ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​នំប៉ាវ​«គី​ម​គី​ម​១៦៨»…ធ្វើពីសាច់អត់គុណភាព និងមានគីមី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សេចក្តីរាយការណ៍បឋមឱ្យដឹឹងថា ទីតាំង​សិប្បកម្ម​ផលិត​នំ​ប៉ាវ​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នគរ​បាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​ និង​មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ ដោយ​សង្ស័យ​​ធ្វើ​នំ​ប៉ាវ​លាយ​សាច់​គ្មាន​អនា​ម័យ និង​លាយ​សារធាតុ​គីមី​ ។ ​ទោះបីជា​យ៉ាងណា​…

រាជធានី​ភ្នំពេញ​ ៖​ សេចក្តីរាយការណ៍បឋមឱ្យដឹឹងថា ទីតាំង​សិប្បកម្ម​ផលិត​នំ​ប៉ាវ​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នគរ​បាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​ និង​មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ ដោយ​សង្ស័យ​​ធ្វើ​នំ​ប៉ាវ​លាយ​សាច់​គ្មាន​អនា​ម័យ និង​លាយ​សារធាតុ​គីមី​ ។ ​ទោះបីជា​យ៉ាងណា​ នៅ​ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យនោះ​ សមត្ថកិច្ច​ហាក់ដូចជា​មានការ​លាក់លៀម ដោយ​ពេល​ចេញ​មក​វិញ​ អ្នកកាសែត​សួរនាំឆ្លើយ​ថា «គ្មាន​អី​ទេ ​និង​មិនឱ្យ​ថត​ទៀត​» ។

​ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​សិប្បកម្ម​នេះ ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤​ កញ្ញា ស្ថិត​​នៅ​ចំណុច​សិប្បកម្ម​ផលិត​នំ​ប៉ាវ​គី​ម​គី​ម​១៦៨ ​តាម​បណ្តោយ​ផ្លូវ​ខាង​សា​រិ​ន ក្នុងភូមិ​បឹង​សាឡា​ង​សង្កាត់ ខណ្ឌឫស្សី
កែវ​ ។​

តាម​ព័ត៌មាន​ឱ្យដឹង​​ថា ការ​ចុះ​ឆែកឆេរសិប្បកម្ម​ផលិត​នំ​ប៉ាវ​នេះ ​ដោយសារ​ទីតាំង​ជាប់​សង្ស័យ​ថា បាន​ផលិត​នំ​ប៉ាវ​លាយ​សាច់​គ្មាន​គុណភាព និង​សា​ធាតុគីមី ។​ ទោះបីជា​យ៉ាងណា សមត្ថកិច្ច​បាន​ព្យាយាម​លាកបាំង ។ ​បន្ទាប់​ពី​ធ្វើ​​ការ​​ត្រួតពិនិត្យ សមត្ថកិច្ច​​បាន​យកនំ​ប៉ាវ​មួយ​ចំនួនទៅ​ត្រួតពិនិត្យ​ផង​ដែរ ​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា សិប្បកម្ម​ផលិត​នំ​​ប៉ាវ​យីហោ​ គី​ម គី​ម ១៦៨ ​នេះ​ ពី​មុន​មា​នទី​តាំងនៅ​សង្កាត់​ទួល​សង្កែ តែ​ដោយសារ​ទីតាំង​នោះ​ ត្រូវ​រុះរើ​ជួសជុល​ ក៏​មក​ជួល​នៅ​ទីតាំង​ខាងលើ​បន្ត​ផលិតនំ​ប៉ាវ​ ។ ​ទោះបីជា​យ៉ាងណា​ កោះសន្តិភាព​ពុំ​ទទួល​បាន​​ការ​បំភ្លឺ​ណាមួយ​ពី​ម្ចាស់​សិប្បកម្មខាងលើ​នោះឡើយ​ ។

អត្ថបទសរសេរ ដោយ