ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ប៉ុស្តិ៍​ម្នាក់​បាន​ស្លា.ប់​ដោយសារ​តែ​បែប​នេះ​!

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ខ្យល់គរ​(​ស្លាប់​) ដែល​ហេតុការណ៍​នេះ​បាន​កើតហេតុ​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា​នេះ នៅ​ចំណុច​ក្នុង​បន្ទប់​ប៉ុស្តិ៍​រដ្ឋបាល​រកា​កោង​ទី​១ ភូមិ​ពាម​ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ខ្យល់គរ​(​ស្លាប់​) ដែល​ហេតុការណ៍​នេះ​បាន​កើតហេតុ​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា​នេះ នៅ​ចំណុច​ក្នុង​បន្ទប់​ប៉ុស្តិ៍​រដ្ឋបាល​រកា​កោង​ទី​១ ភូមិ​ពាម​ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។
ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ជឿន ហួ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ឡអិដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល មុខរបរ​នាយ​ប៉ុស្តិ៍​រដ្ឋបាល​រកា​កោង​ទី​១ ។

ដោយ​កន្លង​មក​ជន​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ (​លើសឈាម និង​ទឹកនោមផ្អែម​) ហើយ​តែង​មក​បំពេញភារកិច្ច​នៅ​ប៉ុស្តិ៍​ជា​ប្រចាំ​ទាំង​យប់​ទាំង​ថ្ងៃ ។ ដោយនៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា​នេះ ជន​រង គ្រោះ​បាន​មក​ប្រជុំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ហើយ​បាន​ត្រឡប់​មក​ប៉ុស្តិ៍​វិញ​នៅ វេលា​ម៉ោង​១៣​និង​០០​នាទី ហើយ​បាន​ទុក​ម៉ូតូ​នៅ​មុខ​រោង​លក់​បង្អែម​ឈ្មោះ ហាត់ ប៊ុ​ន​ហុង​(​មុខ​ប៉ុស្តិ៍​) រួច​ចូល​មក​ធ្វើការ​នៅ​ប៉ុស្តិ៍​ជា​ធម្មតា​រហូត​ដល់​ម៉ោង​១៨​និង​០០​នាទី ហើយ​ឈ្មោះ​ហាត់ ប៊ុ​ន​ហុង ដែល​លក់​បង្អែម​នៅ​មុខ​ប៉ុស្តិ៍​ឃើញ​ប៉ុស្តិ៍​ងងឹត​បាន​ដើរ​ឡើង​ទៅ​បើកភ្លើង​បានឮ​សម្លេង​ជន​រង​គ្រោះ​ដេក​ស្រ​ម៉ុ​ក​ខ្លាំង​ៗ​រួច​ក៏​ដើរ​ចុះ​ពី​ប៉ុស្តិ៍​ទៅ​វិញ រហូត​ដល់​ម៉ោង​២២​និង​០០​នាទី​ពុំ​ឃើញ​ជន​រង​គ្រោះ​មក​យក​ម៉ូតូ​ឡើយ ពេល​នោះ​ឈ្មោះ រស់ សំអាត អ្នកលក់​គុយទាវ​មុខ​ប៉ុស្តិ៍​បាន​មក​យក​ម៉ូតូ​ទៅ​ទុក​ក្នុង​រោង​របស់​ខ្លួន​ឲ្យ​ជន​រង​គ្រោះ​ទៀត​ផង ទាំង​ម៉ូតូ​ជាប់​សោ​.​ក ។

ចំណែក​មន្ត្រី​ប៉ុស្តិ៍​ពុំ​មាន​អ្នក​ណា​ម្នាក់​មក​ប៉ុស្តិ៍​ឡើយ ព្រោះ​ជាប់​ភារកិច្ច​ល្បាត និង​ការពារ​គោលដៅ​ផ្សា​រកា​កោង ។ លុះដល់​ថ្ងៃ​ទី​១៤ ខែកញ្ញា​នេះ នៅ​វេលា​ម៉ោង​០៤​និង​០០​នាទី​ទៀប​ភ្លឺ ឈ្មោះ រស់ សំអាត បាន​ងើប​មក​ដាំទឹក​លក់​គុយទាវ​មិនឃើញ​ជន​រង​គ្រោះ​មក​យក​ម៉ូតូ​ជិះ​ទៅ​ផឹក​កាហ្វេ​នៅ​ផ្សា​រកា​កោង​ដូច​សព្វដង​ក៏​មានការ​ឆ្ងល់​ក៏​បបួល​ប្រពន្ធ​ខ្លួន និង​ឈ្មោះ ម៉េ​ង លី​ដែល​លក់ដូរ​ក្បែរ​គ្នា​មក​មើល​ជន​រង​គ្រោះ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ ក្បាល​បែរ​ទៅ​កើត​ស្លៀក​ខោខ្លី ពណ៌​ក្រហម​រុំ​ក្រ​ម៉ា​ពី​ក្រៅ ពុំ​មាន​ពាក់អាវ ហើយ​មានកំ​អួត ចេញ​តាម​មាត់​ទៀត​ផង រួច​ក៏​មានការ​ផ្អើល​ឆោ​រ​ឡោ​តែ​ម្ដង ។

នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​០៥​និង​៣៧​នាទី​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​កម្លាំង​ប៉ុស្តិ៍​រួច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដោយ​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើការ​ពិនិត្យ​សព​ឃើញ​ថា សព​ជន​រង​គ្រោះ​ដេក​ផ្ងារ​លើ​ឥដ្ឋ​ក្បាល​ទៅ​កើត​ស្លៀកខោ​ជើង​ខ្លី​ពណ៌​ក្រហម មាន​ស្លៀក​ក្រ​ម៉ា​រុំ​ពី​ក្រៅ ដោយ​មានកំ​អួត​ចេញ​តាម​មាត់​ជា​ច្រើន​ទៀត​ផង ។

ចំណែក​នៅ​លើ​ដងខ្លួន​ជន​រង​គ្រោះ​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​កត់សម្គាល់​ឡើយ ។ ការ​សន្និដ្ឋាន​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ ។ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ