ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ស្នង​ការ​​​ប៉ូលិស​​កោះ​​ហៅ​ជួប​ម្ចាស់​អាជីវកម្ម​​​ទាំងអស់ក្នុងក្រុងព្រះសីហនុ…

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការនគរបាល​ខេត្ត បាន​កោះ​អញ្ជើញ​ម្ចាស់​អាជីវកម្ម សណ្ឋាគារ…

ខេត្ត​ព្រះ​សីហ​នុ ៖ រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការនគរបាល​ខេត្ត បាន​កោះ​អញ្ជើញ​ម្ចាស់​អាជីវកម្ម សណ្ឋាគារ កា​សុ​ី​ណូ ក្លិប​កម្សាន្ត ខារ៉ាអូខេ និង​ម៉ា​ស្យា សរុប​ចំនួន​៨៤​នាក់​មាន ខ្មែរ ចិន និង​កូរ៉េ មក​ជួប​ប្រជុំ​សំណេះសំណាល ក្នុង​គោលបំណង​ឱ្យ​បាន​ស្គាល់គ្នា​ផង និង​ធ្វើការ​ផ្សព្វ​ផ្សាយ​ពីការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់ ដែល​ម្ចាស់​អាជីវកម្ម​ទាំងអស់​ ត្រូវ​តែ​គោរព​ទៅ​តាម​លក្ខ​ខណ្ឌ​ច្បាប់​នៃ​ប្រទេស​កម្ពុជា មិន​ត្រូវ​យក​ទីតាំង​របស់​ខ្លួន​ប្រព្រឹត្ត​បទល្មើស​ជា​ដាច់ខាត ។

លោកស្នងការ ជួន ណា​រិ​ន្ទ បាន​លេ​ី​ក​ឡើង​២​ចំណុច​សំខាន់​ៗ​ដូច​ខាងក្រោម ៖ ១-​សំណូមពរ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ទាំងខ្មែរ​និង​បរទេស ត្រូវ​តែ​គោរព​ច្បាប់ ។ ជាមួយ​គ្នា​នេះ មិន​ត្រូវ​ទទួល​ការ​ដាក់បញ្ចាំ​ឬ​ដក​យក​លិខិតឆ្លងដែន លិខិតបើកផ្លូវ ព្រោះ​ជា​ករណី​ខុសច្បាប់ ។ ចំពោះ​អ្នក​ប្រេ​ី​ប្រាស់​យានយន្ត ត្រូវ​គោរព​ផ្លា​ក​សញ្ញា ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។ជនបរទេស​ដែល​ប្រេ​ី​ប្រាស់​ប័ណ្ណបើកបរ​ក្លែងក្លាយ និង​ជនខិលខូច​ផ្តល់​ឯកសារ​ក្លែងក្លាយ​ឲ្យ​អ្នក​ទាំងនោះ ត្រូវ​មានទោស​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​ខុសច្បាប់ ត្រូវ​មានទោស មិន​អាច​លេ​ី​កលែង​បាន​ឡើយ ។

២-​ចំពោះ​ក្លិប​កម្សាន្ត ឌី​ស្កូ ខារ៉ាអូខេ ត្រូវ​គោរព​ច្បាប់ ។ ទីតាំង​ត្រូវ​មាន​ប្រព័ន្ធ​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព កម្លាំង​សន្តិសុខ​ឯកជន​ត្រូវមាន​ឯកសារ​សាវតារ​ជាតិ​ច្បាស់លាស់ អត្តសញ្ញាណប័ណ្ណ​ត្រឹមត្រូវ ដែល​ជា​វិធាន​ការ​ជាក់លាក់ ។ ម្ចាស់​អាជីវកម្ម មិន​ត្រូវ​ចែកចាយ​ខិត្ត ប័ណ្ណ​រូបភាព​អាសអាភាស មិន​ត្រូវ​ឆ្លៀតឱកាស​យក​ទីតាំង​ទៅ​រកស៊ី​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ដូច​ជា​ករណី ជួញដូរ​មនុស្ស ជួញដូរ​ប្រេ​ី​ប្រាស់់គ្រឿង​ញៀន បេ​ី​កប​ន​ពេស្យាចារ​ជា​ដាច់ខាត ។

លោកស្នងការ ជួន ណា​រិ​ន្ទ ក៏​បាន​រំឭក​ឡើង​វិញ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ផង​ដែរ ។ កន្លង​មក សមត្ថកិច្ច​នគរបាល​បាន​ឆ្មក់​ចូល​បង្ក្រាប​នៅ​តាម​ទីតាំង​ក្លិប​កម្សាន្ត បារ ឌី​ស្កូ ខារ៉ាអូខេ​ធំ​ៗ​ចំនួន​៣​កន្លែង​រួច​មក​ហើយ ដែល​បាន​លក់​ចែកចាយ និង​សេព​គ្រឿងញៀន​មាន​ដូច​ជា ក្លិប​កម្សាន្ត​(​បារ​ឌី​ស្កូ​) យីហោ​ស្កា​យ​ឡាញ ក្លិប​ខារ៉ាអូខេ​យីហោ សុ​ី​តុង​ហ្វងនិង​​ខារ៉ាអូខេ​យីហោ អុ​ី​តៃ​ជា​យិ​ន ដែល​ម្ចាស់​ទីតាំង​និង​ម្ចាស់​អាជីវកម្ម​សុទ្ធតែ​មាន​ខ្សែ​ជា​អ្នកមាន​ប្រាក់ មាន​ទាំង​អំណាច មក​កាង​ការពារ ។

ទោះបីជា​មានការ​អន្តរាគមន៍​ពី​ខាង​ណា​ក៏ដោយ ក៏​ពេល​អនុវត្ត​ច្បាប់ លោក​សំណូមពរ​ដល់​អស់លោក​មាន​ការ​យោគយល់ គោរព​ច្បាប់ទាំងអស់​គ្នា រួម​គ្នា​ការពារ​សុវត្ថិភាព សន្តិសុខ ដេ​ី​ម្បី​ការពារ​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​មានការ​រីក​ចម្រើន មាន​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិ​ភាពល្អ ៕ ​

អត្ថបទសរសេរ ដោយ