​ព្រះ​រាជា​ណាចក្រក​ម្ពុជា ហើយ​ក៏ជា​​ខេត្ត​ដែល​មានសក្តា​នុពល​ខ្លាំង ​ខាង​​វិស័យ​ទេស​ចរណ៍​​ផងដែរ បន្ទាប់​ពីខេត្ត​សៀម​រាប ព្រោះ​ខេត្ត​នេះ​ពាក់​កណ្តាល​ជា​តំបន់​មាត់​សមុទ្រ​ដែលមានឆ្នេរ​ខ្សាច់​ដ៏​ ស្រស់​ស្អាត​យ៉ាង​វែង មិនត្រឹម​តែប៉ុណ្ណោះ ខេត្ត​នេះ​​ក៏​សំបូរ​​​ទៅ​ដោយ​​តំបន់​ទេសចរណ៍​ធម្មជាតិ​ច្រើន​កន្លែង​ថែមទៀត ។ លោក​សោម ចិន្តា ប្រធាន​មន្ទីរទេសចរណ៍​ខេត្ត

ខេត្ត​ព្រះសីហនុ ៖ ​ខេត្ត​ព្រះសីហនុ​​ជា​ប៉ូល​សេដ្ឋ​កិច្ច​ដ៏​សំខាន់​មួយ ​ក្នុងចំណោម​តំបន់​សេដ្ឋ​កិច្ច​សំខាន់​ៗទាំង​៣ នៃ​ព្រះ​រាជា​ណាចក្រក​ម្ពុជា ហើយ​ក៏ជា​​ខេត្ត​ដែល​មានសក្តា​នុពល​ខ្លាំង ​ខាង​​វិស័យ​ទេស​ចរណ៍​​ផងដែរ បន្ទាប់​ពីខេត្ត​សៀម​រាប ព្រោះ​ខេត្ត​នេះ​ពាក់​កណ្តាល​ជា​តំបន់​មាត់​សមុទ្រ​ដែលមានឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​យ៉ាង​វែង មិនត្រឹម​តែប៉ុណ្ណោះ ខេត្ត​នេះ​​ក៏​សំបូរ​​​ទៅ​ដោយ​​តំបន់​ទេសចរណ៍​ធម្មជាតិ​ច្រើន​កន្លែង​ថែមទៀត ។

លោក​សោម ចិន្តា ប្រធាន​មន្ទីរទេសចរណ៍​ខេត្ត បាន​ឱ្យ​ដឹង​ថា នៅលើ​ទឹក​ដី​ខេត្ត​ព្រះ​សីហនុ ​មាន​តំបន់​ទេសច​រណ៍​សំខាន់​ៗសរុប​​២២​កន្លែង ក្នុងនោះ​មាន​ឆ្នេរ​ចំនួន​៧​កន្លែង គឺ​ឆ្នេរ​ឯករាជ្យ ឆ្នេរ​ជ័យជំនះ ឆ្នេរ​អូរឈើទាល ​ឆ្នេរ​អូរត្រេះ ឆ្នេរ​លំហែ​កាយ ​​ឆ្នេរ​ព្រៃ​ត្រែង​ និង​ឆ្នេរ​សុខា និង​មាន​​កោះ​​ចំនួន​៩ មាន​កោះ​រ៉ុង កោះ​រ៉ុង​សន្លឹម ​កោះ​តា​គៀវកោះ​ចន្លុះ កោះ​ត្រេះ កោះ​ថាស កោះ​​​ឫស្សី កោះ​ពស់ និង​កោះ​ដែកគោល ។ ​ក្រៅពីនោះ​ទៀត មាន​​​តំបន់​ទឹក​ធ្លាក់​ក្បាល​ឆាយ សួន​ឧទ្យាន​​ជាតិ​រាម ព្រែក​ទឹក​សាប ផ្ទះប​ណ្តែត​ទឹក អូរ​​ត្រេះ ភ្នំ​សមាធិ និង​តំបន់​ទេសចរណ៍​កែច្នៃ​រ៉ូវលីង​រីសត សេនធើរអេន​កុង​ហ្វោ​រេន ។ លោ​កបន្ត​ទៀត​ថា ក្នុងចំណោម​តំបន់​ទេសចរណ៍​ទាំង​២២នេះ កន្លែង​​ទេសចរណ៍​មាន​ប្រជា​ប្រិ​យ​ភាព​ជាង​គេ​គឺ​ឆ្នេរ​អូរឈើទាល ឆ្នេរ​លំហែ​កាយ តំបន់​ទឹក​ធ្លាក់​ក្បាល​ឆាយ កោះ​តាគៀវ កោះ​រ៉ុងសន្លឹម និង​កោះ​ឫស្សី ។

លោក​​ប្រធាន​មន្ទីរ​បាន​បន្តដោយ​សុទិដ្ឋិ​និយម​ថា ​ដោយ​សារ​តែ​ខេត្ត​ព្រះសីហនុ ជា​ច្រក​សេដ្ឋ​កិច្ច​​ដ៏​សំខាន់ ​ជា​តំបន់​ឆ្នេរ​ទេសចរណ៍​​ធម្ម​ជាតិ​ដ៏​ល្អ​ឯក មាន​កោះ​ដ៏​ស្រស់​ស្អាត មាន​កំពង់​ផែ​អន្តរជាតិ​នោះ ទើប​ធ្វើ​​ឱ្យ​ភ្ញៀវ​ទេសចរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​​ឆ្នាំ​កើន​ឡើង​ឥត​ឈប់​ឈរ ។ ជាក់​ស្តែង ​គិត​ត្រឹម​៨ខែ ដើម​ឆ្នាំ​២០១០​នេះ ចំនួន​ភ្ញៀវ​ទេសចរ​​សរុប​មាន​៤១៩.៥៧៧​នាក់ កើន​ឡើង​១៣,៣៤% ក្នុងនោះ​ភ្ញៀវ​ជាតិ​សរុប​៣២៤.៣៩០​នាក់ កើន​ឡើង​១៥,២៦% ភ្ញៀវ​អន្តរជាតិ​សរុប​៩៥.១៨៧​នាក់ កើន​ឡើង​៧,២៦% ។ ខេត្ត​ព្រះ​សីហនុ ​មាន​សណ្ឋាគារ​ចំនួន​៤៥ ស្មើ​នឹង​១.៧៧១​បន្ទប់​ ផ្ទះសំណាក់​១១៥​ ស្មើ​នឹង​១.៦៧៨​បន្ទប់ ។ ដោយ​មើល​ឃើញ​កំណើន​​ភ្ញៀវ​ទេសចរ​កើន​ឡើង​​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​ដើម្បី​ប្រកួតប្រជែង​ទី​ក្រុង​ស្អាតនោះ មន្ទីរ​ទេសចរណ៍​បាន​និង​​កំពុង​រៀប​ចំ​ផែន​ការ​ជាច្រើន​ ដើម្បី​ឱ្យ​គោលដៅទេសចរណ៍​នានា​​ ​រក្សា​បាន​នូ​វបរិស្ថាន ​និង​អនាម័យ​​សំរាប់​​បង​ប្អូនទៅកំសាន្ត ៕